ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណជាង ៤លាននាក់ បានចូលរួមកម្សាន្ត សប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្ត និងនៅតាមរមណីយដ្ឋានទេសចរណ៍

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមេសា ​ឆ្នាំ២០១៩ -ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ ទី១៦ ខែ​មេសា ឆ្នាំ២០១៩ មានបងប្អូនប្រជាពរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិចូលរួម​កម្សាន្តក្នុងព្រឹត្តិ​ការ​ណ៍​សង្ក្រាន្ត និងនៅតាមរមណីយដ្ឋានទេសចរណ៍នានា ក្នុងព្រះរាជាណា ចក្រកម្ពុជាមាន ប្រ​មាណជាង ៤លាននាក់។ នេះបើយោងតាមតួលេខរបស់ក្រសួងទេស ចរណ៍។

របាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងតាមការវាយ​ត​ម្លៃ​​ជំហាន ដំបូង ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដែលបានដើរកម្សាន្ត​នៅតាម​គោល​ដៅ​ទេ​​សចរ ណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តនៅរាជធានី ខេត្ត នាឱកាសបុ​ណ្យ​​​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេលបីថ្ងៃ មានចំនួនសរុបប្រមាណ ៤.៧២៦.៦០២នាក់ កើនឡើង ៦៧,០២ភាគរយ ក្នុងនោះភ្ញៀវជាតិ​មានចំនួន ៤.៦៣៩.៣៤១នាក់ កើ​ន​ឡើង ៦៦,៤០ភាគរយ  ភ្ញៀវអន្តរជាតិមានចំនួន ៨៣.១២៣នាក់ កើន​​ឡើង ៩៨,២៧ភាគរយ។ ជាការគួរ​ឱ្យ​កត់សម្គាល់ តួលេខខាងលើគឺគ្រាន់តែជាការប៉ាន់ស្មានជំហានដំបូង​សម្រាប់ គោលដៅ​ទេស​ច​រណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តសំខាន់ៗ ដោយ មិន​ទាន់គិត​ពី​ចំ​នួ​ន​​បងប្អូនប្រជាពលរដ្ឋនៅតាមគោលដៅបន្ទាប់បន្សំនានាដូចជានៅតាមវត្ត អារាម សាលារៀន ភូមិ ឃុំ ស្រុក និងទីប្រជុំជននានា ដែលមានចំនួនមិនតិចជាង ៣លាន នាក់បន្ថែមទៀតនោះ។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ការចូលរួមកម្សាន្ត​ដ៏​ច្រើនកុះកររបស់បងប្អូនប្រជាពលរដ្ឋយើងនេះ បានបញ្ជាក់កាន់តែច្បាស់ណាស់​ថា ប្រជាព​ល​​រដ្ឋយើងពេញចិត្ត នឹងសភាពការណ៍ប្រទេសជាតិបច្ចុប្បន្ន ពេញចិត្តនិងគាំទ្រដាច់ខាត​ចំ​ពោះ​​ការដឹកនាំរបស់សម្តេចតេជានាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ប្រជាព​ល​រដ្ឋ ពិតជាត្រូវការ សុខសន្តិភាព និងការអភិវឌ្ឍ។ គ្រប់ទីកន្លែង មិនថា​តាមរ​មណី​យដ្ឋានទេ​​​សចរណ៍ ប៉ុន្តែតាម វត្តអារាម សាលារៀន តាមភូមិ តាមផ្ទះសម្បែង ។ល។ គឺគ្រប់គ្រួសារសុទ្ធ​តែ​បានចូលរួមយ៉ាង សប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្លួនប្រកបដោយ​ស្មារ​តីគោរព ស្រឡាញ់ប្រពៃណីវប្បធម៌របស់ខ្លួន មានការយល់ដឹងកាន់តែច្រើនអំពីវប្បធម៌ ប្រ​ពៃ​ណីជាតិ ស្គាល់តម្លៃបរិស្ថាន ផ្តល់ភាពកក់ក្តៅជិតស្និទ្ធដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សមត្ថ​កិច្ច​​គ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ ពិសេស សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) មានកិច្ច សហការគ្នា និងមានការទទួលខុស​ត្រូ​វខ្ពស់ក្នុងការរៀបចំ ចាត់តាំងព្រឹត្តការណ៍សង្ក្រាន្តបាន ល្អ។ ជាងនេះទៅទៀតនៅតាមផ្ទះសម្បែ​ង​ និងតាមក្រុមតូចៗខ្លះ ប្រជាពលរដ្ឋបានទិញធុង បាស់ទំនើប ប្រើប្រពន្ធ Bluetooth យ៉ាង​ងា​យ​ស្រួល។ នៅតាមវត្តអារាម តាមភូមិឋាន កម្លាំង ប្រជាកាពារបានបំពេញតួនាទី ភារកិច្ច​រប​ស់​ខ្លួន​បានត្រឹមត្រូវល្អណាស់។ និយាយរួមបងប្អូន ប្រជាពលរដ្ឋយើងសប្បាយណាស់ឆ្នាំនេះ សប្បា​យនឹងសុខសន្តិភាព សប្បាយនឹងការអភិវឌ្ឍ របស់ប្រទេសជាតិ។ អ្វីៗវាបញ្ជាក់ច្បាស់​នៅ​ពេលនេះ ទោះបីកន្លងមកគេធ្លាប់និយាយថា នៅ ស្រុកខ្មែរហាក់ដូចមាន​បុណ្យចូល​ឆ្នាំច្រើ​ន​ តែពេលនេះបានឃើញនិងបញ្ជាក់ច្បាស់ហើយ ថា ខ្មែរ គឺជាខ្មែរ គឺជាប្រជាជាតិមួយ​ដែល​ធ្លា​ប់មានអំបូរពូជពង្ស និងវប្បធម៌ប្រពៃណីដ៏ថ្លៃថ្នូររុង រឿង ។ ក្រោមម្លប់​នៃសន្តិភាព និងការរី​កចម្រើន ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមាន ការអភិវឌ្ឍ ដែលបានធ្វើឱ្យពួក​គាត់មាន​ការ​រីក​រាយ ព្រមទាំងបានធ្វើឱ្យការរៀបចំពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ​ឆ្នាំនេះ​ប្រព្រឹត្តទៅ​បាន​យ៉ា​​ង​ល្អ និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរពិតៗ ៕

ដោយ ជឹម ណារី