សម្ដេចតេជោនាយករដ្ឋមន្ត្រី ស្នើឱ្យប្រជាពលរដ្ឋបើកបរដោយមានគុណធម៌ និង ប្រុងប្រយ័ត្នឱ្យបានខ្ពស់

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា​ ឆ្នាំ២០១៩ -ក្នុងខណៈដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ បានបញ្ចប់ដោយ ក្តីស​ប្បា​យ​រីក​រាយនៅទូទាំងប្រទេសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន បានស្នើឱ្យប្រជាពលរដ្ឋបើកបរដោយមានគុណធម៌ និងប្រុងប្រយ័ត្នឱ្យ បានខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដោយប្រការចៃដន្យណាមួយ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃពុធ ១៣កើត ខែចេត្រ ឆ្នាំកុរ ​សំរឹទ្ធិស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេច​តេ​ជោបាន​សរសេរ ថា ថ្ងៃចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ គឺបានបញ្ចប់ដោយក្តីសប្បាយរីករាយ​នៅទូទាំង​ប្រ​ទេ​ស។ បងប្អូនមួយចំនួនក៏នៅបន្តជួបជុំក្រុមគ្រួសារកម្សាន្តសប្បាយនៅតាមភូមិ និងតាមរម​ណី​​យ​ដ្ឋាននានា និងមួយចំនួនទៀតបានរៀបចំធ្វើដំណើរវិលត្រឡប់មកកាន់គេហដ្ឋាន និង​ក​ន្លែ​ងធ្វើ ការងារវិញ។ ថ្ងៃនេះចរាចរណ៍តាមផ្លូវអាចចង្អៀតកកស្ទះ ដូច្នេះសូមបងប្អូនប្រជាពល​រដ្ឋ​​បើក បរប្រុងប្រយ័ត្នខ្លាំងបំផុត។ កុំបើកវ៉ាប្រជែងយកលឿនរៀងខ្លួន ដែលអាចបង្កគ្រោះ​ថ្នាក់​ផ្សេ​ងៗ ដោយប្រការចៃដន្យណាមួយ។ សូមបើកបរដោយមានគុណធម៌ និងយោគ​យល់ខ្ពស់​ឱ្យ​គ្នាទៅ វិញទៅមក។ ទន្ទឹមនឹងនេះ សូមអាជ្ញាធរ និងសមត្ថកិច្ចជួយការពារសុវត្ថិភាព និង​ស​ម្រួ​លចរា ចរណ៍ឱ្យបងប្អូនធ្វើដំណើរបានស្រួល។ សូមបងប្អូនប្រជាពលរដ្ឋ រួមទាំងកូនក្មួយ​កម្ម​ករ​កម្មកា រិនី ធ្វើដំណើរបានសុខសប្បាយតាមផ្លូវ និងសូមទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សាបង​ប្អូ​ន​​ជនរួម ជាតិ ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន៕

ដោយ ជឹម ណារី