ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យថ្នាក់ដឹកនាំ និងសហការី នៃស្ថានីយ៍ ទូរទស្សន៍នាគព័ន្ឋ ចូលជួបជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

AKP ភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យថ្នាក់ដឹកនាំ និងសហការី នៃស្ថានីយ៍ទូរទស្សន៍នាគព័ន្ឋ (NTV) ដឹកនាំដោយលោក សាម៉ន បណ្ឌិត អគ្គនាយករង ទទួលបន្ទុករួម នៃស្ថានីយ៍ទូរទស្សន៍នាគព័ន្ឋ ចូលជួបជូនពរ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅភ្នំពេញ ។

រូបថត៖ ខឹម សុវណ្ណារ៉ា