កិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ

AKP កំពង់ធំ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ខេត្តកំពង់ធំ មានរៀបចំប្រជុំសាមញ្ញលើកទី៥៩របស់ក្រុមប្រឹក្សា ខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការ អញ្ជើញចូលរួមពីឯក​ឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត។ កិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំនេះ ផ្ដោតលើរបៀបវារៈ ចំនួន៣គឺ៖ ១.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សា ខេត្ត, ២. ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែមីនា ឆ្នាំ២០១៩របស់រដ្ឋបាលខេត្ត និង៣.បញ្ហាផ្សេងៗ។

ឯកឧត្តម ឈុន ឈន់ មានប្រសាសន៍ថា ការអភិវឌ្ឍវិស័យកសិកម្មជាផ្នែក មួយធ្វើឱ្យប្រជាពលរដ្ឋមានលំនឹង ប៉ុន្តែយើងអត់ទាន់បានកែច្នៃ យើងលក់ឱ្យគេនាំចេញទៅ ក្រៅទាំងដុលៗតែម្ដងឯកឧត្តមបញ្ជាក់ថាយ៉ាងហោចណាស់យើងធ្វើការកែច្នៃ ឱ្យប្រជាពលរដ្ឋ យើងមានការងារធ្វើ។ ក្រៅពីស្រូវនៅខេត្តកំពង់ធំមានស្វាយចន្ទី ដំឡូងមី កៅស៊ូយើងដឹកលក់ឱ្យគេទាំងដុលៗតែម្តង។

ឯកឧត្តមប្រធានក្រុមប្រឹក្សា បានបានបញ្ជាក់ថា នៅអាណត្តិទី៣នេះយើងត្រូវ ធ្វើការកែទម្រង់ ទាំងការដឹកនាំ ការគ្រប់គ្រង ដោយធ្វើការត្រួតពិនិត្យឱ្យ បានល្អិតល្អន់ នៃផែនការសកម្មភាព៥ឆ្នាំរបស់រដ្ឋបាលខេត្ត។ ការត្រួតពិនិត្យនេះមិនមែនត្រួតពិនិត្យ រកកំហុស នោះទេគឺត្រួតពិនិត្យជួយគ្នាឱ្យមានការរីកចម្រើន។

ក្នុងឱកាសនោះឯកឧត្តម ឈុន ឈន់ ជំរុញឱ្យមានការត្រួតពិនិត្យឡើងវិញក្នុងការ កែ លម្អផ្លូវក្នុងក្រុងស្ទឹងសែនឱ្យបានល្អ ដោយបច្ចុប្បន្នប្រទេសជាតិកំពុងមានការចម្រើន៕

ដោយ ស៊ុម វណ្ណា