ព្រះមហាក្សត្រ កោតសរសើររដ្ឋសភានិងរាជរដ្ឋាភិបាលដែលដឹកនាំប្រទេសមានសុខសន្តិភាព និងរីកចម្រើន

AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ — ព្រះករុណព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចកក្រកម្ពុជា បានកោតសរសើរដល់រាជរដ្ឋាភិបាលដែលបានដឹកនាំប្រទេស មានសុខ សន្តិភាព និងរីកចម្រើន។ នេះបើយោងតាមព្រះរាជសាររបស់ព្រះអង្គក្នុង សម័យប្រជុំលើក ទី២ នីតិកាលទី៦ រដ្ឋសភា នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។នៅក្នុងព្រះរាជសារផ្ញើជូនរដ្ឋសភា ព្រះករុណាព្រះមហាក្សត្រ បានកោតសរសើរចំពោះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ព្រមទំាងថ្នាក់ដឹកនាំ និងសមាជិកសមាជិការដ្ឋសភា ទំាងអស់ ដែលបានបំពេញការងារអស់ពីកម្លំាងកាយចិត្ត ពុំគិតពីការនឿយហត់ ខិតខំយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋ និងបានដោះស្រាយនូវរាល់បញ្ហាប្រឈម នានា បានដោយជោគជ័យតាមលំដាប់លំដោយ។
ព្រះរាជសារបានបន្តថា ការខិតខំប្រឹងប្រែងរបស់សម្តេចប្រធានរដ្ឋសភា សមាជិកសមាជិកានៃរដ្ឋសភាគ្រប់រូប គឺជាសកម្មភាពបម្រើប្រជាពលរដ្ឋ ដែលជាភារកិច្ចរបស់រដ្ឋ សភានោះ រួមមាន ការអញ្ជើញយ៉ាងសកម្មចុះសួរសុខ ទុក្ខជួយដោះស្រា យបញ្ហាប្រជារា ស្រ្តជាម្ចាស់ឆ្នោត នៅតាមមូលដ្ឋាន ព្រមទំាងទទួលយកនូវរាល់បញ្ហាកង្វល់ និងបញ្ហាប្រឈម នានា មកជម្រាបជូនរាជរដ្ឋាភិបាល ដើម្បីរិះរកវិធានការដោះ ស្រាយជាបន្ទាន់នូវបញ្ហាទំា ងឡាយនោះ។

នៅក្នុងព្រះរាជសារផ្ញើជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦នេះ ព្រះមហា ក្សត្រ ក៏បានកោតសរសើរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានគុណបំណាច់ដ៏ថ្លៃថ្លាក្នុងការបម្រើប្រទេសជាតិ។ ព្រះមហាក្សត្រ បានគូសបញ្ជាក់ថា« វីរភាពដ៏ឧត្តុង្គឧត្តម និងជាមគ្គុទ្ទេសក៍ដ៏ឆ្នើម ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងសក្តានុពលរបស់សម្តេចនាយក បានធ្វើឱ្យ ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីក ចម្រើនលើគ្រប់វិស័យជាលំដាប់រហូតមកទល់ពេលនេះ»។ព្រះមហាក្សត្រ ទ្រង់បានគូសបញ្ជាក់ថា រយៈពេលកន្លងមកនេះ រដ្ឋសភា បានយកចិត្តទុកដាក់ សហការជាមួយរាជរដ្ឋាភិបាល ធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព សម្រាប់ការរស់នៅដោយសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋគ្រប់ ទិសទី ក្នុងផ្ទៃប្រទេស និងប្រឹងប្រែងបន្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមគ្រប់វិស័យដោយផ្តោត​ជាអាទិភាព ទៅលើការកែ ទម្រង់អភិបាលកិច្ចល្អ ការកសាង សមត្ថភាព អភិវឌ្ឍន៍ធនធានមនុស្ស និងការវិនិយោគលើហេដ្ឋា រចនាសម្ព័ន្ធ ដើម្បីជំរុញលើកកម្ពស់ និងកែលម្អជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង និង ពង្រឹងប្រព័ន្ធគំាពារសង្គម សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ពិសេសអ្នកក្រីក្រ និងជនងាយរងគ្រោះ។
នៅក្នុងព្រះរាជសារ ផ្ញើជូនរដ្ឋសភា នាឱកាសនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានគូ សបញ្ជាក់ថា “ខ្ញុំមានសេចក្តីសង្ឃឹមថា រដ្ឋសភាដ៏ឧត្តុង្គឧត្តម ជាតំណាងរបស់ប្រជាពល រដ្ឋទូ ទំាងព្រះរាជាណាចក្រកម្ពុជានឹងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមចំពោះមុខបន្តទៀត សំដៅធានាបាននូវសង្គមជាតិកម្ពុជា ប្រកបដោយភាពសុខដុមរមនា មានសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍទៅតាមទិសដៅរួមជាជំហានៗ”។សូមជម្រាបថា នៅក្នុងសម័យប្រជុំរដ្ឋសភាថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ដែលជា ឱកាសបើកបវេសនកាលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦នេះ មានរបៀបវារៈចំនួន៤ មាន៖១- ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្ស ត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦។

២- របាយ ការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ នីតិកា លទី៦។ ៣- ការបោះឆ្នោតជ្រើសតំាង លោកជំទាវ លី វួចឡេង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ឆ្នាំ(២០១៩-២០២៨)។ ៤- ការបោះឆ្នោតជ្រើសតំាង៖ ឯកឧត្តម ប្រាជ្ញ ច័ន្ទ ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួល ពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងឯកឧត្តម ច័ន្ទ សុផល ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ៕

ដោយ ប៊ុន រិទ្ធ