សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា បើពុំទាន់មានកិច្ចព្រមព្រៀងថ្មីទេ ការធ្វើ​អាជីវកម្ម​របស់ក្រុមហ៊ុន Royal Railway ក្នុងប្រតិបត្តិការផ្លូវដែកនៅតែបន្ត

AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមាន​ប្រ​សា​សន៍ បញ្ជាក់ជាថ្មីថា ក្នុងករណីពុំទាន់មានកិច្ចព្រមព្រៀងថ្មីទេ ការធ្វើអាជីវកម្មរបស់​ក្រុ​ម​ហ៊ុ​​ន Royal Railway ក្នុងប្រតិបត្តិការផ្លូវដែកនៅតែបន្តសកម្មភាពរបស់ខ្លួន។

ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួនជា៣.០០០នាក់ នាព្រឹក ថ្ងៃ​ចន្ទ​ ១២រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី០១ ខែមេសា ឆ្នាំ២០១៩ នៅ​មជ្ឈ​​មណ្ឌ​ល​សន្និ​បាត និងពិព័រណ៍កោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះបញ្ហាផ្លូ​វដែក​ប្រ​ហែ​ល​ជា​ការបកស្រាយរបស់សម្ដេចមិនអស់ ដែលនិយាយពីអន្តរកាល នៃ​ផ្លូវដែក។ ក្នុងវេទិការាជ​រដ្ឋា​ភិ​បា​ល​ និងវិស័យឯកជនលើកទី១៨ សម្ដេចតេជោបានប្រកាស​ពី​ការ​ដក​យកនូវរថភ្លើងពីក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េ​ល​​វ៉េ ប៉ុន្តែយើងបានត្រឹមតែនិយាយជាមួយ ក្រសួង​សាធារណការ និងដឹកជញ្ជូនឱ្យចរចា ជា​មួ​យ​នឹងឧកញ៉ា គិត ម៉េង តែយើងមិនបាន​និយាយពីអន្តរកាលនៃការបញ្ចប់នៅពេលណាទេ ធ្វើ​ឱ្យ​មានស្ថានភាពមួយមិនច្បាស់លាស់ ដែលខាងរដ្ឋមិនអាចទៅគ្រប់គ្រងបានភ្លាមៗនោះទេ ក្នុ​ង​​ពេលដែលខាងវិស័យឯកជនកំពុង​តែគ្រប់គ្រងនោះ ព្រោះវាអាចនាំទៅដល់វិបត្តិ​ផ្លូវដែ​ក​​តែម្ដង។ ដូច្នេះហើយ បានជាម្សិល មិញនេះ បានឱ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹក​ជញ្ជូ​នបញ្ជាក់ឡើងវិញ ព្រោះថាទិស ដៅរបស់យើងឆ្ពោះទៅកាន់ការធ្វើកំណែទម្រង់ ហើ​យ​រៀ​ប​​ចំ​ធ្វើ​ទំនើបកម្មប្រព័ន្ធដឹកជញ្ជូន ផ្លូវដែក ដោយតភ្ជាប់ភាគខាងត្បូង ពីភ្នំពេញ ទៅកាន់​ខេត្ត​ព្រះ​​​សី​ហនុ និងភាគខាងជើង ពីភ្នំពេញ ទៅកាន់ប៉ោយប៉ែត ព្រមទាំងឆ្លងកាត់​ទៅកាន់​ប្រទេ​ស​ថៃ​​ផងដែរ ដែលយើង​តភ្ជាប់ផ្លូវដែកជាមួយគ្នា។ សម្ដេចតេជោបានបន្ដថា ដូច្នេះបានជាត្រូវមានការប្រកាសថា នៅ​ពេ​ល​​​ណាដែលកិច្ចព្រមព្រៀងថ្មីមួយមិនទាន់ត្រូវបានធ្វើឡើង ក្រុមហ៊ុន Royal Railway  រប​ស់​ឧ​ក​​ញ៉ា គិត ម៉េង នៅតែបន្តសកម្មភាពតទៅទៀត។ សម្តេចតេជោបានបន្ថែមទៀតថា នៅ​ពេល​ដែ​ល​ដាក់ដេញថ្លៃជាថ្មី ក្រុមហ៊ុន Royal Railway ក៏អាចចូលរួមបានដែរ ប៉ុន្តែមិនអនុញ្ញាតឱ្យគ្រ​​ប់​គ្រងតែម្នាក់ឯងឡើយ ដោយត្រូវតែមានការចូលរួម ពីសំណាក់ក្រុម​ហ៊ុនមួយទៀត ធ្វើ​ជា​ដៃ​គូ​ ដើម្បីឱ្យទុនវិនិយោគកាន់តែធំ។ គួរបញ្ជាក់ដែរថា សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣​១​ ខែមីនា ឆ្នាំ២០១៩ ស្ដីពីប្រតិបត្តិការផ្លូវដែកបានឱ្យដឹងថា  យោងលទ្ធផល​នៃវេទិ​កា​រាជ​រដ្ឋា​ភិ​បា​ល-ផ្នែកឯកជន លើកទី១៨ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់​ខ្ពស់របស់ សម្ដេច​តេ​ជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី២៩ ខែមីនា ឆ្នាំ២០១៩ ក្រសួងសាធារណការនិងដឹកជញ្ជូន មានកិត្តិយស សូមជម្រាប​ជូន​ដល់សាធារណជន បុគ្គលិក កម្មករ និងកម្មការិនីក្រុមហ៊ុន Royal Railway   ទាំងអស់ឱ្យ​បា​ន​​ជ្រាបថា ដោយក្រសួងត្រូវការពេលវេលាគ្រប់គ្រាន់​ក្នុងការ​សិក្សាឱ្យបានគ្រប់ជ្រុងជ្រោ​យ​លើ​ល​ក្ខខណ្ឌគតិយុត្តិ និងបច្ចេកទេសពាក់ព័ន្ធ ក្នុងការគ្រប់ គ្រងដំណើរការផ្លូវដែក ក្រសួង​អនុ​ញ្ញា​តឱ្យក្រុមហ៊ុន Royal Railway បន្តប្រតិបត្តិការដឹក​ជញ្ជូន​ទំនិញ និងអ្នកដំណើរ តាមផ្លូវ​ដែក​ភា​គ​ខាងត្បូងដដែល។ ទន្ទឹមនេះ ក្រសួងសាធារណ ការ និងដឹកជញ្ជូន នឹងរៀបចំនីតិវិធី​ជ្រើ​ស​​រើសក្រុមហ៊ុនជំនាញ ដែលមានសមត្ថភាព គ្រប់គ្រាន់ ក្នុងនោះអាចមានការចូលរួមពី​ក្រុ​ម​ហ៊ុន Royal Railway   ដើម្បីធ្វើទំនើបកម្មផ្លូវ ដែកភាគខាងជើង និងភាគខាងត្បូង ឱ្យសមស្រប​នឹ​ងតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុនដឹក ជញ្ជូន ក្រុមហ៊ុននាំចេញ នាំចូល ពាណិជ្ជករ កសិករ និងអ្នកដំណើរឱ្យ​មានលក្ខណៈស្តង់ដារ អន្តរជាតិ និងធ្វើឱ្យមានភាពជឿជាក់ មានសុវត្ថិភាព និង​មានតម្លៃសមរម្យ ដែលជាកត្តាជំរុញ ឱ្យផ្លូវដែក​កម្ពុជាក្លាយជាឆ្អឹងខ្នង​សេដ្ឋកិច្ចដ៏សំខាន់​ពិត​ប្រា​កដ ក្នុងការបង្កើតជាកាលានុវត្ត ភាពថ្មីៗ សម្រាប់ប្រទេសជាតិកម្ពុជា៕

ដោយ ជឹម ណារី