សម្ដេចតេជោនាយករដ្ឋមន្ត្រីសម្រេចលុបចោលថ្ងៃឈប់សម្រាកចំនួន៧ថ្ងៃ ដែលផ្ដើមអនុវតន៍ចាប់ពីឆ្នាំ២០២០ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន ប្រកា ស សម្រេច លុបចោលថ្ងៃឈប់សម្រាកបុណ្យ និងទិវា ចំនួន៧ថ្ងៃ ដែលផ្ដើអនុវត្តន៍ចាប់ពី ឆ្នាំ២០២០ ទៅ  ដើម្បីរួមចំណែកដល់ការលើកកម្ពស់ផលិតភាព និងសម្រួលពាណិជ្ជកម្មរបស់ កម្ពុជា បន្ថែម ទៀ តនោះ។ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ដែលមានអ្នកចូលរួមជាអ្នកវិនិយោ គិ ន  ធុរជន និងមន្ត្រីជានខ្ពស់រាជរដ្ឋាភិបាលប្រមាណជិត ១.០០០នាក់ នាព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ នៅវិមានសន្តិភាព សម្ដេចតេជោបានមានប្រសាសន៍ថា លោកឧកញ៉ា វ៉ាន់ សូអៀង ប្រ  ធាន នសមាគរោងចក្រកាត់ដេរនៅកម្ពុជា បានស្នើសុំឱ្យរាជរដ្ឋាភិបាលពិចារណាកាត់បន្ថយ ថ្ងៃ សម្រាកបុណ្យនិងទិវា។ ជាការពិតយើងពិនិត្យឃើញថា ថ្ងៃឈប់សម្រាកប្រចាំ ឆ្នាំនៅ កម្ពុ ជា  មានចំនួនច្រើនជាងប្រទេសជិតខាង។ សម្តេចតេជោបានបន្តថា សម្រាប់កម្ពុជានាពេលកន្លងមក យើងមាន ថ្ងៃឈប់ស ម្រា  ក ពី២៨ ទៅ៣០ថ្ងៃ ក្នុងមួយឆ្នាំ នៅពេលដែលប្រទេសជិតខាង ដូច ជា វៀតណាម មាន តែ ១៣ ថ្ងៃ ប្រទេសឡាវមានតែ១២ថ្ងៃ ប្រទេសថៃមាន១៦ថ្ងៃ ប្រទេសសិង្ហបុរីមាន ១១ថ្ងៃ។ ក្នុង គោ លដៅលើកកម្ពស់ថែមទៀតនូវផលិតភាពរបស់កម្ពុជា ។

សម្តេចតេជោបានណែនាំឱ្យក្រុមការងារអន្តរ ក្រ សួ ង ស្ថាប័ន នៅក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យនិងលើកសំណើកាត់បន្ថយចំនួនថ្ងៃឈប់សម្រាក ហើយបានសម្រេច លុប ថ្ងៃ ឈប់សម្រាកសរុបចំនួន៧ថ្ងៃ ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តន៍ចាប់ពីឆ្នាំ២០២០ទៅ។ សម្ដេច តេជោបានគូស បញ្ជាក់បន្ថែមថា ការកាត់បន្ថយចំនួនថ្ងៃឈប់សម្រាកការងារនេះ គឺមិនមែនមានន័យថា ជាការលុបបំបាត់ចោលនូវពិធីបុណ្យ ព្រះរាជពិធី និងទិវាជាតិ អន្តរជាតិ ដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែប្រារព្ធធ្វើយ៉ាងខ្ជាប់ខ្ជួនកន្លងមកនោះទេ ក៏ប៉ុន្តែចំថ្ងៃនៃការ ប្រារព្ធពិធី នោះ មន្ត្រីរាជការក្នុងវិស័យសាធារណៈ និងនិយោជិត កម្មករក្នុងវិស័យឯកជនទាំងអស់ត្រូវ បំ ពេ  ញការងារជាធម្មតា។ ដូច្នេះក្នុងចំណុចនេះ «ខ្ញុំសូមស្នើមេត្ដាយោគយល់ មន្ដ្រីរាជការ កង ក ម្លាំ ងប្រដាក់អាវុធ ក៏ដូចជាកម្មករ កម្មការិនី របស់យើងមេត្ដាយោគយល់ ដល់ស្ថាន ភាព ប្រ ទេស  ជាតិរបស់យើង ការពិតទៅ កាលពីដើមឡើយ ចំនួនថ្ងៃឈប់សម្រាករបស់យើង ក៏មាន ចំនួ នតិចទេ ក៏ប៉ុន្ដែក្នុងមួយឆ្នាំៗ យើងចេះតែបង្កើនៗ រហូតមកដល់ពេលនេះ ធ្វើឱ្យប្រទេស រប ស់ យើង ដែលជាប្រទេសក្រ ក៏ប៉ុន្ដែក្លាយជាប្រទេស ដែលមានថ្ងៃឈប់សម្រាកច្រើនជាងគេ ដែ លធ្វើឲ្យមានការលំបាក ទៅដល់ការរីកលូតលាស់ រីកចម្រើនលូតលាស់សេដ្ឋកិច្ចជាតិ៕

ដោយ ជឹម ណារី