សម្ដេចតេជោ កត់សម្គាល់ពីវឌ្ឍនភាពក្នុងភាពជាដៃគូរបស់ព្រះរាជាណាចក្រកម្ពុជា និងអង្គការអន្តរជាតិខាងការងារ (ILO)

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានវាយ តម្លៃអំពី​វឌ្ឍនភាពក្នុងភាពជាដៃគូរបស់ព្រះរាជាណាចក្រកម្ពុជា ជាមួយអង្គការអន្តរជាតិខាង​កា​រ​ងា​រ​ (ILO)  និងក្នុងឋានៈជាប្រទេសសមាជិកអង្គការអន្តរជាតិខាងការងារ ដែលជាទីភ្នាក់​ងារ​​ត្រីភាគី​ឯក​ទេសផ្នែកពិភពការងារនៃអង្គការសហប្រជាជាតិ ដែលត្រូវបានបង្កើតនៅឆ្នាំ​១៩​១៩ ដើ​ម្បី​​កំណត់បទដ្ឋានការងារ និងរៀបចំគោលនយោបាយនានាក្នុងគោលបំណង​បង្កើន​យុ​​ត្តិ​ធម៌ស​ង្គ​ម និងលើកកម្ពស់ការងារសមរម្យសម្រាប់ស្ត្រី និងបុរស។ក្នុងពីធីខួប១០០ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិខាងការងារ និងខួប៥០ឆ្នាំ នៃសមា​ជិក​ភាពកម្ពុជានៅអង្គការអន្តរជាតិខាងការងារ ដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២​០​១៩ នៅវិមានសន្តិភាព សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ប្រទេសកម្ពុជា​បា​ន​ចូលជាសមាជិកអង្គការ ILO នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៩។ ក្នុងរយៈពេល ៥០ឆ្នាំ​មក​នេះ កម្ពុជាបានផ្តល់សច្ចាប័នអនុសញ្ញាអន្តរជាតិខាងការងារចំនួន១៣ ក្នុងនោះមានអនុ​ស​ញ្ញា​ស្នូ​លទាំង៨ គឺអនុសញ្ញាលេខ២៩ លេខ៨៧ លេខ៩៨ លេខ១០០ លេខ១០៥ លេខ១១១ លេ​ខ​១៣៨ លេខ១៨២ និងអនុសញ្ញាបច្ចេកទេសចំនួន៤ គឺអនុសញ្ញាលេខ៤ លេខ៦ លេខ១៣ លេ​ខ១៥០ ព្រមទាំងអនុសញ្ញាអាទិភាពចំនួន១ គឺអនុសញ្ញាលេខ១២២។

ខ្លឹមសារនៃអនុស​ញ្ញា​​អន្តរជាតិ​ទាំងនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់​កម្ពុជា។ ក្នុងនោះកម្ពុជាធ្លាប់បានជាប់ឆ្នោតជាសមាជិកពេញ សិទ្ធិនៃក្រុមប្រឹក្សា​ភិបាល​រ​ប​​ស់​អង្គការអន្តរជាតិខាងការងារ (Governing Body) ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ ហើយបាន​ចូល​រួមយ៉ាងសកម្មក្នុងយន្តការនេះរបស់អង្គការ ILO និងបាន បំពេញនូវកាតព្វកិច្ចរបស់​ខ្លួន​ទៅ​​តាមអនុសញ្ញាដែលបានផ្តល់សច្ចាប័ន ព្រមទាំងបានសម្រេច នូវសមិទ្ធផលជាច្រើនក្នុង​ការ​អ​ភិវឌ្ឍវិស័យការងារ និងបានចែករំលែកនូវបទពិសោធន៍ល្អៗ ដល់ប្រទេសជាមិត្តមួយចំនួន។

ស​ម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរដល់ក្រសួងការងារ និងបណ្ដុះបណ្ដា​លវិជ្ជាជីវៈ​ដែល​បានសហការជាមួយអង្គការ ILO រៀបចំពិធីដ៏មានអត្ថន័យនិងវាយតម្លៃខ្ពស់​ចំពោះ ​សមិ​ទ្ធ​ផ​លជាច្រើនដែលកើតចេញពីស្ថាប័នមួយនេះ ក្នុងតួនាទីជាទីភ្នាក់ងារត្រីភាគី ឯកទេស​ផ្នែក​ពិ​ភពការងារនៃអង្គការសហប្រជាជាតិ អង្គការអន្តរជាតិខាងការងារ ដែលបានកំណត់បទដ្ឋាន​ការ​ងារនិងរៀបចំគោលនយោបាយនានា ក្នុងគោលបំណង បង្កើនយុត្តិធម៌សង្គមនិងលើក​កម្ព​ស់​ការងារសមរម្យសម្រាប់ស្ត្រី និងបុរស។

សម្តេចតេជោ បានមានប្រសាសន៍ថា បច្ចុប្បនេះ រា​ជ​រដ្ឋាភិបាលបានបង្កើតការងារជូន ប្រជាពលរដ្ឋបានយ៉ាងច្រើន ដែលទទួលបានជោគជ័យ​យ៉ា​ង​​ធំធេង ​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលមានកំណើរជាមធ្យម ៧ភាគរយ ក្នុងយរៈពេលជាង​២ទសវ​ត្ស​​រ៍ ហើយបង្កើតការងារធ្វើក្នុងអត្រា ៩៩,៣ភាគរយ នៃកម្លាំងពលកម្មសរុបប្រមាណជាង​១០លាន​នា​ក់់ ក្នុងនោះសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធចំនួនជិត ១ម៉ឺន ៣ពាន់ ដែលមាន​កម្មករ​និ​យោជិត ១លាន ៥សែននាក់ និង សហគ្រា គ្រឹះស្ថានសេដ្ឋកិច្ចក្រៅ ប្រព័ន្ធសរុប ចំនួនជិត ៦សែ​ន ដែលមានកម្មករនិយោជិត ២លាន ៤សែននាក់ វិស័យកសិកម្មប្រមាណជាង ៤លាន​នាក់​ ពលករធ្វើការនៅក្រៅប្រទេសចំនួនប្រមាណ ១លាន ២សែននាក់ និងមន្ត្រី សាធារណៈ​ចំនួ​នប្រមាណជាង ៥សែននាក់៕

ដោយ ជឹម ណារី