រដ្ឋមន្ត្រីក្រសួងព័ត៌មានអះអាងថា កិច្ចសហប្រតិបត្តិការOTTនឹងផ្តល់ភាពងាយស្រួល ក្នុងការទទួល និងបញ្ជូនព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ -ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអះអាងថា កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍​អាជីវកម្មOTTនៅប្រទេសកម្ពុជា រវាងក្រុមហ៊ុនយូណាន មេឌាគ្រុបនិងក្រុមហ៊ុនសៅ អីស្តអាស៊ីា ធេលីខម(ខេមបូឌា)នឹងផ្តល់ភាពងាយស្រួលក្នុងការទទួលព័ត៌មាន​និងបញ្ជូន​ព័ត៌មាន។ ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី«កិច្ចសហប្រតិបត្តិការអភិវឌ្ឍអាជីវកម្មOTTនៅប្រទេសកម្ពុជា»រវាងក្រុមហ៊ុន យូណានមេឌាគ្រុប និងក្រុមហ៊ុនសៅ អីស្ត អាស៊ី ធេលីខម(ខេមបូឌា) កាលពីល្ងាចថ្ងៃទី២៧ខែមីនាឆ្នាំ២០១៩នេះ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌ បានបញ្ជាក់ថា OTT​នេះជាប្រព័ន្ធថ្មីដែលអាចស្វែងរកទិន្នន័យព័ត៌មានឡើងវិញបានលឿនតាមរយៈការបញ្ចូល ទិន្ន័យនៃការផ្សព្វផ្សាយរបស់វិទ្យុ និងទូរទស្សនរួមគ្នាលើទម្រតែមួយ។ ឯកឧត្តមរដ្ឋមន្ត្រី​បាន​បន្ដថា ក្រុមហ៊ុន យូណានមេឌាគ្រុបក៏បានសហការជាមួយក្រសួងព័ត៌មានផងដែរ​ដែល​ធ្វើឱ្យ​យើងកាន់តែងាយស្រួលក្នុងការស្វែងរកទិន្នន័យផ្សេងៗតាមរយៈOTTនេះ។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី«កិច្ចសហប្រតិបត្តិការអភិវឌ្ឍអាជីវកម្មOTTនៅប្រទេសកម្ពុជានេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Chen Hao លេខាធិការគណៈកម្មាធិការមជ្ឈិម​បក្សខេត្តយូណាន​នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញធ្វើជាអធិបតីនៃពិធីចុះហត្ថ​លេខា​រវាងក្រុមហ៊ុន យូណានមេឌាគ្រុប និងក្រុមហ៊ុនសៅ អីស្ត អាស៊ី ធេលីខម​(ខេមបូឌា)​នេះ៕

ដោយ គង់ សិរីរ័ត្ន រូបថត៖ ខឹម សុវណ្ណារ៉ា