សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រសួងអប់រំយុវជន និងកីឡាពង្រឹងជំនាញបច្ចេទេស សំដៅធានាថាយុវជនម្នាក់អាចមានជំនាញមួយយ៉ាងតិចប្រចាំជីវិត

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសា​សន៍​ថា ការពង្រឹងគុណភាពវិស័យអប់រំកម្ពុជា គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ដែ​ល​​បាន​កំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ សម្រាប់អនុវត្តន៍នៅគ្រប់ដំណាក់កាល គឺការអប់រំ​ប​ណ្ដុះ​បណ្ដាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការតម្រង់ទិសសម្រាប់​ទីផ្សារការ​ងា​រ ជាពិសេសគឺការពង្រឹងជំនាញបច្ចេកទេសដល់យុវជនសំដៅធានាថា យុវជន ម្នាក់អាច​មា​ន​ជំនាញមួយយ៉ាងតិចប្រចាំជីវិត សម្រាប់លើកស្ទួយជីវភាពគ្រួសារ ឱ្យកាន់តែល្អ ប្រ​សើរ រួម​ចំ​ណែ​កក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

ក្នុងពីធីបិទសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០១៧-២០១៨ និ​ង​​​លើកទិសដៅការងារឆ្នាំសិក្សា២០១៨-២០១៩ ដែលមានអ្នកចូលរួមប្រមាណ២២០០នាក់ នា​រសៀ​លថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​ផ្ដល់​​អនុ​សាសន៍ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងអប់រំយុវជន និងកីឡាដោយទី១- ត្រូវអនុវត្តន៍ឱ្យកាន់តែសកម្មនូវគោនយោបាយអភិវឌ្ឍន៍វិស័យអប់រំ ដើម្បី ធានាថា ការអប់រំ​មា​​នគុ​ណ​ភាពប្រកបដោយសមធម៌ បរិយាប័ន្ន និងលើកកម្ពស់ឱកាសក្នុង ការសិក្សា​ពេញមួយ​ជី​វិត​ស​ម្រា​ប់ទាំអស់គ្នា។ ទន្ទឹមនេះ ត្រូវខិតខំជំរុញ និងពង្រីកកម្មវិធីអប់រំ កុមារតូច និងបង្កលក្ខ​ណៈ​ឱ្យ​កុមារបានសិក្សាយ៉ាងតិច៩ឆ្នាំ  នៅសាលារៀន ដែលមាន បរិស្ថានស្អាត ទឹកស្អាត និង​អ​នា​ម័យ។ ត្រូវបន្តផ្ដល់អាហារូបករណ៍ដល់សិស្សពូកែ សិស្សជួប ការលំបាក ជាពិសេសនារី និ​ង​សិ​ស្សក្នុងគ្រួសារក្រីក្រ ធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធី សិក្សាផ្នែកគណិតវិទ្យា វិទ្យា​សា​​ស្ត្រ​ បច្ចេកវិទ្យា វិស្វកម្ម និងភាសាបរទេស ដើម្បីឱ្យសមស្រប ទៅនឹងចរន្តនៃការរីកចម្រើន​ផ្នែ​ក​​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺបដិវត្តន៍ឧស្សាហកម្មទី៤។ ក្រៅពីនេះ ត្រូវបន្តលើកកម្ពស់ការយល់ដឹង​អំ​ពី​សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ ជាតិ និងការអប់រំសីលធម៌សង្គម ត្រូវបន្តព​ង្រឹ​ង​​ការ​អប់រំក្រៅប្រព័ន្ធ តាមរយៈអនុវត្តន៍កម្មវិធី សាលារៀនជំនាន់ថ្មី ដើម្បីលើកកម្ពស់គុណភាព និងសេវាអប់រំនៅគ្រប់ភូមិសិក្សា ពង្រីកការ អប់រំបច្ចេកទេសដោយកចិត្តទុកដាក់ធ្វើឱ្យ​ខេត្តមួយ​មាន​វិទ្យាល័យចំណេះទូទៅ និងបច្ចេក ទេសមួយយ៉ាងតិចសម្រាប់រយៈពេលមធ្យម និងស្រុក​មួយ​​មានវិទ្យាល័យចំណេះទូទៅ និង បច្ចេកទេសមួយយ៉ាងតិចសម្រាប់រយៈពេលវែង។ ទី២- ត្រូ​វ​បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធ ភាព និងតម្លាភាពនូវគោលនយោបាយភាពជាអ្នកដឹកនាំ និង​​គ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់ លំដាប់ថ្នាក់។ ត្រូវពង្រឹងការងារគ្រប់គ្រងការដឹកនាំការបង្កើន​ប្រ​សិទ្ធភាពប្រើប្រាស់ហិរញ្ញប្ប ទាននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ពង្រឹងប្រព័ន្ធការងារ​ផែន​ការ​ស្ថិតិអប់រំពង្រាយគ្រូបង្រៀន ឱ្យ​បានដល់មូលដ្ឋាន។ បន្តអភិវឌ្ឍន៍សមត្ថភាពនាយកសាលា និង​គ្រូបង្រៀននៅតាមគ្រឹះ ស្ថានបណ្តុះបណ្តាល និងគ្រឹះស្ថានសិក្សា ពិសេសពង្រឹងការ​ងារ​អ​ធិកា​រកិច្ច​និងយន្តការ​ជា​អ្នកកែលម្អជាប្រចាំ។ ទី៣- ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្មលើ ការងារកា​យរឹទ្ធិនិងយុវជន ដោយបង្កើនការយកចិត្តទុកដាក់ចំពោះកុមារ និងយុវជនឱ្យមានស្មារតី​ទទួលខុសត្រូវ​និងជឿជាក់លើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើជាវិជ្ជមាន។

ទន្ទឹម​នេះ ត្រូវមាន ការសម្របសម្រួលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីបំផុសផ្សព្វផ្សាយ​បង្កើត​ឱ្យមានកម្ម វិធីកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ និងកម្មវិធីយុវជនគ្រប់មជ្ឈដ្ឋាន ដើម្បី​រៀប​ចំ​ចលនា​បណ្ដាញយុវជនស្ម័គ្រចិត្តចុះជួយតាមមូលដ្ឋាននិងតាមសហគមន៍នានាទូ​ទាំងប្រទេ​ស​​។ ទី៤- ត្រូវបន្តអនុវត្តន៍ឱ្យកាន់តែសកម្មលើការងារកីឡា តាមរយៈការជំរុញចលនាយុវជន​ម្នា​ក់​ចេះ​​កីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ព្រមទាំងជំរុញការអភិវឌ្ឍសមាគមកីឡា​មហាជនផ​ង​ដែរ ។ ត្រូវបន្តពង្រឹងសកម្មភាពអភិវឌ្ឍន៍កម្មវិធីអប់រំកាយ និងកីឡាតាមគ្រឹះស្ថាន​សិក្សា​នៅ​ទូ​ទាំងប្រទេស។ ជាមួយនេះ ត្រូវខិតខំអនុវត្តន៍គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍ​ការអប់រំ​ កា​យ​ និងកីឡា និងការហ្វឹកហាត់ ហ្វឹកហ្វឺនតាមលក្ខណៈជាតិ និងអន្តរជាតិព្រមទាំង​បំផុស ស្មារ​តី​មហាជន ជាពិសេសយុវជនឱ្យបានចូលរួមគ្រប់គ្រប់គ្នា ដើម្បីប្រសិទ្ធភាពការងារកីឡា ដើម្បី​ព​ង្រឹ​ង​ប្រសិទ្ធភាពការងារកីឡា ដើម្បីកម្ពុជាទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំ​កី​ឡា​ស៊ី​​ហ្គេមលើកទី ៣២ នៅខែ ឧសភា ឆ្នាំ២០២៣ ខាងមុខ។ ទី៥-ត្រូវបន្តបង្កើន​ប្រសិទ្ធ​ភាព​ហិរ​ញ្ញវត្ថុដើម្បីឆ្លើយតបទៅនឹងអាទិភាពពីការអភិវឌ្ឍជាតិ ពង្រឹងភាពជាម្ចាស់ ភាពជាដៃគូ និង​យន្ត​ការនៃកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​ឆ្នាំ២០៣០ ផ្សាភ្ជាប់ទៅនឹងការអប់រំវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ សន្តិភាព ការ​គោ​រ​​ពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការគោរពគោលការណ៍ ស្មើភាព ប្រជាធិបតេយ្យ ប្រឆាំ​ង​អំពើហិង្សា ការទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ មេរោគអេដស៍ ការលុបបំបាត់ការ​ប្រើ​ប្រាស់គ្រឿងញៀន ការជួញដូរស្ត្រីនិងកុមារ និងការលុប បំបាត់រាល់ទម្រង់​នៃការរើសអើង​គ្រ​ប់​រូបភាព៕

ដោយ ជឹម ណារី