អភិបាលរាជធានីភ្នំពេញ ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឡាវ ប្រចាំនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩​ — ឯកឧត្ដម ឃួង  ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អេម ផាយគីនដាវង្ស  ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជា​មានិត​ឡាវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅសាលា​រាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង  បានមានប្រសាសន៍អំពីទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា ឡាវ ដែលមានភូមិផងជាមួយគ្នាជាយូរលង់ណាស់មកហើយ។ ទន្ទឹមនេះ ទីក្រុងភ្នំពេញ និងទី ក្រុងវៀងចន្ទន៍បានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាក្នុងឆ្នាំ២០១៤ ដើម្បីឱ្យទីក្រុងទាំងពីរក៏ដូចជា ប្រទេសទាំងពីរ មានកិច្ចប្រតិបត្តិការរវាងគ្នាកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត។

ឯកឧត្ដមអភិបាលក៏បានលើកឡើងពីការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យរបស់រាជ ធានីភ្នំពេញ ហើយអ្វីដែលជាការប្រសើរបន្ថែមទៀតនោះសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដាក់ឱ្យដំណើរការ ច្រកចេញ-ចូលតែមួយដើម្បីបម្រើសេវាសា ធារណៈជូនប្រជា ពលរដ្ឋ កាន់តែប្រសើរឡើង។

ឯកឧត្ដម អេម ផាយគីនដាវង្ស  បានលើកឡើងថា ប្រទេសកម្ពុជា​និងប្រទេសឡាវ​គឺពិតជាមានទំនាក់ទំនងល្អជាមួយគ្នា តាំងពីយូរលង់ណាស់មកហើយ ហើយ

ឯកឧត្ដម  ឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញជួយ ពិនិត្យមើល ក៏ដូចជាការ ពារ សន្តិសុខ ដល់និស្សិត ក៏ដូចជាអ្នកវិនិយោគទុនឡាវ ដែលបាននិងកំពុងសិក្សា និងរក ស៊ីនៅរាជធានីភ្នំពេញ ខណៈរាជធានីភ្នំពេញបាននិងកំពុងអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ក្នុង​ដំណាក់កាលចុងក្រោយនេះ ៕

ដោយ សួស សំរិត