សម្ដេចតេជោបន្តអំពាវនាវឱ្យគ្រូបង្រៀនទាំងអស់យកចិត្តទុកដាក់ទៅលើការពង្រឹងគុណធម៌សម្រាប់សិស្ស និងនិស្សិត

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩​ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាស​បន្ត    ​អំ​ពា​វនាវ​​ឱ្យគ្រូបង្រៀន យកចិត្តទុកដាក់ទៅលើការពង្រឹងគុណធម៌ និងសីលធម៌សង្គម សម្រាប់​សិ​ស្ស​ និ​ងនិស្សិត ដើម្បីចូលរួមបញ្ជ្រៀសនូវបទល្មើសនានាដែលកើតមាន​ឡើងក្នុង សង្គម។ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់អធិការអប់រំ និស្សិតឯកទេសវិជ្ជាជីវៈ នាយកសាលា​ម​ធ្យ​​​មសិក្សាទុតិយភូមិ និស្សិត​ថ្នា​ក់​​បរិ​ញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ គ្រូបង្រៀនកម្រិតឧត្ដម (បរិ​ញ្ញា​+១) គ្រូបង្រៀនកម្រិតមូលដ្ឋាន​តា​មប្រព័ន្ធពន្លឿន និងគ្រូបង្រៀនកម្រិតមូល​ដ្ឋានឯក​ទេស​ភា​​សាបារាំង-ខ្មែរ ចំនួន ១.៩១៨​នា​ក់ នាព្រឹកថ្ងៃទី ២៧ ខែ មីនាឆ្នាំ២០១៩ នៅវិទ្យា​ស្ថាន​ជា​តិ អ​ប់​រំ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា “ឥឡូវនេះខ្ញុំគិតថាដល់ពេលវេលា មិន​ត្រឹម​តែ​អប់រំកូនសិស្សទេ ផ្ទៃក្នុងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ ក៏ត្រូវតែអនុវត្តន៍ដែរ ទៅ​លើ​ការ​អប់រំផ្នែកគុណធម៌ និងសីលធម៌ ដើម្បីបញ្ជៀសនូវបទល្មើសនានាដែលកើតមាន​ឡើង ដូច​ជា​ករណីគ្រោះថ្នាក់ជាដើម”។

សម្ដេចតេជោបានលើកឧទាហរណ៍ថា គ្រោះថ្នាក់​ចរាចរបា​ន​ធ្វើ​​ឱ្យប្រ​ជា​ពល​រដ្ឋ​របស់យើងស្លាប់ជាមធ្យម៧នាក់ក្នុងមួយថ្ងៃ ច្រើនជាងការ ស្លាប់​នៅ​ក្នុង​​ស​ម័​យ​សង្គ្រាមទៅ​ទៀ​ត ដែល​ទាម​ទារ​ឱ្យយកចិត្តទុកដាក់ ពិសេសគុណធម៌ នៃការ​គោរពច្បាប់​ចរា​ចរណ៍ ក៏​ដូ​ច​ជា​ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងសីលធម៌ រស់នៅ​ក្នុងសង្គម ជា​ដើម​។ សម្ដេចតេជោបន្តថា ការពង្រឹងគុណធម៌ និងសីលធម៌ គឺជារឿង​ធំចាំបាច់ សម្រាប់សិស្ស ​និស្សិ​​ត​​គ្រប់ៗរូប ព្រោះបើមិនដូច្នោះទេ នឹងធ្វើឱ្យស្ថានភាព នៃសង្គម​របស់កម្ពុជា មានការប្រែប្រួល ពី​សង្គមដែលភាគច្រើន ធ្លាប់តែគោរពចាស់ទុំ គ្រូបង្រៀន និងគោរពច្បាប់ ទៅជា​ភាគតិច​ណា​ស់​​ ដែលនៅគោរព។  ក្នុងន័យនេះ សម្តេចតេជោ បានណែនាំ ឱ្យលោកគ្រូអ្នកគ្រូ និងសា​ស្ត្រា​ចា​រ្យ​ ក្រៅពីការផ្តល់នូវចំណេះដឹង សម្រាប់សិស្ស និស្សិតនោះ ត្រូវពង្រឹងគុណធម៌ និងសី​ល​ធ​ម៌​ សម្រាប់សិស្ស និស្សិត ព្រោះវាគឺជារឿងធំ សំខាន់។ សម្តេចតេជោបានថ្លែងបន្ថែមថា បច្ចុ​ប្ប​ន្ន ស្របពេលដែល ប្រទេសមានសុខ សន្តិភាព យុវជន និងយុវនារីកម្ពុជាមួយចំនួន ទាំងកូន​អ្ន​ក​​មានអំណាច និងកូនអ្នកក្រ កំពុង កើតមាននូវជំងឺផ្តេសផ្តាស មានចរិតទំនើង បង្កើត​ជា​រឿង​រ៉ា​វ ធ្វើឱ្យប្រទេសរបស់យើង កើត មានឡើងនូវបញ្ហាប្រឈមនានា។ សម្តេចតេជោ បានលើក​ឡើង​​ទៀតថា ពាក់ព័ន្ធនឹងការទប់ ស្កាត់ និងការរីករាលដាល នៃជំងឺអេដស៍ កម្ពុជាបាន​ចំណា​យ​ថវិ​​កាយ៉ាងច្រើនរៀងរាល់ឆ្នាំ​ដោយសារតែភាពទំនើងនៅក្នុងសម័យសន្តិភាពនេះឯង។ ស​ម្តេ​​ចបានគូសបញ្ជាក់បន្ថែមថា ប្រសិនបើ មិនមានការរីករាលដាល នៃជំងឺអេដស៍នេះទេ កម្ពុជា យើងយក​ថវិ​កា​មួ​យ​ចំនួន ទៅកសាងសាលារៀន ប្រឡាយទឹក ផ្លូវថ្នល់ បានមិនតិចនោះទេ៕

ដោយ ជឹម ណារី