ភាពតានតឹងអ៊ីស្រាអែល-ហ្គាហ្សាបន្តទៅទៀតដោយមាន ការវាយប្រហារពីអាកាសថែមទៀតលើមូលដ្ឋានយោធា

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ — ភាពតានតឹងរវាងយោធាអ៊ីស្រាអែលនិងចលនាហាម៉ាស ព្រមទាំងក្រុមយោធាដទៃទៀតនៅហ្គាហ្សាស្រ្ទីបបានបន្តទៅទៀតកាលពីថ្ងៃអង្គារជាថ្ងៃទី២  ។

ប្រភពសន្តិសុខប៉ាឡេស្ទីន និងស្ថានីយវិទ្យុក្នុងស្រុកស្និទ្ធចលនាហាម៉ាស់ al-aqsa  រាយការណ៍ថា  ឧទ្ទាម្ភាគចក្រ និងកាំភ្លើងធំយោធាអ៊ីស្រាអែលបានទម្លាក់គ្រាប់បែក និងផ្លោងដាក់មូលដ្ឋានយោធានៅ ហ្គាហ្សាស្រ្ទីប កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ។

នៅល្ងាចថ្ងៃអង្គារ ភាពស្ងប់ស្ងាត់ជាបន្តបន្ទាប់បានគ្របដណ្តប់នៅហ្គាហ្សាស្រ្ទីប  បន្ទាប់ពីពួកសកម្មប្រយុទ្ធនៅហ្គាហ្សា បានបញ្ឈប់ការបាញ់រ៉ុក្កែតចេញពីបរិព័ន្ធភូមិឆ្នេរសមុទ្រនេះ ចូលទៅក្នុងប្រទេស អ៊ីស្រាអែល ហើយយោធាអ៊ីស្រាអែលបានបញ្ឈប់ការវាយប្រហារពីអាកាសរបស់ខ្លួននៅក្នុងពេលរសៀល ។

ភាពតានតឹងនៅតែគ្របដណ្តប់នៅឡើយលើហ្គាហ្សាស្រ្ទីប ថ្វីបើក្រុមហាម៉ាស់ នឹងការិយាល័យ ប្រតិបត្តិការយោធារួម ដែលមានក្រុមយោធាហ្គាហ្សាទាំងអស់បានសម្តែងការប្តេជ្ញា ចំពោះការឈប់បាញ់  ដែលធ្វើជាអាជ្ញាកណ្តាលដោយប្រទេសអេហ្ស៊ីបក៏ដោយ ។

ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកកាលពីយប់ថ្ងៃចន្ទថា ពួកគេនឹងប្តេជ្ញាចំពោះបទឈប់បាញ់ដរាបណាអ៊ីស្រាអែលប្តេជ្ញាចំពោះការឈប់បាញ់នេះ ដែរនោះ  ។

នៅពេលជាមួយគ្នានោះ ដែរអ្នកនាំពាក្យយោធាអ៊ីស្រាអែលម្នាក់បាននិយាយពីព្រឹកថ្ងៃអង្គារថា យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារមូលដ្ឋានយោធា និងប៉ុស្តិ៍នានា ដែលជារបស់ចលនាហាម៉ាស់នៅ ហ្គាហ្សាស្រ្ទីបភាគកណ្តាល ។

លោកបាននិយាយថា ការវាយប្រហារជាបន្តលើហ្គាហ្សាស្រ្ទីប គឺជាការឆ្លើយតបមួយចំពោះការបាញ់រ៉ុក្កែតកាលពីព្រឹកថ្ងៃចន្ទ ចេញពីហ្គាហ្សាចូលទៅក្នុងអ៊ីស្រាអែលភាគកណ្តាលដែលនៅទីនោះ រ៉ុក្កែតនេះបានទៅត្រូវអាគារជាច្រើននៅក្រុងតែលអាវីវ​ភាគខាងជើង ហើយជនអ៊ីស្រាអែល ៧នាក់បានរងរបួស ។

ការិយាល័យព័ត៌មានរដ្ឋាភិបាលហ្គាហ្សាបាននិយាយថា យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារ​ពីអាកាសជាង ៥០លើកលើហ្គាហ្សាស្រ្ទីប កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ ដែលរួមមានអាគារ , លំនៅឋាន និងទីស្នាក់ការសន្តិសុខ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )