គណៈប្រតិភូសហភាពអឺរ៉ុប សិក្សាឈ្វេងយល់ពីស្ថានភាពសង្គមនិងបញ្ហាប្រឈមនៃការអភិវឌ្ឍខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ — គណៈប្រតិភូសហភាពអ៊ឺរ៉ុប (EU) ដឹក នាំដោយលោក SIMONE PIERI ចូលជួបសំណេះសំណាលជាមួយរដ្ឋ បាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ ព័ត៏មានបន្ថែម អំពីស្ថានភាពសង្គម និងបញ្ហាប្រឈម អំពីការអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រឹក ៥រោជ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ។

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ស្តីទីមានប្រសាសន៍ស្វាគមន៍ និងជម្រាបជូនគណៈប្រតិភូសហភាពអ៊ឺរ៉ុប អំពីស្ថានភាពភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្ត មានដូចជា កំពង់ផែអន្តរជាតិទឹកជ្រៅ ព្រលានយន្ត ហោះអន្តរជាតិ ។ ខេត្តព្រះសីហនុ មានតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ ។ រយៈពេល២ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងគំហ៊ុក ដែលមានសំណង់អគារពាណិជ្ជកម្ម ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ កំពុងមានការរីកដុះដាលយ៉ាងច្រើនគួរឱ្យគាត់សំគាល់ ទន្ទឹមនឹងការរីកចម្រើន ក៍មានបញ្ហាប្រឈមលើហេដ្ឋា រចនាសម្ព័ន្ធមួយចំនួនផងដែរ ក៏ប៉ុន្តែរដ្ឋបាលខេត្តបាននឹងកំពុងស្ថាបនាកែលម្អឡើងវិញបម្រើឱ្យវិស័យទេសចរណ៍។
លោក SIMONE PIERI ប្រធាន គណៈប្រតិភូសហភាពអ៊ឺរ៉ុប (EU) ថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ក្នុងការដឹក នាំ ធ្វើឱ្យខេត្តមានការរីកចម្រើនគួរឱ្យ កត់សម្គាល់។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ គណៈប្រតិភូមាន គោលបំណងសិក្សាឈ្វេងយល់ព័ត៌មានបន្ថែមពីស្ថានភាពសង្គម និងបញ្ហាប្រ ឈមនានា ក្នុងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ។

លោកបន្តថា គណៈប្រតិភូមានគោលបំណងទស្សន កិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ តំបន់ទេសចរណ៍នានាក្នុងខេត្ត និងពន្ធនាគារខេត្តព្រះសីហនុ និងជួបជាមួយសហគមន៍ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា និងសភាពាណិជ្ជកម្មខេត្តផងដែរ៕

ដោយ ងូ សុមុនី