សម្ដេចតេជោនាយករដ្ឋមន្ត្រី ស្នើឱ្យអាជ្ញាធរមូលដ្ឋានសម្រួលឱ្យអ្នកដែលបានសិទ្ធិ ធ្វើនយោបាយឡើងវិញមានឱកាសធ្វើនយោបាយពិតប្រាកដ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩​ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យ​អា​ជ្ញា​ធរ​គ្រប់លំដាប់ថ្នាក់ គ្រប់ទីកន្លែងទាំអស់ សម្រួលឱ្យអ្នកដែលបាន​សិទ្ធិធ្វើនយោបាយ​ឡើង​វិ​ញ​ មានឱកាសធ្វើនយោបាយពិតប្រាកដ តាមរយៈការជួបជុំនៃអ្នកគាំទ្រ ឬតាមមធ្យោបាយ​ផ្សេ​​ងៗទៀត ដែលមិនផ្ទុយនឹងច្បាប់នោះ។ ក្នុងពីធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)ចំនួន​ជា​ង ១.២០០នាក់ នាព្រឹក​ថ្ងៃ​​ចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ​ទី  ​២​៥​ ខែមីនា ឆ្នាំ២០១៩ នៅវិ​ទ្យា​​ស្ថានជាតិអប់រំ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍​ថ្លែងទៅ​កាន់​ជន​រួ​ម​ជាតិ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចទាំងអស់គ្រប់ថ្នាក់ថា ដើម្បីបន្តធ្វើ​កិច្ចការ​ក្នុងរដ្ឋបា​ល​សា​​​ធារណៈនៅក្នុងសង្គមប្រជាធិបតេយ្យរបស់យើង គឺ  ទី១. ស្នើសុំឱ្យ​អាជ្ញាធរ​​គ្រប់​លំ​ដាប់​ថ្នា​​ក់ ធ្វើការបែងចែកឱ្យច្បាស់រវាងអ្នក ដែលបានទទួលនីតិសម្បទាខាង​នយោបាយឡើងវិញ និង​អ្នកដែលមិនទាន់បានទទួលនីតិសម្បទាខាងនយោបាយ។ អ្នកដែល​បានទទួលធ្វើ​នីតិស​ម្ប​​​ទាខាងនយោបាយហើយ ត្រូវតែមានសិទ្ធិធ្វើនយោបាយពេញលេញ។

សម្ដេចតេជោថ្លែងថា “បើ​សុំ​បានសិទ្ធិនីតិ​សម្បទាធ្វើនយោបាយហើយ បែរជាយើងរាំងស្កាត់ មិនឱ្យធ្វើនយោបាយ អីចឹង​ចាំ​បាច់សុំសិទ្ធិមកធ្វើអ្វី ​នេះវាមិនត្រូវ។ ព្រោះយើងមានគណបក្ស នយោបាយ​ច្រើនណាស់​ដែ​ល​​កំពុងធ្វើសកម្មភាព ក្នុងប្រទេសរបស់ ហើយខ្ញុំមានការលើក ទឹកចិត្ត ដោយឃើញថាគណ​ប​ក្ស​​នយោបាយមួយចំនួនបានចុះឈ្មោះបោះឆ្នោតសមាជិក ព្រឹទ្ធសភា គណបក្សនយោបា​យ​មួ​យ​ចំនួន​ក៏បានត្រៀមខ្លួនពីឥឡូវនេះ ហើយសម្រាប់ការ បោះឆ្នោត ឃុំ សង្កាត់ នៅឆ្នាំ២០២២។” សម្ដេចតេជោបានបន្ដថា ​គណបក្សនយោបាយ ទាំអស់ ទាំងគណបក្សនយោបាយ ដែលចូលរួមក្នុង​ឧត្ដមក្រុម​ប្រឹ​ក្សា​​​ពិ​គ្រោះ​ និងផ្ដល់យោបល់ គឺសុទ្ធតែបានត្រៀមខ្លួនតាំងពីឥឡូវ។ ប៉ុន្តែយើងត្រូវដឹងថា មាន​បក្ស​ន​យោបាយមួយដែលត្រូវ​បានរំលាយ ហើយមានមនុស្សចំនួន១១៨នាក់ បានត្រូវហាម​ឃា​ត់​សិ​ទ្ធិធ្វើនយោបាយក្នុងរយៈ ពេល៥ឆ្នាំ ប៉ុន្តែយើងបានធ្វើវិសោធនកម្មច្បាប់ស្ដីអំពី​គណប​ក្ស​​នយោ​បាយ ដើម្បីបើកច្រក ឱ្យគេស្នើសុំតាមរយៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំសិទ្ធិធ្វើនយោបាយ​ឡើ​ង​វិញមុនសាល ដីកាកំណត់ តុលាការកំពូលរយៈពេល៥ឆ្នាំ ដោយស្នើតាមរយៈរដ្ឋមន្ត្រីមហា​ផ្ទៃ​​មកនាយករដ្ឋ មន្ត្រី ហើយនាយករដ្ឋមន្ត្រី ស្នើថ្វាយព្រះមហាក្សត្រ ដើម្បីទទួលបាន​សិទ្ធិ​ធ្វើ​ន​យោ​​បាយ​ឡើវិញ។ សម្ដេចតេជោបានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់ទីកន្លែង ទាំង​អស់ សម្រួល​ឱ្យអ្នក​ដែ​ល​​បានសិទ្ធិធ្វើនយោបាយឡើងវិញ មានឱកាសធ្វើនយោបាយ​ពិតប្រាកដ តាមរយៈ​ការ​ជួប​ជុំ​​នៃអ្នកគាំទ្រ ឬតាមមធ្យោបាយផ្សេងៗទៀត ឧទាហរណ៍ គេត្រូវ​ជួលនូវ​បណ្ដាញផ្សព្វ ផ្សាយ ឬក៏គេបង្កើតនូវបណ្ដាញផ្សព្វផ្សាយខ្លួនឯង ជាអនឡាញ ជាហ្វេស​ប៊ុក។ល។ សម្ដេច​តេ​ជោ​បន្តទៀត​ថា​  នេះជាដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសយើង ហើយថ្ងៃនេះ​តាមដឹង​មាន​មួយ​ក្រុ​ម​ទៀតដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ហើយគេនឹងធ្វើ សន្និសីទសារព័ត៌មាន​នៅ​ថ្ងៃនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ចំពោះគណ បក្សមួយ​ដែល​ស្លា​ប់​ទៅ​ហើ​យនោះ អ្នកដែលបានទទួលនីតិសម្បទាខាងនយោបាយឡើងវិញ គេមិនត្រូវធ្វើសកម្ម​ភា​​ព​តា​ម​រូបភាពបក្សនោះទេ គឺមិនបានទេ ប៉ុន្តែគេអាចជួបអតីតអ្នកគាំទ្រ​បក្សហ្នឹង​ក្នុងទម្រង់​ណា​មួ​យ​ ជារឿងរបស់គេ ប៉ុន្តែទម្រង់បក្សដែលស្លាប់ទៅហើយនោះ វាមិន​អាចរស់ឡើងវិញទេ។ សម្ដេចតេជោ​សូមអាជ្ញាធរបង្កលក្ខណៈលើបញ្ហានេះ ប៉ុន្តែ​សម្ដេចក៏​ជម្រាបដែរថា អ្នកដែលមិនបាន​ទទួ​ល​នី​តិសម្បទាខាងនយោបាយឡើងវិញទេ អ្នកឯងធ្វើ​សកម្មភាពគឺខុសច្បាប់ អាជ្ញាធរ​ត្រូវតែចាត់​កា​រ​អ្នក​ឯងហើយៗ បើអ្នកទៅធ្វើនឹងចលនា​ខុស​ច្បាប់នឹងបក្សខុសច្បាប់​នោះគឺទោស​កាន់​តែ​ធ្ង​ន់​ធ្ងរ គឺការប្រឆាំងនឹងសាលដីកាតុលាការ កំពូល។ “សុំកុំភ័ន្តច្រឡំ កម្ពុជាបានរំលាយ​គណ​ប​ក្ស​​នយោបាយមួយដែលធ្វើខុសច្បាប់ មុនពេលបោះឆ្នោតមួយឆ្នាំ។ មានអ្នកខ្លះកំពុងតែឃុំខ្លួន​នៅ​​ក្នុងផ្ទះនូវឡើយតែព្រមានគេកុំឱ្យ សុំសិទ្ធិធ្វើនយោបាយ អ្នកនោះមិនរួចខ្លួនទេ”។សម្ដេចតេជោគូសបញ្ជាក់បន្ថែម។ សម្ដេចតេ​ជោ​​ឱ្យដឹងទៀតថា ដូច្នេះ​យើ​ង​បើកច្រក បើអ្នកឯងមិនចូលទេ អ្នកឯងត្រូវរង់​ចាំដល់ខែ​វិច្ឆិ​​កា ឆ្នាំ២០​២​២ បានអ្នកឯងមានសិទ្ធិ ហើយនេះគឺជាការអំពាវនាវ ហើយជម្រាបទៅគ្រប់​មូលដ្ឋាន​ទាំ​អ​ស់៕

ដោយ ជឹម ណារី