ការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុគ្រោងចំណាយថវិកាប្រមាណជិត ២ពាន់លានដុល្លារអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ — លោក Weng Gang អនុប្រធានក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន មានប្រសាសន៍ថា គ​ម្រោ​ងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដែលនឹងបើក​ការ​ដ្ឋា​​នស្ថាបនានៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ គ្រោងចំណាយថវិកាប្រមាណជិត ២ពា​ន់​លាន​ដុល្លារសហរដ្ឋអាមេរិក។ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់អ្នកយក​ព័ត៌​មា​នបន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ​កម្ពុជាបានអនុញ្ញាតឱ្យលោក Weng Gang អនុប្រធានក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន និ​ង​គណៈប្រតិភូ ចូលជួបសម្ដែងការគួរសមនាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅវិមាន​សន្តិ​ភា​ព។
នៅក្នុងជំនួបនោះលោក Gang បានគោរពថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅជា​ទីបំ​ផុត​ជូន​ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានគាំទ្រ និងផ្តល់ឱកាសដល់ក្រុមហ៊ុន​របស់​លោ​​​​​​ក​​បានចូលរួមចំណែកក្នុងការកសាងស្ពានថ្នល់ ដែលជាហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជាមាន​ប្រវែ​​​ង​​ប្រមាណ ១ ពាន់គីឡូម៉ែត្ររួចមកហើយៗ នៅថ្ងៃស្អែកនេះទៀតសោត​ក្រុមហ៊ុនរបស់​លោក​បានទទួលឱកាសសាងសង់ផ្លូវល្បឿនលឿនពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងព្រះសីហនុ ដែ​លគម្រោងនេះគឺជាគម្រោងធំមួយ ក្នុងចំណោមគម្រោងទាំងឡាយដែលក្រុមហ៊ុនរបស់​លោ​កធ្លាប់ធ្វើកន្លងមកនៅក្នុងប្រទេសចំនួន ១៥៥ ដែលនេះជាគម្រោងធំជាងគេហើយ​មាន​ទំហំ​ទឹកប្រាក់ដល់ទៅជិត ២ ពាន់លានដុល្លារ។

លោក Gang បានគោរពជម្រាប​ជូនស​ម្តេច​តេ​​ជោថា តាមរយៈការវិនិយោគនៅ កម្ពុជានេះ គឺលោកមានជំនឿទុកចិត្តឡើងខ្លាំងទៅ​លើ​សេដ្ឋ​កិច្ចរបស់កម្ពុជាដែលកំពុងតែ មានការអភិវឌ្ឍរហូតទៅដល់ជាង ៧ភាគរយ ជាមួយគ្នា​នោះ​​កម្ពុជាក៏មានសុខសន្តិភាព ហើយជីវភាពប្រជាជនកំពុងតែមានការអភិវឌ្ឍផងដែរ។ លោ​​កក៏បានមានប្រសាសន៍ ផងដែរថា នៅថ្ងៃស្អែកនេះលោកនឹងប្រគល់ជូននូវ​សម្ភារ​ជួស​ជុ​ល​​ផ្លូវ​ថ្នល់មួយចំនួនផងដែរ ដល់រាជរដ្ឋាភិបាលកម្ពុជា ហើយអ្វីដែលលោកបានដាក់​ទុនវិនិ​យោ​គ​​នៅកម្ពុជានៅ ពេលនេះគឺដើម្បីចូលរួមចំណែក ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិង​ការអភិវឌ្ឍ​​កម្ពុជា និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរឡើងផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ថា ជាការពិតណាស់​ក្រុម​ហ៊ុ​នបាន​ធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាង ១ពាន់គីឡូម៉ែត្រហើយៗ នៅថ្ងៃស្អែកនេះ​នឹ​ង​​បន្តពង្រីកការសាងសង់ជាបន្ថែមទៀត គឺការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ​ទៅ​កាន់​ទីក្រុងព្រះសីហនុឱ្យសម្រេចបានជោគជ័យ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបាន​មានប្រ​សា​សន៍ផងដែរថា អ្វីដែលសម្ដេចចង់បាននោះ គឺផ្លូវ ស្ពាននិងហេដ្ឋារចនាសម្ព័ន្ធ​ដែលជាការចាំ​បា​ច់​របស់ប្រជាជនកម្ពុជា៕

ដោយ ជឹម ណារី