គណៈកម្មការទី៨ នៃរដ្ឋសភាជាតិ ឈ្វេងយល់វិស័យសុខាភិបាលខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩​ — គណៈកម្មការទី៨ នៃរដ្ឋសភាជាតិ  ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធាន គណៈកម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជនយុវនីតិសម្បទា ការងារបណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភាជាតិកម្ពុជា អញ្ជើញប្រជុំជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីវិស័យសុខាភិបាលនៅខេត្តព្រះ សីហនុ ខណ:ខេត្តព្រះសីហនុកំពុងមាន  ការអភិវឌ្ឍយ៉ាងគំហុ កនាពេលបច្ចុប្បន្ន។  

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ស្វាគមន៍គណៈប្រតិភូគណៈកម្ម ការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភាជាតិ ដោយគូសបញ្ជាក់ថា ខេត្តព្រះសីហនុ គឺជាប៉ូលសេដ្ឋកិច្ច ដ៏សំខាន់មួយក្នុង ចំណោមប៉ូលទាំង៣ របស់ប្រទេសកម្ពុជា ក្នុងនោះសក្តានុពលសំខាន់ៗ ផ្នែកសេដ្ឋកិច្ចរបស់ខេត្តធ្វើឱ្យជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជនក្នុង មូលដ្ឋានមានភាពល្អប្រសើរ។ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងគំហុករបស់ខេត្ត ជាកត្តាជំរុញ កំណើនសេដ្ឋកិច្ចធំធាត់នៃចំនួនប្រជាសាស្ត្រគួរឱ្យកត់សម្គាល់ផងដែរ នេះជាអ្វីដែលរាជរដ្ឋា ភិបាល តែងតែយកចិត្តទុកដាក់ចំពោះបញ្ហាសុខុមាលភាពប្រជាពលរដ្ឋទូទៅជាចាំបាច់ គឺទាំង ប្រជាជនក្នុងមូលដ្ឋាន ប្រជាពលរដ្ឋចំណាកស្រុកមករកការងារធ្វើ និងហត្ថករបរទេសផងដែរ (ពលករបរទេស)។

លោក យ៉ូវ ខេមរ៉ា ប្រធានមន្ទីរការងារខេត្តព្រះសីហនុ បានឱ្យដឹងថា តាមស្ថិតិជាក់ ស្តែងពីឆ្នាំមុនៗប្រជាជនសរុបនៅក្នុងខេត្តនេះមានចំនួនជាង ២១ម៉ឺននាក់ ចំណែកជន បរទេសជាហត្ថករ(ជាពលករ) ចុះបញ្ជីការងារស្របច្បាប់នៅក្នុងខេត្តព្រះសីហនុ មានចំនួនជាង២ម៉ឺននាក់ និងមានចំនួនប្រមាណជាង ២ម៉ឺននាក់ទៀត ដែលពួកគាត់បានចាក ចេញពីខេត្តព្រះសីហនុ បំពេញការងារតាមការដ្ឋានផ្សេងៗជាពិសេសទៅរាជធានីភ្នំពេញ។ លោកបានប៉ាន់ប្រមាណថា នៅទូទាំងខេត្តព្រះសីហនុ មានជនបរ ទេសចម្រុះជាតិសាសន៍ ប្រមាណ ៥ម៉ឺននាក់។

លោកជំទាវ ឡោក ខេង បានឱ្យដឹងថា ខេត្តព្រះសីហនុ គឺជាខេត្តមានការរីក ចម្រើន ទាំងផ្នែកវិនិយោគទុនបរទេស និងផ្នែកទេសចរណ៍ដែលខេត្តនេះទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិរហូតជាង២លាននាក់ កាលពីឆ្នាំកន្លងមក។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺវិស័យសុខាភិបាលនៅក្នុងខេត្តមួយនេះ គឺនៅមានកម្រិតជាក់ស្តែង មន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ មានរថយន្តសាមុយចាស់ៗសម្រាប់ដឹកជញ្ជូនអ្នកជំងឺសង្គ្រោះបន្ទាន់, មន្ទីរពេទ្យ នៅមានសម្ភារបរិក្ខារមិនទាន់គ្រប់គ្រាន់ និងមិនទំនើបទាន់សម័យ, ហើយជាពិសេស គឺមន្ទីរពេទ្យមានវិជ្ជបណ្ឌិតជំនាញមិនគ្រប់គ្រាន់នៅតាមផ្នែកជំនាញនីមួយៗ។ ដោយពិនិត្យ ឃើញកង្វះខាតជាក់ស្តែងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដូចក្នុងពេលច្ចុប្បន្ននេះ។

លោកជំទាវ ឡោក ខេង ក៏បានសន្យាថា នាំយកព័ត៌មានទាំងអស់នេះ ទៅជូន សភាជាតិជ្រាបជាដំណឹង និងជំរុញឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ចំ ពោះខេត្ត ព្រះសីហនុ ព្រោះខេត្តនេះមានទាំងសក្តានុពលសម្រាប់ភ្ញៀវទេចរជាតិ អន្តរជាតិ ហើយក៏មាន អ្នកវិនិយោគបរទេសមករកស៊ីទទួលទាន និងស្នាក់នៅទីនេះច្រើនដែរ៕

ដោយ ងូ សុមុនី