សម្ដេចតេជោ ហ៊ុន សែន អះអាងថា សញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ ដែលសម្ដេចទទួលបាននូវពេលនេះគឺជាមោទនភាពរបស់ប្រជាជនកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រ​សា​ស​ន៍អះអាងថា សញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ ដែលសម្ដេច​ទ​ទួ​ល​​បាន ពីក្រុមប្រឹក្សាសាកលវិទ្យាល័យ Krirk ដ៏ល្បីនៃព្រះរាជាណាចក្រថៃនាពេលនេះ គឺ​ជា​មោទ​ន ភាពរបស់ប្រជាជនកម្ពុជា។ក្នុងខណៈអញ្ជើញចូលរួមជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធី​ទទួ​លសញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ ពីសាកលវិទ្យាល័យ Krirk នៃ​ព្រះ​រាជាណាចក្រថៃ នាព្រឹកថ្ងៃអង្គារ៍ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស S ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី ១៩ ខែមីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែង នូវការ ស្វាគមន៍ និង​ថ្លែង​អំ​ណ​រ​គុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាសាកលវិទ្យាល័យ ពិសេស​ឯកឧត្ដមបណ្ឌិត​សា​ស្ត្រា​ចារ្យ Krasae ChanaWongse ប្រធានសាកលវិទ្យាល័យ Krirk គណៈគ្រប់គ្រង សាស្ត្រា​ចា​រ្យ និងតំណាងនិស្សិតនៃសាកលវិទ្យាល័យ Krirk ដែលបានធ្វើការ សិក្សាស្រាវជ្រាវអំពី​ប្រ​វត្តិ​ការ​​តស៊ូរំដោះជាតិ និងប្រជាជន ព្រមទាំងសមិទ្ធផលជាច្រើន ដែល សម្ដេច​សម្រេចបានដោយ​ជោគ​ជ័យ ជូនជាតិមាតុភូមិ ជាពិសេសការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់​ស​ង្គ្រា​មរ៉ាំរ៉ៃ​ជាស្ថាបពរ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ គ្រប់វិស័យ រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ។

សម្ដេចតេជោថ្លែងបន្តថា ជាការពិតមោទនភាព​ដែលសម្ដេចមាននៅពេលនេះ គឺជាមោទន​ភាព​​របស់ប្រជាជនកម្ពុជា ពីព្រោះការខិតខំប្រឹង ប្រែងរបស់សម្ដេច គឺដើម្បីបុព្វហេតុជាតិមាតុភូមិ និ​ង​​ប្រជាជនជាទីស្រឡាញ់របស់សម្ដេច ដែលតែងតែគាំទ្រ និងជឿជាក់លើរូបសម្ដេច និងគណបក្ស​ប្រ​ជា​ជន​កម្ពុជា ក្នុងការដឹកនាំ​ប្រទេស​កន្លងមក។ សម្ដេចតេជោបានបន្ថែមថា ជាក់ស្តែងក្នុងការបោះឆ្នោតជ្រើ​ស​តាំង តំណាង​រាស្រ្ដ​​នីតិកាលទី ៦ កាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ មានប្រជាជនចូលរួមបោះ​ឆ្នោត​រហូ​ត​ដល់ ៨០.០២ភាគរយ នៃអ្នកដែលមានឈ្មោះក្នុងបញ្ជី​បោះឆ្នោត បានចេញទៅ​បោះឆ្នោត​ ជា​មួយ​នឹង​ទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា ធ្វើឱ]គណបក្សប្រជាជន កម្ពុជាឈ្នះ​ភ្លូកទីកភ្លូកដី ក្នុង​ការ​បោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៦ នេះ ដើម្បីឱ្យរូបសម្ដេច និងគណបក្សប្រ​ជា​ជន​​កម្ពុជាបានបន្តដឹកនាំប្រទេសជាតិតទៅមុខទៀត។ ជាពិសេស​គីការ​ថែរក្សា និងការការពារ​សុ​ខ​សន្តិភាពដែលកំពុងមាន ដើម្បីធ្វើកាអភិវឌ្ឍប្រទេស ជាតិឱ្យកាន់​តែ​រីក​ចម្រើនលើ​គ្រប់វិស័​យ​ជារៀងរហូត។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា “កិត្តិយសដែលខ្ញុំបានទទួលនេះ ក៏បានឆ្លុះបញ្ចាំ​ង​អំពីចំណងមិត្តភាពកាន់តែរឹងមាំ រវាងប្រជា ជន និងប្រទេសយើងទាំងពីរ តាម​រយៈកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលកំពុងរីកធំ ធាត់ជាលំដាប់ ទាំងផ្នែកនយោបាយ សេ​​ដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការអភិវឌ្ឍ​នៃធនធាន​មនុស្ស”។ សម្ដេចតេជោ​លើក​ឡើង​ថា​ កម្ពុជាទើបទទួលបានសុខសន្តិភាព រយៈពេល ២០ឆ្នាំ ប៉ុណ្ណោះ គឺនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩​៩៨ ជាថ្ងៃចុងក្រោយដែលសង្គ្រាមរ៉ាំងរ៉ៃត្រូវបានបញ្ចប់ ទាំងស្រុង តាមរយៈការអនុវត្តនូវ​នយោ​បាឈ្នះ ឈ្នះ ដែលសម្រេចបានមកដោយ កម្ពុជាខ្លួន ឯងផ្ទាល់ ដោយគ្មានការបង្ហូ​រឈា​ម​ គ្មានការប្រើអាវុធ និងដោយគ្មានការបង្គាប់បញ្ជាពីខាង ក្រៅ ហើយកម្ពុជាបានរូបរួម​គ្នា​ជា​ឆ្លុង​មួយ មានការឯកភាពជាតិ ឯកភាពទឹកដីពេញលេញជា ប្រវត្តិសាស្រ្ដលើកដំបូងបំផុត ដែ​ល​កម្ពុជា​ពុំធ្លាប់មានអស់រយៈកាលជាង៥០០ឆ្នាំកន្លងមក។

ជាមួយគ្នានេះ បច្ចុប្បន្ន កម្ពុជាបានសាងសង់វិមា​ន​​ឈ្នះ ឈ្នះ ដែលមាន អត្ថន័យ ជាប្រវត្តិសាស្រ្ដពីការបញ្ចប់សង្គ្រាមជាស្ថាពរ និងតំណាងឱ្យ​កម្ពុ​ជា​មាន​សុខសន្តិភាព និង ឈ្នះជានិច្ចនិរន្តរ ហើយបានកត់ត្រាទុកនូវសមិទ្ធផលសង្គមជាតិ​ច្រើន​ឥតគណនា សម្រាប់កូន ចៅជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្រ្ដកម្ពុជា។ បន្តាប់​ពីកម្ពុជាទទួលបាន សុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ សេដ្ឋកិច្ចកម្ពុជា​មានការ​រីក​​ចម្រើន​គួរឱ្យកត់​សម្គាល់ក្នុងរយៈពេលជិ​ត​២ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាទទួលបាន​ចំ​ណាត់​ថ្នាក់ជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី៦ នៅ​លើ​ពិ​ភ​​ពលោកដោយ សម្រេចបានកំណើនជាមធ្យមជាង ៧ភាគរយ ក្នុង១ឆ្នាំ តាមរយៈការ​រីកចម្រើនជា​បន្ត​បន្ទាប់​លើវិស័យឧុស្សាហកម្មកម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អច​ល​ន​ទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន។ ដោយឡែក រចនាសម័្ពន្ធសេដ្ឋកិច្ច កម្ពុជាកំពុង​ផ្លាស់​ប្តូរពី​ប្រទេសដែលពីងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពីងផ្អែកសំខាន់លើវិស័យ​ឧ​ស្សា​ហកម្ម និងសេវាកម្ម ។ ទន្ទឹមនេះ កម្ពុជានឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីឱ្យកម្ពុជាក្លាយ​ទៅ​​ជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេស ដែលមាន​ចំណូ​ល​ខ្ពស់នៅឆ្នាំ ២០៥០ ។ សម្ដេចតេជោបានលើកឡើងទៀតថា ដូច្នេះ មោទនភាព​ដែលសម្ដេច ទទួលបានថ្ងៃនេះ គឺជាមោទនភាពរបស់​ប្រ​​ជាជនកម្ពុជាទូទាំងប្រទេស ដែលបានរួមសុខរួម​ទុក្ខជាមួយសម្ដេច តាំង​ពី​គ្រា​លំបាក​រហូ​ត​មក​ដល់​ពេ​លនេះ។

​ឯកឧត្ដមបណ្ឌិត​សា​ស្ត្រា​ចារ្យ Krasae ChanaWongse ប្រធានសាកលវិទ្យាល័យ Krirk បានសរសើរនូវអ្វីដែលឯកឧត្ដមបានមើលឃើញពីគុណសម្បត្តិរបស់សម្ដេចតេជោ ហ៊ុន​ សែ​ន ក្នុងការដឹកនាំ ជាពិសេសដំណើរការចរចាបង្រួបបង្រួមជាតិ​ឱ្យ​ប្រទេស​មា​ន​សុខ​សន្តិភាព។ ​ក្នុងនោះ សម្ដេចតេជោហ៊ុនសែនបានប្រើប្រាស់នូវការឈ្លាសវៃរបស់ខ្លួន ​ដែល​សេដ្ឋ​កិ​ច្ច​​កម្ពុជា បានហក់ឡើងយ៉ាងខ្ពស់ ជាប្រទេសដែលមានការអភិវឌ្ឍខ្ពស់មានការរីក​លូតលាស់​យ៉ាង​ឆាប់ រហ័ស ជាប្រទេសដែលមានវិនិយោគិនចូលមកបណ្ដាក់ទុនរកស៊ីច្រើន​ដោយ​សារ​សុខ​ សន្តិភាព។ ជាងនេះទៀត សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានប្រើប្រាស់​ដោយ​ពេញ​លេញអំពីការយល់យ៉ាងច្បាស់នូវសក្តានុពលវិស័យនានា ប្រព័ន្ធឃោសនាសង្គមឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​ឃោសនាជាផ្ទះ ហើយសម្ដេចបានបង្កើត page facebook ក្រោម​ឈ្មោះ​សម្ដេច​ហ៊ុ​នសែន នា​យ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ហើយដែលអ្នកប្រើប្រាស់រាប់លាននាក់​បានតាមដានមើល។ ស​ម្ដេច​តេជោ ហ៊ុន សែន ជាអ្នករដ្ឋបាលដ៏ខ្លាំងក្លាមួយ ដែលទទួល សញ្ញាប័ត្រពីស្ថាប័ន​មាន​កិត្តិ​យសជាច្រើនៅក្រៅប្រទេសផងដែរ៕

ដោយ ជឹម ណារី