អគ្គលេខាធិការដ្ឋានរដ្ឋសភារៀបចំការប្រកួតកីឡាវាយកូនឃ្លី លើតុជាលក្ខណៈមិត្តភាពលើកទី២ ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ — អគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំការប្រកួត​កីឡាវាយកូនឃ្លីលើតុជា លក្ខណៈមិត្តភាពលើកទី២ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមបើកការប្រកួតដោយ ពីលោក ញ៉ែម សាវើយ អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ លោក ញ៉ែម សាវើយ អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានលើកឡើងក្នុង ឱកាសបើកការប្រកួតនេះថា ការរៀបចំកីឡាវាយកូនឃ្លីលើតុនាថ្ងៃនេះ គឺផ្ដោតសំខាន់ទៅលើ សុខភាព មិត្តភាព សាមគ្គីភាព ការលើកកម្ពស់វិស័យកីឡាឱ្យ កាន់តែវិវឌ្ឍន៍រីក ចម្រើន បន្ថែមទៀត និងជាការបង្កើតបទពិសោធន៍មួយបន្ថែមទៀត សម្រាប់មន្ត្រីនៃ អគ្គលេខាធិការ ដ្ឋានរដ្ឋសភា ក៏ដូចជាបំផុសជំរុញឱ្យមានកីឡាផ្សេងៗទៀតផង​ដែរ ដែលមានដូចជា កីឡាបាល់ទាត់ កីឡាម៉ារ៉ាតុង កីឡាជិះកង់ និងកីឡាប៉េតុងជាដើម។

ការប្រកួតកីឡាវាយកូនឃ្លីលើតុនេះ ប្រព្រឹត្តទៅនៅក្លឹបរដ្ឋសភាសែនជ័យ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចាប់ពីរសៀលថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដែលក្នុងនោះ មានកីឡាករដែលជាមន្រ្តី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចំនួន ៤៦នាក់ចូល រួមប្រកួត ហើយការប្រកួតនេះមាន ២វិញ្ញា​សា គឺទី១-វិញ្ញាសាវាយគូបុរស និងទី២-វិញ្ញាសាឯកទត្តជនបុរស។

សូមជម្រាបថា ពិធីបិទនៃកាប្រកួតជាលក្ខណៈមិត្តភាពនេះ នឹងត្រូវបញ្ចប់នៅ រសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដោយចម្រាញ់យកអ្នកទទួលបានជ័យលាភីលេខ១ ដល់លេខ៤ ទាំងវិញ្ញាសាឯកទត្តជនបុរស និងវិញ្ញាសាវាយគូបុរស៕

ដោយ ប៉ាល់ សុង