សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត និមន្តជាគណៈអធិបតី ពិធីប្រកាសតែងតាំង និងស្រោចស្រពសុគន្ធវារី

AKP កំពង់ចាម ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ —

សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហ៊ុន ណេង សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភាជាតិ និងលោកជំទាវ និងឯកឧត្តម គួច ចំរើន អភិបាល ខេត្តកំពង់ចាម និងលោកជំទាវ និមន្ត និងអញ្ជើញជាគណៈអធិបតី ពិធីប្រកាសតែងតាំង និងស្រោចស្រព សុគន្ធវារី ព្រះមេគណៈខេត្តកំពង់ចាម និងសហការី ព្រមទាំងព្រះអនុគុណស្រុកកំពង់សៀម និងសហការី ដែលពិធីនេះ ប្រារព្ធឡើងនៅវត្តខែលជ័យ សិរីសោភណមុនីរតនៈ ស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ។

រូបថត៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម