គណៈប្រតិភូនីតិកម្មរដ្ឋសភាឡាវ មកឈ្វេងយល់ និងដកពិសោធន៍ពីការធ្វើច្បាប់ វិសោធនកម្មច្បាប់ ពីសភាកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ -គណៈប្រតិភូរបស់គណៈកម្មការនីតិកម្មនៃរដ្ឋសភាសាធារណរដ្ឋប្រជាធិ បតេយ្យប្រជាមានិត ឡាវបានមកឈ្វេងយល់ និងដកពិសោធន៍ពីការតាក់តែងច្បាប់ ការធ្វើវិសោធន កម្មពីរដ្ឋ សភាកម្ពុជា។ នេះបើតាមការគូសបញ្ជាក់ របស់ឯកឧត្តម កែវ សាយចុង កែវដួងឌី(Saythong keodouangdy)ប្រធានគណៈកម្មការនីតិកម្មនៃរដ្ឋសភា សាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ។

ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ឯកឧត្តម សាយចុង កែវដួងឌី(Saythong keodouangdy) ប្រធានគណៈកម្មការនីតិកម្ម នៃរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបាន លើកឡើងថា ទំនាក់ទំនងកម្ពុជា ឡាវ ជាយូរអង្វែងមកហើយ ពោលគឺជាង៤០០ឆ្នាំ មក ហើយ។ ឯកឧត្តមបានបន្ដថា រហូតមកដល់បច្ចុប្បន្នប្រជាជនកម្ពុជា  និងប្រជាជនឡាវ ក៏បាន​បន្តសាមគ្គី និងគោរពគ្នាទៅវិញទៅមក ក្នុងនោះមានគោរពរូបសំណាកដែលយកពី ប្រទេស កម្ពុជានៅក្នុងសារៈមន្ទីនៅក្នុងប្រទេសឡាវ។ ឯកឧត្តមបានបន្ដទៀតថា ប្រជនឡាវ និងប្រជា ជនកម្ពុជាក៏ធ្លាប់ធ្លាក់ចូលក្នុងសង្គ្រាមដូចគ្នា ហើយបានចាប់ដៃគ្នាតស៊ូរំដោះប្រទេស ដើម្បី​ដណ្តើមយកសុខសន្តិភាពជូនប្រជាជន។ ក្រោយពីទទួល ឯករាជ្យប្រទេសទាំងពីរបានបន្ត ជួយគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍ប្រទេសរហូតមកដល់សព្វថ្ងៃនេះ។ ឯកឧត្តមបានបន្ថែម ថា “សព្វថ្ងៃនេះប្រជាជនយើងទាំងពីរមានជីវភាពកាន់តែល្អប្រសើរឡើង ហើយខ្ញុំសូម​កោត​សរសើរគណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំប្រជាជនកម្ពុជាកសាង អភិវឌ្ឍន៍ប្រទេស អស់ជាង២០ឆ្នាំមកហើយ សភាជាតិក៏មានរឹងមាំលើគ្រប់វិស័យ និងមានតួនាទីល្អ ក្នុង ការជួយប្រជាជន”។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកអះអាងថា ឡាវនឹងបន្តធ្វើកិច្ចសហ ប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់រឹងមាំបន្ថែមទៀត។

ឯកឧត្តមបានថ្លែងទៀតថា គោលបំណងដែលគណៈប្រតិភូឡាវមកនេះគឺដើម្បីសិក្សា​ឈ្វេងយល់ និងដកពិសោធន៍អំពីគណៈកម្មការនីតិកម្ម និងយុត្តិធម៌រដ្ឋសភាកម្ពុជា ដើម្បីធ្វើ ឱ្យការងារ កាន់តែល្អឡើង។ ទន្ទឹមនេះ គណៈប្រតិភូឡាវក៏មកសិក្សាលើការធ្វើវិសោធនកម្ម​ច្បាប់ ការងារបង្កើតច្បាប់  ការតាមដានអនុវត្តន៍ច្បាប់ និងការងារផ្សេងៗពាក់ព័ន្ធនឹងការងារ ច្បាប់ជាដើម។

ជាការឆ្លើយតប ឯកឧត្តម ងួន ញ៉ិល អនុ ប្រធានទី១រដ្ឋសភាបានស្នើដល់អាជ្ញាធរឡាវ​ជូយការពារអ្នកវិនិ យោគិនកម្ពុជាដែលកំពុងដាក់ទុនរកស៊ីនៅក្នុងប្រទេសឡាវ និងសូមឱ្យអ្នក ទេសចរឡាវមកទស្សនា ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀតព្រោះថា បច្ចុប្បន្ន ប្រទេសកម្ពុជា មានសុខសន្តិភាពពេញផ្ទៃប្រទេស និងមានសក្តានុពលខាងវិស័យទេស ចរណ៍។ ឯកឧត្តមអនុប្រធានទី១រដ្ឋសភាក៏បានលើកឡើងអំពីស្ថានភាពរដ្ឋសភាកម្ពុជា នា ពេលបច្ចុប្បន្ន គឺរដ្ឋសភាសព្វថ្ងៃស្ថិតនៅក្នុងនីតិកាលទី៦ ដែលមានរយៈពេល៥ឆ្នាំគឺពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២៣។ ជាមួយគ្នានេះ រដ្ឋសភានីតិកាលទី៦នេះកើតចេញពីការបោះឆ្នោត សកល កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ដែលមានសមាជិកសរុបចំនួន ១២៥​រូប។ ឯកឧត្តមបានបន្ថែមថា “ខ្ញុំសូមជម្រាបផងដែរថា គិតចាប់តាំងពីអាណត្តិទី១ រហូ ត មកដល់អាណត្តិទី៦នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តច្បាប់បានចំនួន៥២៣ ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន។ ចំពោះទំនាក់ទំនងរវាង រដ្ឋសភាកម្ពុជា និងរដ្ឋសភាឡាវ គឺថាបានសហការគ្នាយ៉ាងល្អ ទាំងក្នុងក្របខ័ណ្ឌពហុភាគី និងក្របខ័ណ្ឌ​ទ្វេភាគី”។

ឯកឧត្តមអនុប្រធានទី១ បានថ្លែងទៀតថា រដ្ឋសភាកម្ពុជានិងរដ្ឋសភាឡាវបានស ហ​ការ​គ្នាដោយបានគាំទ្រគ្នាទៅវិញទៅមកនៅតាមវេទិកាអន្តរជាតិនានា រួមមាន៖ សភាតំបន់ អាស៊ី (APA) សហភាពអន្តរសភា(APU) អន្តរសភាអាស៊ាន (AIPA) សភានិយាយភាសាបា រាំង (APF) វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក  (APPF)។ល។ ហើយក្នុងក្របខ័ណ្ឌទ្វេភាគីវិញ រដ្ឋ សភា​ទាំងពីរមានកិច្ចសហប្រតិបត្តិការល្អប្រសើរ ក្នុងនោះ បានចុះអនុស្សារណៈ យោគយល់​គ្នាសំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ តាមរយៈការផ្លាស់ប្តូរ ទស្សនកិច្ចកម្រិតថ្នាក់ ដឹកនាំជាន់ខ្ពស់កម្រិតក្រុមមិត្តភាព និងកម្រិតលេខាធិការដ្ឋាន រដ្ឋសភានៃប្រទេសទាំងពីរ៕

ដោយ ប៊ុនរិទ្ធ