សម្ដេចព្រះមហាក្សត្រី ព្រះបរមរាជានុញ្ញាត លោកជំទាវជាភរិយារបស់ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត កំពុងបំពេញបេសកកម្មនៅកម្ពុជា ចូលក្រាបបង្គំគាល់

AKP ភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ —


សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាត លោកជំទាវ លោកស្រី ដែលជា ភរិយារបស់ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត កំពុងបំពេញបេសកកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ចូលក្រាបបង្គំគាល់ និងថ្វាយព្រះពរ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅព្រះបរមរាជវាំង។

រូបថត៖ ទទក