ឯកឧត្តម សុខ លូ  ចូលរួមក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានានៅក្នុងវត្តចន្ទនារាម

AKP កំពង់ធំ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ — ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានអញ្ជើញចូលរួមក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានានៅក្នុងវត្តចន្ទនារាម (ហៅវត្តពណ្ណរាយ) ស្ថិតនៅក្នុងភូមិពណ្ណរាយ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការនៅក្នុងស្រុកបារាយណ៍ សិស្សានុសិស្ស និងពុទ្ធបរិស័ទចំណុះជើងវត្តពណ្ណរាយប្រមាណជាង៥០០នាក់។

លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកបារាយណ៍ បានអានសុន្ទរកថា ស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីអំពីសមិទ្ធផលនានាក្នុងវត្ត និងប្រវត្តិសង្ខេប នៃការក កើតវត្តចន្ទនារាម ដោយវត្តនេះជាវត្តមួយមានអាយុកាលជាង២១៩ឆ្នាំមកហើយ ស្ថិត នៅក្នុង ភូមិពណ្ណរាយឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានផ្ទៃដីទំហំ ៣៤៥៦៩ការ៉េ  ត្រូវបានដឹកនាំកសាងដោយព្រះតេជគុណ ព្រះចៅអធិការ វត្តព្រះនាមពាន់ នាគ.ស១៨០០ ហើយក្រោយមកក៏បានគ្រប់គ្រងដោយព្រះចៅអធិការវត្តជំនាន់ក្រោយជាបន្តបន្ទាប់។

ក្រោយពីបានស្តាប់នូវរបាយការណ៍របស់លោកអភិបាលស្រុកបារាយណ៍ រួចមក ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានវាយតម្លៃខ្ពស់ចំពោះរាល់ស្នាព្រះហស្ថនិង សមិទ្ធផលនានារបស់ព្រះចៅអធិការវត្តព្រះនាម ហ៊ុម ហឿន និងដោយមានការចូលរួមយ៉ាង សកម្មពីឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា និងពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស ដែលបានរួមចំណែកក្នុងការទ្រទ្រង់ទាំងវិស័យពុទ្ធចក្រ និងវិស័យ អាណាចក្រឱ្យមានការរីកចម្រើនសម្រាប់សង្គមជាតិនិយាយរួម និងនិយាយដោយឡែកគឺនៅ ខេត្តកំពង់ធំនេះ។ សមិទ្ធផលទាំងនោះរួមមាន សាលាបុណ្យទំហំ 36mx27m, ចាក់ដីក្នុង ទីធ្លាវត្តចំនួន 1700ឡាន, ចាក់បេតុងទីធ្លាវត្ត 1000ម៉ែតការ៉េ, ចេតិយទំហំ 10 ម៉ែត្របួនជ្រុងកម្ពស់ ៩ម៉ែត្រ, ព្រះពុទ្ធរូប 25 ព្រះអង្គ , កញ្ចុះទំហំ 5 ម៉ែត្រ 4ជ្រុងកម្ពស់ 8 ម៉ែត្រ ដែលចំណាយទឹកប្រាក់សរុបចំនួន ៥៧០៩៦២៩០០រៀល និង១៦៩០០ដុល្លារ។

ឯកឧត្តម សុខ លូ បានជម្រាបជូនអង្គពិធីអំពីរបបប្រល័យពូជសាសន៍ ដែលជារបប ដ៏ឃោរឃៅមួយ ដោយរបបនេះមិនបានផ្តល់តម្លៃឱ្យសិទ្ធិសេរីភាពរបស់មនុស្ស និងសាសនា នោះឡើយ សូម្បីតែព្រះសង្ឃក៏របបនេះមិនលើកលែងដែរ ទីវត្តអារាមក្លាយជាទីសមរភូមិ ឃ្លាំងទុកអាវុធជាដើម។

ឯកឧត្តមក៏បានរម្លឹកផងដែរថា រយៈពេល៤០ឆ្នាំមកនេះ បានពុះពារឆ្លងកាត់ដំណាក់ កាលដ៏លំបាកជាច្រើន ដើម្បីស្តារសង្គម-សេដ្ឋកិច្ច ការបង្រួបបង្រួមជាតិ និងសន្តិភាព ជាពិសេសក្រោមនយោបាយ ឈ្នះឈ្នះ និងក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រែក្លាយប្រទេសជាតិ ឱ្យរួចផុតពីភ្លើងសង្គ្រាម និងស្ដារមុខមាត់ប្រទេសជាតិពីចំណុចសូន្យ រហូតស្មើមុខស្មើមាត់ ជាប្រទេសនៅលើសកលលោកជាពិសេសនៅក្នុងតំបន់អាស៊ានយើងនេះ។

ឯកឧត្តម សុខ លូ បានបំពាក់គ្រឿងឥស្សរិយយសមេដាយស្ថាបនាជាតិ ប្រគេន ចែកជូនថវិកា សម្ភារ ចំពោះព្រះសង្ឃ មន្ត្រីរាជការ សប្បុរសជន និងប្រជាពលរដ្ឋ៕

ដោយ ស៊ុម វណ្ណា