ប្រមុខរាជរដ្ឋាភិបាលលើកឡើងពីការចង់ឱ្យមានទោសប្រហារជីវិត ទៅលើជនល្មើស ដែលរំលោភសេពសន្ធវៈទៅលើសាច់ញាត្តិខ្លួនឯង

AKP ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩​ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​​ លើកឡើងអំពីគំនិតផ្ដួចផ្ដើម ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើកឱ្យមាន​ទោ​សប្រ​ហា​រជីវិត​ទៅលើជនល្មើសដែលរំលោភសេពសន្ទវៈទៅលើសាច់ញាញត្តិខ្លួនឯង ដូច​ជា​ ជីតារំ​លោ​​ភ​ចៅខ្លួនឯង ឪពុករំលោកូនខ្លួនឯង ឪពុកមារំលោភក្មួយខ្លួនឯង ដើម្បីលុប​បំ​បា​ត់​​ធាតុ​ជា​តិ​រិច្ឆាន ក្នុងសង្គមខ្មែរនោះ។ក្នុងឱកាសអញ្ជើញចុះសាកសួរសុខទុកដល់យុវតី និង​កុមា​រី​ប្រមាណជិត១០០នាក់ ដែលរងគ្រោះដោយការកេងប្រវ័ញ្ច ជួញដូរ និងរំលោភ​បំ​ពា​ន​ផ្លូ​វ​ភេ​ទ នៅមជ្ឈមណ្ឌលបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី រប​ស់​​អង្គការអាហ្វេស៊ីបម្ពុជា ដែល​មានទីតាំនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នា​ព្រឹ​ក​ថ្ងៃទី ១០ ខែមីនា​ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចពិតជាយល់អំពី​ការ​ឈឺ ​ចា​ប់របស់ស្ត្រី និងកុមារីរងគ្រោះ ហើយសម្ដេចកំពុងតែដាក់ចេញជាសំណួរថា តើលើ​លោ​ក​នេះ​ធាតុជាតិរិច្ឆានរបស់មនុស្សវាមានប៉ុន្មានភាគរយ ហើយបើទោះបីជាមានកម្រិត​ប៉ុ​ណ្ណា​​ក៏​ដោ​​យ ក៏ប៉ុន្តែស្ថានភាពជាធាតុជាតិរិច្ឆានមិនគួរត្រូវបានអត់ឱននោះទេ។

សម្ដេចតេជោបាន​លើ​ក​ឡើង​ថា សម្ដេចចង់មានគំនិតផ្ដួចផ្ដើមដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បើកឱ្យមាន ​ទោ​ស​ប្រ​ហា​រជីវិតឡើងវិញ ចំពោះជនណាដែលរំលោភទៅលើកូនខ្លួនឯង ឪពុករំលោភកូន​ខ្លួន​ឯ​ង ជី​តា​រំលោភចៅខ្លួនឯង​គួរកម្រិតទោសប្រហារជីវិត តែនេះគ្រាន់តែជាការគិតរបស់​សម្ដេច​ទេ​។ តែ​រឿងដែលត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ប្រហែលជាមិនអាចធ្វើតាមសំណើរ​នាយក​រដ្ឋ​ម​ន្ត្រី​ ឬក៏សមាជិរដ្ឋសភា ដែលធ្វើជាសេចក្ដីស្នើច្បាប់ ឬសេចក្ដីព្រាងច្បាប់ទេ ប្រហែលជាដើរ​ដល់​ការ​ធ្វើប្រជាមតិ ថាគួរមានទោសប្រហារជីវិតឡើងវិញ ឬអត់។ សម្ដេច​តេជោបានបន្ដថា ប៉ុន្តែទោសប្រហារជីវិត​នេះ​គួរ​កំណត់ត្រឹមតែ ជីតារំលោភចៅខ្លួនឯង ឪពុក​រំលោភកូនខ្លួនឯង ឪពុកមារំលោភលើក្មួយ​ខ្លួន​ឯ​ង​ ត្រឹមកម្រិតប៉ុណ្ណេះអាចសមស្រប។ ប៉ុន្តែ រឿងនេះគឺជាការគិតរបស់សម្ដេច តែសម្ដេចមិន​ប្រើ​អំ​ណាចរបស់សម្ដេច ដើម្បីស្នើសុំព្រះ​មហាក្សត្រ ដើម្បីនឹងធ្វើការកែរដ្ឋធម្មនុញ្ញ ធ្វើវិសោធន​កម្ម​រដ្ឋធម្មនុញ្ញ បើកឱ្យមានទោស​ប្រហារជីវិតឡើងវិញនោះទេ ហើយក៏មិន​ស្នើសុំឱ្យសមាជិរដ្ឋ​សភា​ដើម្បីចុះហត្ថលេខា​ស្នើសុំ​ធ្វើ​វិសោធនកម្មដែរ។ សម្ដេចតេជោបានអះអាងថា ប្រសិនបើតម្រូវបែបនេះ ចាំបាច់ត្រូវធ្វើ​ប្រ​ជាមតិទូទាំងប្រទេសដើម្បីសម្រេចថា តើត្រូវធ្វើវិសោធនកម្ម ឬអត់។ សម្ដេចថ្លែងបន្តថា សម្ដេចយល់ពីការឈឺចាប់របស់ចៅៗ ហើយការឈឺចាប់នេះវាប៉ះទង្គិចធំ មិនមែគ្រាន់តែ ស​ម្រា​​ប់​ខ្លួនចៅទេ ក៏ប៉ុន្តែសម្រាប់អ្នកដែមានចិត្តជាមនុស្ស ដែលមិនមែនជាតិរិច្ឆាន ក៏ត្រូវ​ទទួលការ​ប៉ះពាល់ខាងផ្លូវចិត្តផងដែរ។ សម្ដេតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា សារព្រមាន​មួយ​នេះ​ ដូចជាជីតារំលោភចៅ ឪពុករំលោភកូន ឪពុកមារំលោភកម្មួយបង្កើត បងរំលោភប្អូន នេះ​គឺ​​ជាការគិតរបស់សម្ដេច បើសិនជាករណីនេះវារីករាលដាល ការធ្វើវិសោធនកម្មរដ្ឋ​ធម្មនុញ្ញ ដែ​លឈានដល់ការឱ្យមានទោសប្រហារជីវិតឡើងវិញ អាចនឹងត្រូវធ្វើប៉ុន្តែឆ្លងកាត់​ការធ្វើ​ប្រ​ជា​​​​មតិ ព្រោះយើងចង់បង្ក្រាបនូវធាតុតិរិច្ឆានមួយដែលកើតនៅក្នុងសង្គមខ្មែរយើង។

នៅក្នុងឱកាសនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏​បា​ន​ផ្ដ​ល់នូវការជួយឧបត្ថម្ភ ដូចជា ​ផ្តល់អគារមួយខ្នង ចំនួន៣ជាន់ ចំនួន២៤បន្ទប់ សម្រា​ប់​កា​រ​ស្នាក់នៅ កន្លែងសិក្សា កន្លែ​ង​ស​មាធិ និងកន្លែងពិនិត្យ ព្យាបាលជំងឺជាដើម ដល់​មជ្ឈ​មណ្ឌ​ល​បណ្ដុះបណ្ដាលវិជ្ជាជីវៈ និង​ស្ដារ​នីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី។ ជាមួយគ្នានេះ ក៏បាន​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ដល់​​យុ​វ​តី និងកុមារីរងគ្រោះក្នុងមជ្ឈមណ្ឌល ក្នុងមួយនាក់ ១០ម៉ឺនរៀល ក្នុងមួយខែ ផ្ដល់​ប័​ណ្ណ​ ប.ស.ស ហើយក្រៅពីគ្រឿងឧបភោគ បរិភោគ ដែលនាំមកជូន​មជ្ឈមណ្ឌលនៅថ្ងៃនេះ ស​ម្តេច​តេ​ជោ ហ៊ុន សែន បា​នឧបត្ថម្ភថវិកា ៣០លានរៀល​ដល់មជ្ឈ​មណ្ឌល និងឧបត្ថម្ភថវិកា​ដល់​កុ​មា​​រី និងយុវតី​រង​គ្រោះ​ម្នាក់ៗ១០ម៉ឺនរៀល ផ្ដល់នូវរថយន្ត​មួយគ្រឿង និងសម្រេច​ឧបត្ថម្ភ​អង្ករ​១​តោន ២០០គីឡូ និងថវិកា ១០លានរៀលក្នុងមួយខែ ដល់មជ្ឈមណ្ឌលនេះផងដែរ។
គួរបញ្ជាក់ដែរថា អង្គការអាហ្វេស៊ីបកម្ពុជា(AFESIP)ត្រូវបានបង្កើតឡើងនៅឆ្នាំ ១​៩​​៩៦ ដោយលោកស្រី ម៉ម សុម៉ាលី ហើយ​មជ្ឈម​ណ្ឌល​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ និងស្ដានីតិសម្បទា​យុវ​នារី អាហ្វេស៊ីបទុំឌី ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៤។​ អង្គ​ការ​ និង​មជ្ឈ​មណ្ឌលនេះ​មាន​មូល​និធិទ្រ​ទ្រង់​ភាគច្រើ​នទ​ទួលបានពីមូលនិធិ ពីអូស្ត្រា​លី ស្វី​ស តា​រាស​ម្ដែង នៅ​ហូលី​វូ​ដនិ​ង​ ​​សប្បុរសជននានា។

អង្គការអាហ្វេស៊ីប មានទស្សនវិស័យជួយដល់យុវនារី និងកុមារី រង​គ្រោះ​ដោយសារការកេងប្រវ័ញ្ច ជួញដូរ និងរំលោភបំពានផ្លូវភេទឱ្យបាន​ជាសះ​ស្បើ​យ​ផ្លូវ​កា​យ​ ចិត្ត ឱ្យទទួលបានការបណ្ដុះបណ្ដាលនិងសមាហរណកម្ម​ពួកគាត់ទៅក្នុងសង្គម​ជាតិ​វិញ​។ ចាប់ពី​ឆ្នាំ ១៩៩៦ ដល់បច្ចុប្បន្ន អង្គការអាហ្វេស៊ីបបានជួយដល់​យុវ​នារី​និង​កុមារី​រង​គ្រោះ​ប្រមាណ ៧.០០០​នាក់ហើយ។ អង្គការមានមណ្ឌលចំនួន ២ គឺមួយស្ថិតនៅ​ខេ​ត្ត​សៀ​ម​រា​ប ​ប​ណ្ដុះ​​ ប​ណ្ដា​ល​ជំ​នា​ញ​អ៊ុ​តស​ក់​​ និ​ង​មួ​យ​ទៀ​ត​ គឺមណ្ឌលអាហ្វេស៊ីបទុំឌីនៅសង្កាត់ព្រៃស រាជ​ធា​នី​ភ្នំពេញ។ ​សកម្មភាពសំខាន់ៗ របស់មណ្ឌ​ល គឺផ្ដោតលើក​ម្មវិ​ធី​ស្ដា​រ​នី​តិសម្បទា​តាម​រ​យៈ ផ្តល់ជម្រក​សុវត្ថិភាព​នៅក្នុង​មណ្ឌល ​ផ្ដល់ម្ហូ​បអាហារ ការថែទាំសុខភាពផ្លូវកាយ ចិត្ត​​ ជំនួយ​ផ្នែ​ក​ច្បាប់ និង​ការធ្វើសមាធិ។​កម្មវិធីអប់រំ​បណ្ដុះបណ្ដាល​តាមរយៈការសិក្សា នៅ​សា​លារដ្ឋ ជំ​នា​ញបណ្តុះបណ្តាលភាសាអង់គ្លេសកុំព្យូទ័រនិងបំណិនជីវិតជាដើម។ ​កម្មវិធីលើក​កម្ព​ស់សេ​ដ្ឋ​កិច្ច​និងសមាហរណកម្មតាមរយៈការបង្កើតមុខរបរនិងស្វែងរកការងារឱ្យ​ធ្វើ ​ក្រោ​យ​បញ្ចប់​ការ​សិ​ក្សានិងបណ្តុះបណ្តាល។ ​កម្មវិធីក្រុមគោលដៅ(សង្គមសង្គ្រោះ)តាមរយៈផ្ដល់ការ​អប់រំដល់​ស្ត្រី​​កំពុងប្រកបរបរកម្សាន្តសប្បាយនិងលើកទឹកចិត្តពួកគាត់ឱ្យចាកចេញពីមុខរបរបច្ចុប្បន្ន៕

ដោយ ជឹម ណារី