សម្ដេចតេជោឧទ្ទិសទិវាវប្បធម៌ជាតិ ៣មីនា ឱ្យស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរ គ្រប់រូបទូទាំងប្រទេស

AKP ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឧទ្ទិ​សទិ​វា ​វប្បធម៌ជាតិ ៣ មីនា លើកទី ២១ ជាថ្ងៃរម្លឹកដល់គុណូបការៈ បុព្វបុរស និងដូនតាខ្មែរ និងឱ្យ ទិវានេះស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរគ្រប់រូបទូទាំងប្រទេស ប្រកបដោយឆន្ទៈ មនសិការ និងស្មារតីទទួលខុសត្រូវ រួមគ្នាជាធ្លុងមួយដើម្បីថែរក្សា ការពារ និងលើកស្ទួយ វប្ប​​ធម៌ជាតិឱ្យមានវឌ្ឍនភាព និងស្ថិតស្ថេរ គង់វង្សជានិច្ចនិរន្តរ៍។

ខណៈអញ្ជើញជាអធិបតីភាព​ដ៏​ខ្ព​ង់​​ខ្ពស់ជាមួយសម្តេចកិត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុន​សែ​ន ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវា « វប្បធម៌ជាតិ ៣មីនា» លើកទី២១ និងពិធីបិទ​ម​ហោ​ស្រ​ព​សិល្បៈ​យុវជននៅទូទាំងប្រទេសលើកទី១ ព្រមទាំងជួបសំណេះសំណាលជាមួយ  ថ្នា​ក់​ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងសិល្បករ សិល្បការិនី មកពីបណ្ដា​ខេ​ត្ត ក្រុង​ប្រមា​ណជាង ១០០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នា​រ​សៀ​​ល​ថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០​១​៩ សម្ដេចតេជោ​នា​យក​រដ្ឋមន្ត្រីបានផ្ដល់មតិណែនាំមួយចំនួន ដើម្បីឱ្យការប្រារព្ធទិវាវប្បធម៌ជាតិ កាន់តែមាន​ភាព​ល្អ​ប្រសើរឡើង ដែលក្នុងនោះរួមមាន៖ ទី១ – ត្រូវរួមគ្នារៀបចំឱ្យមានទិវាវប្បធម៌ជាតិជារៀ​ង​រាល់​ ឆ្នាំ ដើម្បីបង្កើនការយល់ដឹង និងស្រឡាញ់វប្បធម៌ជាតិ ការបណ្តុះមនសិការ ឆន្ទៈ និង​ស្មា​រតីទទួលខុសត្រូវ ក្នុងការផ្ទេរ ទទួលយក ចំណេះដឹង ជំនាញបច្ចេកទេសសិល្បៈ វប្បធម៌​សំ​ដៅលើកកម្ពស់ ការអភិរក្ស និងអភិវឌ្ឍន៍សម្បត្តិវប្បធម៌ជាតិ ក៏ដូចជាពហុវប្បធម៌នៅកម្ពុជា ដែ​ល​ជាមូលដ្ឋានគ្រឹះនៃសុខដុមនីយកម្មរបស់សង្គមជាតិ  ឱ្យស្ថិតស្ថេរគង់វង្ស។ ទី២- ក្រសួ​ង​វប្ប​ធម៌ និងវិចិត្រសិល្បៈត្រូវរៀបចំសកម្មភាព និងរំលេចនូវខ្លឹមសារប្លែកៗ ប្រកបដោយ​អត្ថន័​យ​នៅ​ក្នុងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងកាន់តែច្បាស់អំពីតម្លៃ​ពិត​នៃ​​វប្បធម៌ជាតិ តាមរយៈការបង្កើតសេវាកម្មនិង ផលិតផលវប្បធម៌សម្រាប់គោលដៅពាណិជ្ជកម្ម​ និ​ងទេសចរណ៍។ ទី៣- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវសហការជិតស្និទ្ធជាមួយ​ក្រសួ​ង​អប់​រំ យុវជន និងកីឡា ដើម្បីផ្តល់ចំណេះដឹង ស្តីពីសិល្បៈវប្បធម៌ ក្នុងស្រទាប់យុវជនដែលជាក​ម្លាំ​ង​សកម្មរបស់សង្គម និងជាអ្នកបន្តវេន ដើម្បីចងក្រងរក្សាទុកនូវរាល់ឯកសារ បេតិកភណ្ឌ​វប្បធម៌​ជាតិគ្រប់ប្រភេទទាំងរូបី និងអរូបី ដើម្បីអភិរក្ស អភិវឌ្ឍន៍ និងលើកស្ទួយពហុវប្បធម៌ក្នុង​ស​ង្គ​ម​កម្ពុជា ។ ទន្ទឹមនេះក៏ត្រូវសហការជាមួយអង្គការមហាជន សមាគមសិល្បៈនានា រៀ​ប​ចំព្រឹត្តិ ការណ៍វប្បធម៌ឱ្យបានច្រើន និងទៀងទាត់នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដោយមានការ​ចូ​លរួម ពីព្រឹទ្ធាចារ្យសិល្បៈ យុវជន កុមារ ដើម្បីបន្តនិរន្តរភាព លើវិស័យសិល្បៈសម្តែងក្នុងន័យអ​ប់រំ ដើម្បីវប្បធម៌ និងវប្បធម៌ដើម្បីអប់រំ។ ទី៤- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវមាន​យ​ន្ត​ការ ដើម្បីបង្កលក្ខណៈសម្បត្តិ ឱ្យកូនខ្មែរមានលទ្ធភាពឤចបង្កើតស្នាដៃ ដែលជាផលិតផល​វប្ប​ធម៌ ថ្មីរបស់ខ្លួនតាមរយៈ វគ្គបណ្តុះបណ្តាល ដល់យុវជននៅតាមវិទ្យាល័យ សាកលវិទ្យាល័យ និង អង្គការ សមាគម សិល្បៈទូទៅ ដើម្បីពង្រឹងគុណភាពអ្នកបង្កើតស្នាដៃថ្មីទាំងអស់តាមទម្រ​ង់​ក្បួ​នខ្នាតនៃ វប្បធម៌ជាតិ សេចក្តីថ្លៃថ្នូរនិងគុណធម៌របស់មនុស្ស ចៀសវាងការលួចចម្លងទាំង​ស្រុង​នូវ​ស្នាដៃសិល្បៈបរទេស។ ទី៥-ខ្ញុំសូមគាំទ្រចំពោះប្រធានបទ «យុវជនដើម្បី វប្ប​ធម៌​ជា​តិ» ដែលបាន សម្រេចជ្រើសរើសសម្រាប់ទិវាវប្បធម៌ជាតិ ៣ មីនា នាពេលនេះ នៅឆ្នាំ​ក្រោ​យ​ៗ​ទៀត ពីព្រោះនេះជាប្រធានបទដែលមានអត្ថន័យសម្រាប់យុវជនកម្ពុជាគ្រប់រូបដែលជា​អ្ន​ក​បន្តវេនត្រូវមានកាតព្វកិច្ចថែរក្សា ការពារ និងបង្កើតស្នាដៃ ថ្មីៗជាវិជ្ជមានបន្ថែមទៀត លើ​គ្រ​ប់​​ផ្នែកគ្រប់ទម្រង់នៃសិល្បៈវប្បធម៌ គឺ កម្ពុជា ៖ ព្រះរាជាណាចក្រនៃវប្បធម៌ ដោយឈរលើ​ទស្ស​នៈ​ បុរាណមិនយឺត ទំនើបមិនបរទេស។ ទី៦-  ត្រូវរួមគ្នាសហការ និងបង្កើន​សាមគ្គីភាព​ក្នុ​ង​​បុព្វហេតុរួម គឺការអភិរក្ស និងអភិវឌ្ឍន៍សម្បត្តិវប្បធម៌ជាតិ តាមរយៈគោលនយោបាយជាតិ ស្ដី​ពីវីស័យវប្បធម៌ ដែលមានយុទ្ធសា្រស្តច្បាស់លាស់ គឺរដ្ឋជាអ្នកគ្រប់គ្រងគាំពារ ដៃគូឯក​ជ​ន​ជាអ្នកអនុវត្តន៍ ។ ដូច្នេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ឤជ្ញាធរដែនដី អង្គការជាតិ-អន្តរជាតិ និងវិស័យ​ឯ​ក​​ជនសូមចូលរួមធ្វើសកម្មភាពបំផុសស្មារតីទិវាវប្បធម៌នេះ ឱ្យកាន់តែផុសផុលទាំងក្នុងនិង ក្រៅ​​​ប្រទេស។ ទី៧- កន្លងមក ដោយពិនិត្យឃើញពីភាពចាំបាច់ក្នុងការជំរុញ និងលើកស្ទួយ វិស័យ ភាពយន្តខ្មែរ ដែលប្រឈមនឹងការ ប្រកួតប្រជែងដ៏ស្រួចស្រាវទៅនឹងការហូរចូល ភាព​យន្ត​បរទេស រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតសម្រួលផ្នែកពន្ធដារដល់សហគ្រាស ផលិ​ត​ភាពយន្តក្នុងស្រុករយៈពេល៣ឆ្នាំ រហូតដល់ ឆ្នាំ២០១៨ ។ ដើម្បីជាការលើកទឹកចិត្ត និងលើក​ស្ទួ​​យវិស័យសិល្បៈ និងការផលិតភាពយន្តខ្មែរ រាជរដ្ឋាភិបាលសម្រេចសម្រួល និងអនុ​គ្រោះ​ខា​ង​ផ្នែកពន្ធដារសម្រាប់រយៈពេល៥ឆ្នាំ បន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ២០២៣ រួមមាន មួយ-អ​នុញ្ញាតឱ្យព្យួរទុកការអនុវត្តពន្ធកាត់ទុក ១៥ភាគរយ លើសួយសារនៃទ្រព្យអរូបី (ការផ្តល់ សិទ្ធិ​ប​ញ្ចាំ​​ងខ្សែភាពយន្តផលិតក្នុងស្រុក)។ ពីរ-អនុញ្ញាតឱ្យព្យួរពន្ធលើប្រាក់ចំណូលជូនក្រុម ហ៊ុនផ​លិ​​​ត​កម្ម​ភាពយន្តខ្មែរ។ បី- អនុញ្ញាតព្យួរទុកការអនុវត្តឤករពិសេសលើសេវា លំហែ កម្សាន្ត (១០ភាគរយ) ជូនដល់ សិល្បៈសៀកនៃក្រុមហ្វាពន្លឺ សិល្បៈខេត្តសៀមរាប។ សហ គ្រាសផលិតភាព យន្ត និ​ង​សៀកត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារកត់ត្រា និង កាន់កាប់ បញ្ជិកាគណនេយ្យ ដាក់​លិ​ខិ​​តប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ព្រមទាំងបំពេញកាតព្វកិច្ច ពន្ធដារផ្សេងទៀត ឱ្យបាន​ត្រឹម​ត្រូវដូចក្រុមហ៊ុនឤជីវកម្មដទៃទៀត ដើម្បីជាការ ចូលរួម ចំណែកពង្រឹងអនុលោម ភាព​សារ​ពើ​ពន្ធ និងវប្បធម៌ពន្ធនៅកម្ពុជា៕

ដោយជឹម ណារី