សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ — ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងសិល្បករ សិល្បការិនី មកពីបណ្ដា​ខេ​ត្ត ក្រុងប្រមាណជាង១.០០០នាក់ បានមកជួបជុំគ្នានៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នា​រ​សៀ​​ល​ថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០​១​៩ ដើម្បីប្រារព្ធពិធីអបអរសាទរទិវា “វប្បធម៌ជាតិ ៣មីនា” លើកទី២១ និងពិធីបិទ​មហោស្រ​ព​សិល្បៈ​យុវជននៅទូទាំងប្រទេសលើកទី១ ក្រោមអធិបតីភាព​ដ៏​ខ្ព​ង់​​ខ្ពស់របស់សម្តេចអគ្គ​ម​ហា​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុ​ជា និងសម្តេចកិត្តិ​ព្រឹ​ទ្ធ    ប​ណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុន សែន។ បើតាមរបាយការណ៍បានបង្ហាញថា កម្ពុជា ត្រូវបានចាត់ទុកជាប្រទេសមានអរិយធម៌​​​វប្បធម៌ដ៏រុងរឿងមួយតាំងពីបុព្វកាល តែ​អរិយធម៌ និងវប្បធម៌នេះ ត្រូវបានជាន់ពន្លិចបាត់បង់ គ្មានសល់ក្នុង​របបកម្ពុជាប្រជាធិ​ប     តេ​យ្យ​ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ របស់បនប្រល័យពូជ សាសន៍ ប៉ុល ពត។ អរិយធម៌ និងវប្បធម៌របស់​កម្ពុ​ជា​ត្រូ​វបានកសាង និងរស់រៀនជាថ្មីទាំងត្រដាប ត្រដួសក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ នៅពេល​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបាន  វាយផ្តួលរំលំ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹក​នាំ​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកស្ទួយវប្បធម៌​របស់​ខ្មែរ​ឡើងវិញ រហូត សម្រេចបង្កើតឱ្យមានទិវា “វប្បធម៌ជាតិ ៣មីនា” នៅឆ្នាំ១៩៩៨។ ការ​ប្រា​រព្ធ​ទិ​វា “វប្បធម៌ជាតិ ៣មីនា” ដើម្បីជំរុញ និងបំផុសស្មារតីដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសក្រុម​យុ​វ​វ័យ​ឱ្យស្រឡាញ់​ វប្បធម៌របស់ជាតិ។ ការប្រារព្ធទិវា “វប្បធម៌ជាតិ ៣មីនា” លើកទី២១ នៅ​ឆ្នាំ​២០១៩នេះ នឹងត្រូវ ធ្វើឡើង ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ដូចឆ្នាំ២០១៨ផង​ដែរ។​

យោងតាមសារាចរណែនាំស្តីពីការរៀបចំទិវា “វប្បធម៌ជាតិ ៣មីនា” សម្តេចតេជោ ហ៊ុន សែ​​ន​ បានគូសបញ្ជាក់ថា ទិវាវប្បធម៌ជាតិ៣មីនា ជាទិវាដ៏សំខាន់មួយសម្រាប់ប្រទេសជាតិ និង​​ជាឱកាសដើម្បីរម្លឹកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសនៃយើង  ដែ​​លបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដល់​កូន​ចៅ​ជំនាន់ក្រោយ។ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់រៀប​ចំប្រារព្ធទិ​វាវ​ប្បធម៌ជាតិឡើងសំដៅជំរុញការផ្សព្វផ្សា​យ បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមន​សិ​កា​រស្នេហាជាតិដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែល​មា​នកាតព្វកិច្ចចូលរួមថែរក្សាការពារឱ្យស្ថិតស្ថេរគង់វង្សនូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌​     ច​ម្រុះ​​នៃសហគមន៍ជនជាតិនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សាបាននូវឯកភាពជាតិ សាម​គ្គី​ភាព សន្តិភាព និងការអភិវឌ្ឍ។

គួរបញ្ជាក់ដែរថា ការប្រារព្ធទិវា​វប្បធ​ម៌​នេះ មានគោលបំណងជំរុញឱ្យប្រជាពលរដ្ឋ​ទាំង​អស់ ពិសេសយុវជនចូលរួមអនុវត្តន៍ឱ្យកាន់តែសកម្មថែមទៀតនូវចំណុចជាសារវន្តរួមមាន៖ លើ​ក​កម្ពស់មនសិការ និងស្មារតីចូលរួមក្នុងការផ្ទេរ និងទទួលយកនូវចំណេះដឹង ជំនាញ បច្ចេក​ទេ​ស​សិល្បៈ វប្បធម៌ សំដៅជំរុញការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ ចម្រុះនៃ​សហ​គមន៍ជនជាតិនៅកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស ដែលជាចលករនៃសាមគ្គីភាព ឯកភាពជាតិ សុ​​ខដុមរមនា និងភាពសុខសាន្តរបស់សង្គមជាតិ។ ទន្ទឹមនេះ បង្កើនការយល់​ដឹងឱ្យកាន់តែច្បាស់​អំពី​តម្លៃ​ពិតនៃវប្បធម៌ជាតិ ដែលជាប្រភពធនធានមិនចេះរីងស្ងួតប្រកប ដោយថាមពលខ្ពស់ ក្នុង​ការ​រួម​ចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើនសេវា និង ផលិតផលវប្បធម៌ សម្រាប់​​គោល​ដៅ​ពាណិជ្ជកម្ម និងទេសចរណ៍។ លើកទឹកចិត្តឱ្យមានការ ចូលរួមក្នុងការសិក្សា​ស្រាវ​ជ្រាវ ឈ្វេងយល់ ដើម្បីចងក្រងរក្សាទុកឱ្យបានគង់វង្សល្អនូវរាល់ ឯកសារ បេតិកភណ្ឌវប្បធម៌​គ្រ​ប់ប្រភេទ ដែលមានក្នុងមូលដ្ឋានរបស់ខ្លួនព្រមទាំងធ្វើការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ លើកស្ទួយការប្រើប្រាស់សក្តានុពលវប្បធម៌ ដើម្បីរួម​ចំណែក​អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកាត់​ប​ន្ថ​​យ​ភាពក្រីក្ររបស់ប្រជាជនក្នុងន័យបង្កើនការងារ និងកាលានុវត្តភាពដល់ប្រជាពលរដ្ឋ​ទាំង​អ​ស់ ជាពិសេសយុវជនឱ្យខិតខំបង្កបង្កើនស្នាដៃ​វប្បធម៌ថ្មីៗប្រកបដោយគុណភាព។ ជំរុញឱ្យ​មាន​ការចូលរួមដោយការទទួលខុសត្រូវរបស់ យុវជន ក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ប្រ​​ក​ប​ដោយនិរន្តរភាព និងសន្តិភាព ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿសាសនា​និង​ពណ៌សម្បុរ៕

ដោយ ជឹម ណារី