ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុទទួលបានមុងជ្រលក់ថ្នាំចំនួន២.៥៥០មុង ពីអង្គការ UNOPS តាម​រយៈ​ក្រសួង​សុខាភិបាល និង​ក្រសួង​មហាផ្ទៃ​

AKP ​ព្រះសីហនុ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ — នាព្រឹក​ថ្ងៃ​អង្គារ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមីនា​ ឆ្នាំ​២០១៩​ ​ លោក វរសេនីយ៍ទោ ញ៉ុញ វណ្ណារឹទ្ធិ​ នាយរងការិយាល័យស្រាវជ្រាវ និងបណ្តុះ បណ្តាលគ្រូបង្គោល នៃ​នាយកដ្ឋានសុខា ភិបាលក្រសួង​មហាផ្ទៃ​ បាននាំយកមុងជ្រលក់ ថ្នាំចំនួន២.៥៥០មុង ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។    មុងជ្រលក់ ថ្នាំងនេះជាការឧបត្ថម្ភដោយអង្គការ UNOPS​ តាម​រយៈ​ក្រសួង​សុខាភិបាល​ និង​ក្រសួង​មហាផ្ទៃ​ ក្នុងកម្មវិធីប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ គ្រុន ឈាម។ មុង​ជ្រលក់​ថ្នាំទាំង​ ២.៥៥០មុងនេះ​ មានមុងគ្រែចំនួន ១.៦៥០មុង និងមុងអង្រឹងចំនួន ៩០០មុង។ លោក​ឧត្តម​សេនីយ៍ត្រី ហ៊ួត ស្រ៊ី ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ ទទួលផែនភស្ដុភារ និងហិរញ្ញវត្ថុបានថ្លែង អំណរគុណអង្គការ UNOPS បានជួយឧបត្ថម្ភ នូវមុងជ្រលក់ថ្នាំដល់កងកម្លាំងនគរបាលខេត្តព្រះសីហនុ  ​ ហើយមុងជ្រលក់ថ្នាំទាំងអស់នេះ នឹងធ្វើការបែង ចែកភ្លាមៗទៅ​គ្រប់​អធិការ​ដ្ឋាន​នគរ បាលក្រុង ស្រុក​ ដើម្បី​ចែកចាយ​បន្ត​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ប្រើ​ប្រាស់​ប្រចាំថ្ងៃ​ ដោយ សារតែតំបន់មួយចំនួនក្នុងខេត្តព្រះ សីហនុ ប្រឈមនឹងជំងឺគ្រុនចាញ់ និងគ្រុនឈាម ដើម្បីឱ្យកងកម្លាំងសមត្ថកិច្ចយកមុង ជ្រលក់ថ្នាំប្រើប្រាស់តាមតម្រូវ ការ ចូលរួមកាត់បន្ថយនូវជំងឺគ្រុនចាញ់ ដោយសារតែបច្ចុប្បន្ន ជំងឺគ្រុនឈាមក៏ជាជំងឺកំពុងតែប្រឈមមួយផងដែរ ព្រោះវាកើត មាននៅលើមនុស្សពេញវ័យ និងមនុស្សចាស់ផងដែរ៕

ដោយ ងូ សុមុនី