អភិបាលខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងចែកអំណោយ ដល់ប្រជាពលរដ្ឋចំនួន១៦១គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់

AKP បាត់ដំបង ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ — នាព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ​ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធាន​កិត្តិយស​សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង​ បានអញ្ជើញចុះសួរសុខទុក្ខនិងសំណេះ សំណាលព្រមទាំងនាំយក អំណោយមនុស្សធម៌ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៦១គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ នៅក្នុងស្រុកសំពៅលូន។

នាឱកាសនោះ ឯកឧត្តមប្រធានកិត្តិយសសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខ ទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ថ្វីត្បិតតែអំណោយ មនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់ក្រុមគ្រួសារ តែក៏អាចជួយសម្រាលទុក្ខលំបាក បានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ គ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល។

គួររម្លឹកថា ផលប៉ះពាល់មកពីខ្យល់កន្ត្រាក់ បានបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋ សរុបចំនួន ១៦១គ្រួសារនោះគឺនៅក្នុងភូមិចំនួន១១ ក្នុងឃុំចំនួន៥ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង។ សម្ភារដែលត្រូវផ្តល់ជូននានោះ ដោយក្នុង០១គ្រួសារៗទទួលបាន អង្ករ ២៥ គីឡូក្រាម មុង១

ភួយ ១ ភួយ  ប្រេងកូឡា ២ ប្រអប់ សាប៊ូម្សៅ ចំណុះ១គីឡូក្រាម១កញ្ចប់ ទឹកត្រី ៦ ដប ទឹកបរិសុទវីឃែរចំណុះ ១៥០០មីលីលីត្រ ១យូរ  និងថវិកាមួយចំនួនទៀត៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង )​