សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខ លោកស្រី ខៀវ សុភឿន ស្ថិតនៅភូមិប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែ​ មីនា ឆ្នាំ ២០១៩ គណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកជំទាវ កែ ច័ន្ទមុនី ប្រធានកិត្តិយស លោកជំទាវ ដោក សុទ្ធា អនុប្រធានកិត្តិយស លោកជំទាវ ប៉ាល់ យឿន ប្រធានប្រតិបត្តិ លោកជំទាវ តុង ណារី អនុប្រធានប្រតិបត្តិ និងសហការី បានចុះទៅសួរសុខទុក្ខ លោកស្រី ខៀវ សុភឿន ស្ថិតនៅភូមិប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងនោះឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងថវិកា មានចំនួន ៥៥០.០០០រៀល ៕