អគ្គស្នងការងនគរបាលជាតិ ប្រគល់អាវុធធុនស្រាលខូចគុណភាព ចំនួនជាង១១,០០០ដើម ជូនអង្គភាពស៊ីម៉ាក់

AKP ភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ —

ឯកឧត្តម ឧត្តមសេនីយ៍ឯក សេក ភូមី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ប្រគល់កាំភ្លើងខូចគុណភាពជូន ឯកឧត្តម ហេង រតនា អគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ជានិមិត្តរូប ក្នុងពិធីផ្ទេរ-ប្រគល់អាវុធធុនស្រាលខូចគុណភាព ចំនួនជាង១១,០០០ដើម ដែលប្រមូលបានពីជនល្មើស និងពីប្រជាពលរដ្ឋកន្លងមក ដើម្បីឲ្យអង្គភាពស៊ីម៉ាក់ យកទៅបន្សាប នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅភ្នំពេញ ។

រូបថត៖ ឡាញ់ វិសាល