រដ្ឋបាលខេត្តបាត់ដំបងបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តន៍បន្តឆ្នាំ២០១៩

AKP បាត់ដំដង ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៩ — នៅថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តន៍ឆ្នាំ២០១៩ នៅសាលប្រជុំសាលា ខេត្តបាត់ដំបង ក្រោមអធិបតីភាពឯក ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត  និង ឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបង។ សន្និបាតបូកសរុបនេះមានការចូលរួមថ្នាក់អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញា មេញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការ ប្រតិបត្តិការសឹងរងបាត់ដំបង ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាព នានាជុំវិញខេត្ត អភិបាលក្រុង.ស្រុក មេឃុំ ចៅសង្កាត់ តំណាងអង្គការ សមាគម ក្នុងខេត្តចំនួនជា ៦០០នាក់។

ឯកឧត្តម ងួន រតន: បានឡើងមានប្រសាសន៍បើកសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តន៍បន្ត ឆ្នាំ២០១៩ ដោយបាន បញ្ជាក់ក្នុងរបាយការណ៍របស់រដ្ឋបាលខេត្ត មាននៅក្នុងរបៀបវារៈមួយចំនួន និងប្រកាស បើកសន្និបាតបូកសរុបចាប់ពីពេលនេះតទៅ។

សូមបញ្ជាក់ថា  រដ្ឋបាលខេត្តបាត់ដំបងបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តន៍បន្តឆ្នាំ២០១៩នេះ មានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០១៩៕

ដោយ ណយ នឿន (ប្រភព រដ្ឋបាលខេត្តបាត់ដំបង)