ក្រសួងការងារ ចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់រថយន្តមជ្ឈមណ្ឌលការងារចល័តនៅទូទាំង​ប្រទេស ដើម្បីផ្ដល់ព័ត៌មាន និងឱកាសការងារជូនដល់សិស្ស និស្សិត

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ — ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ឱ្យប្រើប្រាស់នូវរថយន្ត មជ្ឈមណ្ឌល ការងារ ចល័តដំបូងគេបង្អស់នៅកម្ពុជា ដើម្បីផ្ដល់ព័ត៌មាន និងឱកាសការងារ កាន់តែខិតជិត ដល់សិស្ស និស្សិត និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើនៅគ្រប់ទីកន្លែងទូទាំង ប្រទេស។

ថ្លែងក្នុងសន្និសីទបិទគម្រោងស្តីពី ”ការគាំទ្រដល់ការអភិវឌ្ឍជំនាញនិងការងាររបស់យុវជន នៅកម្ពុជា និងពិធីសម្ពោធមជ្ឈមណ្ឌលការងារចល័ត” កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមាន ប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់នូវរថយន្ត មជ្ឈមណ្ឌលការងារចល័តនេះ គឺពិតជាមាន សារៈសំខាន់ណាស់ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍ ធនធានមនុស្ស និងទីផ្សារការងារ ជាពិសេសតំបន់ជនបទ និងខេត្តឆ្ងាយៗដែលមិនទាន់ មានមជ្ឈមណ្ឌលការងារនៅឡើយ។ ឯកឧត្តមបានបន្ដថា យុវជនទទួលបានការងារកាន់ តែងាយស្រួលឆាប់រហ័ស  និងចំណេញពេលវេលា ដែលស្របតាមក្របខ័ណ្ឌគោល នយោ បាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងាររបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្ដី បានបន្ដទៀតថា ក្រសួងការងារ បានខិតខំបង្កើតឱកាសការងារកាន់តែច្រើន និងជួយបែង ចែកឱកាសទាំងនេះ ឱ្យបានទៅដល់ប្រជាជនគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយឱកាសការងារដែលមានទាំងអស់ឱ្យទៅជាមុខរបរកាន់តែល្អសម្រាប់ប្រជាជនគ្រប់រូប។

ឯកឧត្តមបានលើកឡើងថា ការអនុវត្តគម្រោង SIDA ទាំងពីរដំណាក់កាលនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងទីផ្សារការងារដល់យុវជន ក្នុងការទទួលបានការងារកាន់តែងាយ ស្រួល ឆាប់រហ័ស និងចំណេញពេលវេលា ដែលស្របតាមក្របខ័ណ្ឌគោលនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក្នុងការខិតខំបង្កើតឱកាសការងារកាន់តែច្រើន និងជួយបែងចែក​ឱកាស​ទាំងនេះឱ្យបានទៅដល់ ប្រជាជនគ្រប់រូបប្រកបដោយតម្លាភាពនិងសមធម៌ សំដៅប្រែក្លាយ ឱកាសការងារដែលមានទាំងអស់ឱ្យទៅជាមុខរបរកាន់តែល្អសម្រាប់ប្រជាជនគ្រប់រូប។

ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ថែមថា តាមរយៈការអនុវត្តគម្រោងនេះ អ្នកទទួលផលផ្ទាល់ ដែលភាគច្រើនជាយុវជន សិស្ស និស្សិត ស្រ្តី និងជនពិការបានទទួលការបណ្តុះបណ្តាល​អភិ វឌ្ឍន៍ជំនាញ និងទទួលបានឱកាសការងារកាន់តែងាយស្រួលដូចជា ការបណ្តុះបណ្តាល​ជំនាញទន់ និងសហគ្រិនភាពចំនួន៣.៤៥០នាក់ អ្នកចុះឈ្មោះស្វែងរកការងារសរុបចំនួនប្រ មាណ៩ម៉ឺននាក់ អ្នកទទួលបានការងារធ្វើប្រមាណ២ម៉ឺននាក់ សិស្ស និស្សិត និងអ្នកស្វែង រកការងារទទួលការប្រឹក្សាអាជីពចំនួនប្រមាណ១៤ម៉ឺននាក់ យុវជនទទួលបានកម្មសិក្សា ចំនួន៧៤៩នាក់។ ជាមួយគ្នានេះ ការដាក់ឱ្យប្រើប្រាស់នូវរថយន្ត មជ្ឈមណ្ឌលការងារចល័ត ដំបូង​គេ បង្អស់នៅកម្ពុជា ដែលត្រូវបានរៀបចំបំពាក់នៅក្នុងរថយន្តមីនីវ៉ាន ហើយមានមុខ ងារផ្តល់នូវសេវាសំខាន់ៗដូចមជ្ឈមណ្ឌលការងារធម្មតាដែរដូចជា ការស្វែងរកមើលព័ត៌មាន​ការងារ, ការចុះឈ្មោះរកការងារតាមប្រព័ន្ធអ៊ីនធើណែត និងទម្រង់ក្រដាស, ការទទួល ប្រឹក្សា យោបល់ការងារ, និងបណ្ណាល័យការងារជាដើម។ ចំណែកចំណុចពិសេសរបស់ មជ្ឈ​មណ្ឌល ការងារចល័តគឺអាចនាំយកសេវាការងារ និងព័ត៌មានឱកាសការងារកាន់តែខិតជិតដល់ប្រជា ពលរដ្ឋអ្នកស្វែងរកការងារសិស្ស និស្សិតនៅគ្រប់ទីកន្លែងទូទាំងប្រទេស ជាពិសេសតំបន់ ជនបទ និងខេត្តឆ្ងាយៗដែលមិនទាន់មានមជ្ឈមណ្ឌលការងារនៅឡើយ។

ឯកឧត្តមរដ្ឋមន្រ្ដីបានស្នើដល់ភាគីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយ អែត (SIDA) និងទីភ្នាក់ងារផ្តល់សេវាសាធារណៈស៊ុយអែត (SPES) បន្តជួយជ្រោមជ្រែងដល់ ទីភ្នាក់ងារ ជាតិមុខរបរ និងការងារ ក្នុងការបង្កើតឱ្យបានកាន់តែច្រើនថែមទៀតនូវមជ្ឈមណ្ឌលការងារ​ចល័ត ដើម្បីពង្រីកវិសាលភាពនៃការផ្តល់សេវាឱ្យកាន់តែទូលំទូលាយទៅកាន់ទីជិតឆ្ងាយនៅ ទូទាំងប្រទេសតាមរយៈការផ្តល់សេវាចុះឈ្មោះស្វែងរកការងារ ផ្គូផ្គងអ្នកសែ្វងរក ការងារ ទៅនឹងឱកាសការងារដែលនៅទំនេរ, ការប្រមូល និងផ្សព្វផ្សាយព័ត៌មានស្តីពីការជ្រើសរើស កម្លាំងពលកម្ម, ការផ្តល់មគ្គុទេ្ទសក៍ និងប្រឹក្សាយោបល់អាជីព។ ទន្ទឹមនេះ ការផ្តល់ព័ត៌មាន ទីផ្សារការងារ និងការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍ការងារនៅតាមមូលដ្ឋាន សំដៅបំព្រួញ គម្លាតនៃការខកខានមិនទទួលបានឱកាសការងារ និងជំរុញការទទួលបានព័ត៌មានពីការងារ ទូលំទូលាយដល់សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើទូទាំងប្រទេស។

លោកជំទាវ ម៉ារៀ សាគ្រិន ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំកម្ពុជា បានលើកឡើងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់នូវរថយន្ត មជ្ឈមណ្ឌលការងារចល័ត នៅកម្ពុជានេះ ដែលត្រូវ​បានរៀបចំបំពាក់នៅក្នុងរថយន្តមីនីវ៉ាន ហើយមានមុខងារផ្តល់នូវសេ វាសំខាន់ ៗដូច មជ្ឈមណ្ឌលការងារធម្មតាដែរដូចជា ការស្វែងរកមើលព័ត៌មានការងារ, ការចុះឈ្មោះ រកការ ងារតាមប្រព័ន្ធអ៊ិនធើណែត និងទម្រង់ក្រដាស, ការទទួលប្រឹក្សាយោបល់ការងារ, និងប ណ្ណាល័យការងារជាដើម។ លោកជំទាវបានបន្ដថា ចំណុចពិសេសរប ស់មជ្ឈមណ្ឌលការ ងារចល័តគឺអាចនាំយក សេវាការងារនិងព័ត៌មានឱកាសការងារកាន់តែខិតជិតដល់ប្រជាពល រដ្ឋអ្នកស្វែងរកការងារសិស្ស និស្សិតនៅគ្រប់ទីកន្លែងទូទាំងប្រទេស ជាពិសេសតំបន់ជនបទ និងខេត្តឆ្ងាយៗដែលមិនទាន់មានមជ្ឈមណ្ឌលការងារនៅឡើយ៕

ដោយ ប៊ុន រិទ្ធ