LOLC បោះលក់មូលបត្របំណុលជាលើកដំបូងចំនួន២០លានដុល្លារ នៅក្នុងទីផ្សារមូលបត្រ កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៩  —  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ឈានជើងចូលទីផ្សារមូលបត្រកម្ពុជាជាលើកដំបូង ដោយ បោះផ្សារលក់សញ្ញាប័ណ្ណសាជីវកម្ម (មូលបត្របំណុល) តម្លៃ៨០ប៊ីលានរៀល ស្មើនឹង ២០លានដុល្លារ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ LOLC បានបញ្ជាក់ថា ទំហំនៃការ បោះផ្សាយសញ្ញាបណ្ណសាជីវកម្មនេះមានចំនួនជាទឹកប្រាក់សរុប៨០ប៊ីលលានរៀល ដែលនេះ ជាលើកទីមួយហើយដែល ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ធ្វើការបោះផ្សាយ និងចុះបញ្ជីសញ្ញាប័ណ្ណនេះក្នុងក្រុមហ៊ុនផ្សាមូលបត្រកម្ពុជា។ ក្នុងសេចក្ដីប្រកាសបានបន្ដថា សញ្ញាប័ណ្ណនេះ មានឥណប្រតិទានចំនួន៣ឆ្នាំ ហើយអត្រាគូប៉ុង នឹងត្រូវសម្រេចមុនពេល ធ្វើបរិវិសកម្ម។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានលើកឡើងថា “ពួកយើងមានភាពរីករាយណាស់ ដែលបានទទួលការអនុញ្ញាត ពីធនាគារជាតិនៃកម្ពុជា លើសំណើបោះផ្សាយសញ្ញាប័ណ្ណសាជីវកម្មលើកដំបូង របស់ពួក យើង។ នេះជាឱកាសមួយដែលអនុញ្ញាតឲ្យពួកយើង ផ្តល់ជូនទីផ្សារនូវផលិតផលហិរញ្ញវត្ថុ ថ្មីមួយ គឺសញ្ញាប័ណ្ណសាជីវកម្មដែលមានការការពារហានិភ័យអត្រាប្តូរប្រាក់។”

លោកបានបន្ថែមថា ការធ្វើពិពិធកម្មលើប្រភពទុន ជាពិសេសប្រភពទុនរយៈពេលវែង នឹងធានាកំណើនអាជីវកម្មនាពេលអនាគតរបស់គ្រឹះស្ថាន ព្រមទាំងលើកកម្ពស់មូលដ្ឋាន ប្រភពដើមទុនរបស់ខ្លួនផងដែរ។ លោកបន្តទៀតថា ទាំងសញ្ញាប័ណ្ណ ដែលមិនមានការការ ពារហានិភ័យអត្រាប្តូរប្រាក់ និងសញ្ញាប័ណ្ណដែលមានការការពារហានិភ័យអត្រាប្តូរប្រាក់ គឺ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកតម្កើង ការប្រើប្រាស់រូបិយ ប័ណ្ណជាតិ ព្រោះថាសញ្ញាប័ណ្ណទាំងពីរនេះ ត្រូវបានបោះផ្សាយ និងទូរទាត់ជាប្រាក់រៀល។

គួរបញ្ជាក់ថា ធនាគារភូមិបានបម្រើអតិថិជនចំនួន ១៦៩.៨៧៣ នាក់ នៅ៥១ ការិយា ល័យសាខា ទូទាំង២២ខេត្ត ក្រុង ហើយក្នុងរយៈពេល១២ខែចុងក្រោយនេះ ផលប័ត្រឥណ ទានរបស់ធនាគារភូមិបាន កើនឡើងចំនួន៥០ភាគរយ ដល់៩៥.៦លានដុល្លារសហរដ្ឋ អាមេរិក។ កំណើននេះ ត្រូវបានគ្រប់គ្រងប្រកបដោយការទទួល ខុសត្រូវដើម្បីធានាគុណ ភាពផលប័ត្រឥណទាន ដែលបច្ចុប្បន្ន ហានិភ័យផលប័ត្រឥណទានធំជាង៣០ថ្ងៃមានតែ ០.១៣ភាគរយ៕

ដោយ ម៉ៅ ចរិយា