ឯកសារចំនួន៥ ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ — បន្ទាប់ពីជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្នុង​ដំណើរទស្សនកិច្ចផ្លូវរដ្ឋមកនាក់ព្រះរាជាណាចក្រកម្ពុជានោះ សម្ដេចអគ្គមហា​សេនាបតី​តេ​​​​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ង្វៀង ហ៊្វូ ជុង (Nguyen Phu Trong)​​ អគ្គលេខា​ធិការនៃគណៈកម្មាធិកា​រមជ្ឈិម​បក្ស​កុម្មុ​យនីស្ត និងជាប្រធាន រដ្ឋនៃ​សា​ធា​រ​ណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខា លើពិធីសារ និងកិច្ចព្រមព្រៀងមួយចំនួនសំដៅពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេស ទាំងពីរ កម្ពុជា-វៀ​ត​​ណាមឱ្យកាន់តែប្រសើរឡើង។

ឯកសារទាំងនោះរួមមាន៖ ១- សេចក្ដីបន្ថែមស្ដីពីការកែសម្រួលមាត្រា៦ និងមានត្រា​១​​៧ នៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសា ធារណរដ្ឋ​សង្គ​មនិយមវៀតណាម ស្ដីពីការដឹកជញ្ជូនផ្លូវទឹក ចុះហត្ថលេខាដោយឯកឧត្តម ង្វៀន វ៉ាន់ថេរ (Nguyen Van The) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និង ឯកឧត្តម តូច ចាន់កុសល  រដ្ឋ​ម​ន្ត្រី​​ស្តីទីក្រសួងសា​ធារណ​ការ និងដឹកជញ្ជូនកម្ពុជា។ ២- ពិធីសារស្ដីពី វិសោធនកម្ម លើពិ​ធី​សា​​រ​​សម្រាប់​អនុវត្តន៍កិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាលនៃ​សា​​ធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីការដឹកជញ្ជូនផ្លូវគោក ចុះហត្ថលេខាដោយឯក​ឧត្ត​ម​ ង្វៀន វ៉ាន់ថេរ (Nguyen Van The) រដ្ឋមន្ត្រីក្រសួង ដឹកជញ្ជូនវៀតណាម និង ឯកឧត្តម តូច ចា​ន់​កុសល  រដ្ឋមន្ត្រី​ស្តីទីក្រសួងសាធារណការ និង ដឹកជញ្ជូនកម្ពុជា។ ៣-អនុស្សរណៈ​នៃ​ការ​​យោគយ​ល់គ្នារវា​ងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងហិរ​ញ្ញ​វត្ថុ​​វៀតណាម ស្ដីពីការផ្ដល់ហិរញ្ញប្បទាន ឥតសំណងចំនួន២៥លានដុល្លារសហរដ្ឋអាមេរិក ស​ម្រាប់អនុវត្តន៍គម្រោង​សាសង់ អាគាររដ្ឋបាល សម្រាប់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះហត្ថ​លេ​ខាដោយឯកឧត្ដម ឌីញ គៀន យ៉ុង (Dinh Tien Dzung) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​វៀត​ណា​ម​ និងឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាជាតិកម្ពុជា។ ៤- កិច្ចសម្រប​សម្រួ​ល​ជំរុ​ញពាណិជ្ជ កម្មទ្វេភាគី រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារ​ណ​​រដ្ឋសង្គម និយមវៀតណាម សម្រាប់ឆ្នាំ២០១៩-២០២០ ចុះហត្ថលេខាដោយឯកឧត្តម Tran Tuan Anh  រដ្ឋ​មន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម និង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពា​ណិជ្ជកម្មកម្ពុជា។ ៥- អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិ​ការទេស​ចរ​ណ៍​ សម្រា​ប់​ឆ្នាំ២០១៩-២០២០ រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រុម​ហ៊ុន​​អាកាសចរណ៍អ៊ែរឡាញវៀតណាម ចុះហត្ថលេខាដោយ លោក Duong Tri Thanh ជា​ប្រ​ធា​​ននិងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍វៀតណាម និង ឯកឧត្តម ថោង​ ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍កម្ពុជា៕

ដោយ ជឹម ណារី