ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ យាងទទួលជួបសវនាការជាមួយប្រមុខរដ្ឋវៀតណាម

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ —

ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្តេចយាងទទួល​ជួបសវនាការ​ជាមួយឯកឧត្តម Nguyen Phu Trong ប្រមុខរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភ្នំពេញ ខណៈឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ​នៅព្រះរាជាណាចក្រកម្ពុជា ។

រូបថត៖ ព្រះបរមរាជវាំង