សម្តេចតេជោស្នើឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បំពាក់WiFi នៅតំបន់ទេសច រណ៍ជូនអ្នកទេសចរប្រើប្រាស់

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩​ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ស្នើឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បំពាក់ WiFi ជូនដល់ភ្ញៀវទេសចរនៅទី​កន្លែង​និងតំបន់ទេសចរណ៍ សម្រាប់ប្រើប្រាស់ឱ្យបានគ្រប់គ្រាន់។

ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី៧ ក្រោមប្រធានបទ “ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ” ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា​កន្លងមកនេះសេវាកម្ម WiFi នេះ ពេលខ្លះមិនអាចប្រើប្រាស់បាននោះទេ ដូច្នេះអ្នកដាក់ប្រើប្រាស់ត្រូវពិនិត្យ និងនិយាយ ជាមួយក្រុមហ៊ុនឱ្យបានច្បាស់លាស់កុំបានដាក់តែមិនអាចប្រើប្រាស់កើត។ សម្តេចតេជោបាន គូសបញ្ជាក់ថា សម្ដេចបានប្រើប្រាស់ដុំ WiFi នៅខ្លួនរហូតដល់ចំនួនពីរគ្រឿង ប៉ុន្តែពេលខ្លះ ក៏មិនអាចប្រើប្រាស់បានដែរដោយសារសេវាអ៊ិនធឺណែត។ សម្តេចតេជោបានណែនាំឱ្យ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបំពាក់ឱ្យមាន Free WiFi នៅតាមបណ្តាគោល ដៅនីមួយៗ ពិសេសនោះនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ឱ្យបានមុនឆ្នាំ២០២៣។ សម្តេចតេជោបានបន្ថែមថា “ចំណុចពាក់ព័ន្ធនឹងFree WiFi នេះខ្ញុំ​សុំឱ្យមានយកចិត្តទុកដាក់ព្រោះស្ថានភាព ដែលយើងបានធ្វើនៅទីក្រុងភ្នំពេញ មិនទាន់ មានប្រសិទ្ធភាពនៅឡើយទេ ហើយតាមធម្មតា ខ្ញុំបានធ្វើដំណើរទៅកន្លែងនេះ កន្លែងនោះ ដែលហៅថា Free WiFi នោះ ជាក់ស្តែងនៅក្នុងសណ្ឋាគារនេះ ខ្ញុំសាកល្បងប្រើWiFi មើល វាចូល ប៉ុន្តែវាមិនដើរធ្វើអីវារឿងតែប៉ុណ្ណឹងទេ។ អីញ្ចឹងសូមប្រយ័ត្ន ថានៅពេលក្រុមហ៊ុន​ដាក់​មកវាយកលុយពីយើងអុ្នកប្រើប្រាស់មិនកើត”។

សម្តេចតេជោបានថ្លែងទៀតថា នៅក្នុង​ប្រទេសកម្ពុជាមានមនុស្សនិយមលេង ​WiFi​ច្រើនក្នុងនោះក៏មានសម្តេចដែរ ហើយសម្ដេចបានសាកល្បងអស់ហើយ សូម្បីតែក្នុង​កូន​កាបូបរបស់សម្ដេច ដែលជាWiFiមិនជាប់ពាក់ព័ន្ធនឹងក្នុងប្រទេស ហើយភ្ជាប់ជាមួយ​ផ្កាយ រណបផ្ទាល់ចំនួនពីរគ្រឿង ដែលអាចទៅតំបន់ណាជនបទ ឬទៅប្រទេសដទៃអាចទំនាក់ទំនង បានភ្លាម ដោយមិនអាចពឹងផ្អែកទៅប្រទេសដែលដល់នោះទេ។ ក៏ប៉ុន្តែពេលខ្លះវាដើរ ពេល​ខ្លះ​វាមិនដើរ។ ទន្ទឹមនេះ កន្លងមក កន្លែងដែលសម្តេចតេជោចូលរួមប្រជុំស្ទើរគ្រប់កន្លែង មិន អាចប្រើប្រាស់WiFiនៅទៅនោះបាន រាប់ទាំងWiFi នៅអង្គការសហប្រជាជាតិ ក៏ប្រើមិនកើត៕

ដោយ ប៊ុនរិទ្ធ