ឯកឧត្តម ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចូលរួមបិទពិធីអិចទីម៉ាក និងអញ្ជើញសាកសួរសុខទុក្ខអង្គពិធីជាង ៥ម៉ឺននាក់

AKP ត្បូងឃ្មុំ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ —


ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញចូលរួមបិទពិធីអិចទីម៉ាក (ការជួបជុំស្តាប់ធម៌ឥស្លាម) និងអញ្ជើញសាកសួរសុខទុក្ខមហាជនអ្នកចូលរួមជាខ្មែរឥស្លាម ដែលមកពីគ្រប់ខេត្តក្រុងទូទាំងប្រទេសប្រមាណ ៥៥.៣០០នាក់ ក្នុងនោះមានបរទេសចំនួន ៩៥៤នាក់ មកពី១១ប្រទេស នៅភូមិទ្រា ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ពិធីអិចទីម៉ាកទ្រង់ទ្រាយធំនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ មកម្ល៉េះ ដែលពិធីចាប់ផ្តើមនេះក៏ប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ផងដែរ។

រូបថត៖ កៅ អ៊ីមរ៉ន