ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អញ្ជើញជួបសំណេះសំណាល រៀបចំអាហារថ្ងៃត្រង់ និងផ្តល់អំណោយជូនដល់កុមារពិការ ពិការភ្នែក និងគ ថ្លង់ខេត្តកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៩ —

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកជំទាវ អមដំណើរដោយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ និង ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល រៀបចំអាហារថ្ងៃត្រង់ និងផ្តល់អំណោយដល់កុមារពិការភ្នែក និងគថ្លង់ខេត្តកំពង់ចាម ចំនួន ១៦៥ នាក់ នាព្រឹកថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ។

រូបថត៖ ខឹម សុវណ្ណារ៉ា