ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសម និងសវនាការជាមួយប្រធានាធិបតីឡាវ

AKP វៀងច័ន្ទ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ —

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម និងសវនាការជាមួយឯកឧត្តម ប៊ុនញ៉ាំង វរជីត (Bounnhang Vorachith)ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ខណៈឯកឧត្តម អញ្ជើញចូលរួមធ្វើជាសហប្រធានកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងច័ន្ទ ។

រូបថត៖ ក្រសួងការបរទេស