ឯកឧត្ដម ធុន គ្រី ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនមាតា ដែលទើបនឹងសម្រាលកូនចំនួន ៤០នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ — ឯកឧត្ដម ធុន គ្រី ប្រធានសាខាកាកបាទ ក្រហមកម្ពុជាខេត្តក្រចេះបានអញ្ជើញជួបសំ ណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខាកាកបាទ ក្រហមខេត្ត ជូនមាតាដែលទើបនឹងសម្រាលកូនចំនួន៤០នាក់ នៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៩។ ការជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយនៅពេលនោះគឺធ្វើឡើង ដើម្បីចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ក្នុងគោល បំណងលើកកម្ពស់ និងយកចិត្តទុកដាក់ចំពោះសុខ ភាពមាតា ទារក និងកុមារ និងដើម្បីគាំទ្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជន ឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គ លេខាធិការអង្គការ សហប្រជាជាតិដើម្បី សុខភាពស្ត្រី និងកុមារ។

ឯកឧត្តម ធុន គ្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានធ្វើការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ ក្នុងការបម្រើសេវាព្យា បាលជំងឺជូនប្រជាពលរដ្ឋ សំខាន់លើការ បង្កើតកូននៅក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដែលធ្វើឱ្យប្រជាពលរដ្ឋយើង មានទំនុកចិត្តជឿជាក់លើសេវា សុខាភិបាលជាតិ។ ម្យ៉ាងទៀតដោយប្រជាពលរដ្ឋយើង ពីមួយឆ្នាំទៅមួយឆ្នាំក៏កាន់ តែមានការយល់ដឹង និងធ្វើឱ្យប្រជាពលរដ្ឋយើងមានជីវភាពកាន់តែប្រសើរឡើង។

នាឱកាសនោះដែរ ឯកឧត្តម ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបានធ្វើ ការណែនាំ និងផ្តាំផ្ញើផងដែរ នូវប្រសាសន៍មួយចំនួនរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់មាតាគ្រប់រូបសំខាន់ស្ត្រីមានគភ៌ទាំងអស់ ត្រូវអញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះ យោបល់ជាមួយគ្រូពេទ្យ ឬឆ្មបជំនាញនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ដែលនៅជិត លំនៅឋានរបស់ខ្លួនទៅតាមការកំណត់ និងទទួលយកសេវាបង្ការ ព្យាបាល ថែទាំឱ្យបាន ទៀងទាត់ ព្រមទាំងទៅសម្រាលកូននៅតាមមណ្ឌលសុខភាព មន្ទីរ ពេទ្យ មានជំនាញ និងបានឆ្លងកាត់ការបណ្តុះ បណ្តាលវិជ្ជាជីវៈត្រឹមត្រូវ និងត្រូវធ្វើការ ពិនិត្យសុខភាព ក្រោយពេលការសម្រាលកូនទាំងមាតា ទារកត្រូវទៅទទួលចាក់ថ្នាំ បង្ការជំងឺទាំង ១១មុខ ទៅតាមការណែនាំ ការកំណត់របស់គ្រូពេទ្យ។ នៅពេលដែលពិនិត្យឃើញ សញ្ញាគ្រោះថ្នាក់ ណាមួយលើទារកនៃជំងឺរលាកផ្លូវដង្ហើម រាក និងជំងឺឆ្លង ត្រូវប្រញាប់នាំយកទារក ឬកុមារ ទៅមណ្ឌលសុខភាព មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលជាបន្ទាន់។

ឯកឧត្ដម ធុន គ្រី បញ្ជាក់ថា ឥឡូវនេះជារដូវក្តៅហួតហែង សូមឱ្យបងប្អូនមានការ ប្រុងប្រយ័ត្នខ្ពស់នូវភ្លើងផ្សែងនៅតាមផ្ទះ ឬនៅតាមវាលស្រែ ដើម្បីចៀសវាងកុំឱ្យមាន កើតនូវភាពអន្តរាយណាមួយចំពោះបងប្អូន។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាតា ទើបនឹងសម្រាលកូនទាំង ៤០នាក់នោះគឺ ក្នុងម្នាក់ៗទទួលបាន  មុង១ ភួយ១ សារុង១ ក្រម៉ា១ មី១កេស ត្រីខ១យួរ ទឹកដោះគោឆៅ ១២កំប៉ុងស្ករស ២គីឡូក្រាម ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ៥ ម៉ឺនរៀល៕

ដោយ ជួន សុជាតិ