សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាំយកអំណោយកាកបាទក្រហមនិងរៀបចំអាហារ ជូនដល់ជនពិការចំនួន ១៥០គ្រួសារ នៅសមាគមតន្រ្តីជនពិការ សង្កាត់គោករការ

AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ —


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំប្រតិភូកាកបាទក្រហម កម្ពុជា អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ព្រម ទាំងរៀបចំអាហារថ្ងៃត្រង់ជូនដល់ជនពិការចំនួន ១៥០គ្រួសារ និងអ្នកស្ម័គ្រចិត្តចំនួន ១៧នាក់ នៅ សមាគម តន្ត្រីជនពិការ នៅភូមិជំរៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ។

រូបថត៖ កាកបាទក្រហមកម្ពុជា