សម្ដេចតេជោនាយករដ្ឋមន្ត្រីកោតសរសើរក្រុមកីឡាបាល់ទាត់ជម្រើសជាតិយុវជនអាយុ ក្រោម ២២ឆ្នាំកម្ពុជា ដែលបានឈ្នះប្រទេសមីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែង​នូវ​ការ​កោតសរសើរចំពោះក្រុមកីឡាបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំរបស់​ក​ម្ពុ​ជា ដែលបានឈ្នះក្នុងការប្រកួតជាមួយប្រទេសមីយ៉ាន់ម៉ា កាលពីល្ងាចថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ​២​០​១៩។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ កាលពីថ្ងៃទី២០ ខែកុ​ម្ភៈ​ ឆ្នាំ២០១៩ បានសរសេរថា សម្ដេចសូមកោតសរសើរដល់ ក្រុមកីឡាបាល់​ទាត់​ជម្រើសជាតិ​យុវ​ជន​​អាយុក្រោម ២២ឆ្នាំកម្ពុជា ដែលបានខិតខំលេងបានយ៉ាងល្អ ជាមួយក្រុម U22 នៃប្រទេស​មី​យ៉ាន់ម៉ា (កម្ពុជា Vs មីយ៉ាន់ម៉ា )ក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ីអាគ្នេយ៍ AFF U22 Champio​ns​hip 2019 ដែលទើបបានបញ្ចប់ការប្រកួតមុននេះបន្តិច នៅពហុកីឡ ដ្ឋាន​ជាតិ​អូឡាំពិក ដែ​ល​​កម្ពុជាឈ្នះ ២គ្រាប់ (Cam 2-0 Myanmar)។ សម្ដេចតេជោ បានក៏បានអរគុណបងប្អូនប្រជាពលរដ្ឋដែល​គាំទ្រវិស័​យ​កី​ឡា ជាពិសេសក្មួយៗ ដែលបាន​ចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន និងទស្សនាតាមទូរទស្សន៍។ ជាមួយគ្នានេះដែរ សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏សូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគ ជ័យថ្មីៗជាបន្តបន្ទាប់ទៀត៕

ដោយ ជឹម ណារី