គណៈប្រតិភូទីក្រុង WU XI ចូលជួបសម្តែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩​ — នារសៀលថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័កពស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈប្រតិភូទីក្រុង WU XI ដឹកនាំដោយលោក YANG LIQUN អនុប្រធាន សមាគមវប្បធម៌អន្តរជាតិខេត្តជាំងស៊ូ ចូលជួបសម្តែងការគួរសមអភិបាលខេត្តព្រះសីហនុ។

ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជម្រាបជូន ពីសក្តានុពលរបស់ខេត្តនៅឆ្នាំ២០១៨ ប្រជាពលរដ្ឋមានកំណើន GDP ក្នុងម្នាក់ ៣.៣៧៣ដុល្លាអាម៉េរិក។ ខេត្តមានកំពង់ផែទឹកជ្រៅតែមួយគត់ នៃប្រទេសកម្ពុជា មានទំនិញឆ្លងកាត់ កុងតឺន័រចេញ ចូល ៧៣ភាគរយ។ ប្រជាពលរដ្ឋប្រកបមុខរបរមានដូចជា ទេសចរណ៍ ឧស្សាហកម្ម កសិកម្ម។ ខេត្តមានឆ្នេរខ្សាច់ប្រវែង ១៧៥គីឡូម៉ែត្រ និងដាក់បញ្ចូលជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើពិភពលោក មានកោះចំនួន ៣២ ប្រកបដោយសក្ដានុ ពល មានដូចជា ផ្កាថ្ម ជីវៈចម្រុះបាតសមុទ្រ។

ឯកឧត្តមបន្តថា ខេត្តមានផ្លូវគមនាគមន៍៤ ផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស ហើយព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ បានដំណើរការហោះហើរ ទៅកាន់បរទេសក្នុងមួយថ្ងៃពី១៥ ទៅ ២០ ជើង។ ប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋចិនមានទំនាក់ទំនងល្អ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ស្រដៀងគ្នា។ ដោយមានការគាំទ្រពីមិត្តចិនក្នុងការអនុ វត្តគោលនយោបាយផ្លូវមួយ ខ្សែក្រវាត់មួយ និងផ្លូវសូត្រសមុទ្រ ធ្វើឱ្យអ្នកវិនិ យោគចិន ចាប់អារម្មណ៍មកធ្វើកាវិនិ យោគនៅ ខេត្តព្រះសីហនុ មានការកើនឡើង ពិសេសតំបន់សេដ្ឋកិច្ចក្រុងព្រះ សីហនុ បានដើរតួនាទីយ៉ាងសំខាន់បង្កើនកំណើនសេដ្ឋកិច្ចជាតិ ផ្តល់ការងារ ជូនប្រជាពលរដ្ឋប្រមាណ ២ម៉ឺននាក់។ ឯកឧត្តមសង្ឃឹមថា នឹងមានក្រុមហ៊ុន វិនិយោគ របស់ចិនជាច្រើនទៀត នឹងមកធ្វើការវិនិយោគនាពេលខាងមុខនៅខេត្តព្រះសីហនុ។

លោក YANG LIQUN អនុប្រធានសមាគមវប្បធម៌អន្តរជាតិខេត្តជាំងស៊ូ មានប្រសាសន៍ថ្លែងអំណរគុណអភិបាលខេត្ត បានជួយគាំទ្រដល់អ្នកវិនិយោចិន មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ពិសេសដោយមានកិច្ច សហប្រតិបត្តិការ រវាងខេត្តជាំងស៊ូ និងខេត្តព្រះសីហនុ អនុវត្តន៍នូវនយោបាយផ្លូវមួយ ខ្សែក្រវាត់មួយរបស់ ប្រធានាធិបតីចិន រយៈពេល ១០ឆ្នាំកន្លងមកទទួលបាននូវសមិទ្ធផលជាច្រើន ហើយភាគីទាំង២ មានទំនាក់ ទំនងសេដ្ឋកិច្ច វប្បធម៌ប្រពៃណីដូចគ្នា។
លោកសង្ឃឹមថា រដ្ឋបាលខេត្តព្រះ សីហនុ និងបញ្ជូនក្រុមការងារទៅផ្សព្វ ផ្សាយពីសក្តានុពលទេសចរណ៍របស់ខេត្តព្រះសីហននូវខេត្តជាំងស៊ូ។ ក្នុងឱកាសនោះ ទីក្រុង WU XI ក៏បានផ្តល់កាដូរូបតុក្កតាសុភមង្គល និងទម្រអនុស្សាវរីយ៍ ជូនដល់រដ្ឋបាលខេត្តព្រះ សីហនុផងដែរ ៕

ដោយ ងូ សុមុនី