សម្ដេចតេជោនាយករដ្ឋមន្ត្រីចាត់ទុកគោលនយោបាយសេដ្ឋកិច្ចកម្ពុជា ជាគោលនយោបាយសេដ្ឋកិច្ចផ្កាយព្រឹក

AKP កណ្តាល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមា​ន​ប្រ​សា​​សន៍ប្រៀបធៀបគោលនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា អាចចាត់ទុកថាជាគោលនយោ​បា​យ​សេដ្ឋកិច្ចផ្កាយព្រឹក ដែលគ្មានពេលអស្ដង្គត។

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូន​កម្ម​ករ​​និយោ​ជិ​ត​ ប្រមាណជិត ១២០០០​នា​ក់​ នៅខេត្តកណ្ដាល ដែលប្រារព្ធ​ធ្វើ​ឡើ​ង​ នាព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធ​ស​​ករាជ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu B​a​yi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំ​ឆក់​ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល សម្ដេ​ច​តេ​ជោបានមានប្រសាសន៍ ស្វាគមន៍គ្រប់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក សូមអញ្ជើញ​ចូ​ល​មករកស៊ីវិនិយោគនៅកម្ពុជាក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោ​យ​​​មិនមានការរើសអើងនោះឡើយ។

ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាលលើកទឹក​ចិត្តដល់អ្នកវិនិយោគិនក្រៅប្រទេសទាំងអស់ គឺមានសិទ្ធិវិនិយោគ​ភាគ​ហ៊ុនផ្ទាល់ខ្លួន ១០០ភាគរយ  ដោយមិនចាំបាច់មានដៃគូក្នុងស្រុក ឬភាគហ៊ុនក្នុងស្រុក​ចូលរួម​នោះ​​ឡើយ។ ជាងនេះទៀត កម្ពុជាក៏មិនបានកំណត់ប្រាក់ចំណេញពីការវិនិយោគ​យក​ចេញ​ទៅ​​ក្រៅប្រទេសនោះទេ ផ្ទុយមកវិញ កម្ពុជាគាំទ្រលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ សូម​ប​ន្ត​វិ​និយោគបន្ថែមទៀត គឺកាន់តែល្អប្រសើរ។ នេះជាចំណុចពិសេស នៃគោនយោបាយ​បើក​ចំ​ហ​របស់រាជរដ្ឋាភិបាលកម្ពុជា។លើសពីនេះទៀត គោនយោបាយសេដ្ឋកិច្ចកម្ពុជានា​ពេល​នេះ​ ​គឺជាគោនយោបាយ ហ៊ុន សែន ណូមិច ប្រៀបបានដូចជា “គោនយោបាយផ្កាយព្រឹក “ ដែ​ល​​មិន​មានពេលអស្តង្គតនោះឡើយ។ ដូច្នេះស្នើឱ្យក្រសួង មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរសមត្ថកិច្ច​គ្រប់​លំ​ដាប់ថ្នាក់ជួយពន្យល់ ណែនាំបង្ហាញ ទាក់ទាញ និងជួយសម្រួលរាល់នូវបែបបទ និង​លិ​ខិ​តបទដ្ឋាននានាដល់អ្នកវិនិយោគទុន និងពាណិជ្ជករ ដើម្បីឱ្យពួកគាត់សប្បាយរីករាយ ពេ​ញ​ចិ​ត្ត និងកក់ក្តៅក្នុងការវិនិយោគ និងធ្វើពាណិជ្ជកម្មគ្រប់កម្រិតនៅក្នុងប្រទេស​កម្ពុជាដោយ​គ្មាន​​ការភ័យខ្លាច។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងអះអាងថា ប្រទេសរបស់យើងនឹងឈាន​ទៅ​មុខ ឈានដោយភាពថ្លៃថ្នូរ និងរឹងមាំ ហើយសង្ឃឹមថាបន្ទាប់ពីកំណើនសេដ្ឋកិច្ច ៧,៥ភាគរយនៅ ឆ្នាំ២០១៨នោះ ឆ្នាំ២០១៩ យើងនៅតែទទួលបានកំណើនសេដ្ឋកិច្ចជុំវិញ៧ភាគរយ៕

ដោយ ជឹម ណារី