ឯកឧត្តម ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ អញ្ជើញជូនដំណើរជនជាតិម៉ាឡេស៊ី ៤៧នាក់ ត្រឡប់ទៅប្រទេសវិញ ក្រោយមានការដោះលែង

AKP សៀមរាប ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ —

ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាត់ចែង និងជូនដំណើរ ជនជាតិម៉ាឡេស៊ីទាំង៤៧នាក់ នៅអាកាសយានដ្ឋានអន្តរជាតិក្រុងសៀមរាប នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីពួកគេត្រូវបាន សាលាដំបូងខេត្តបន្ទាយមានជ័យចេញដីកាបង្គាប់ ដោះលែងអោយនៅក្រៅឃុំ ជាបណ្តោះ អាសន្ន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លង
ទៅនេះ។

រូបថត៖ កៅ អ៊ីមរ៉ន