សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យយុវជន យុវនារីពិចារណាអ្វីដែលគួរធ្វើនៅថ្ងៃបុណ្យនៃសេចក្ដី ស្រឡាញ់

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើ​ឱ្យ​យុ​វ​ជន យុវនារីពិចារណាអ្វីដែលគួរធ្វើនៅថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ថ្ងៃទី១៤កុម្ភៈដើម្បីចៀ​ស ​វាងការប្រព្រឹត្តអ្វីដែលផ្ទុយពីប្រពៃណីទំនៀមទម្លាប់ខ្មែរនោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែ មាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្ដេ​ច​​តេជោ បានសរសេរថា ថ្ងៃនេះជាថ្ងៃ ១០កើត ខែមាឃ ឆ្នាំច បើនិយាយជាថ្ងៃតាម​ចន្ទគតិ​បែ​ប​នេះ​ ប្រហែលជាគ្មានក្មួយៗចៅៗណាចាប់អារម្មណ៍ទេមើលទៅ តែបើនិយាយថាជាថ្ងៃ១៤កុម្ភៈ ប្រ​ហែលជាមានអ្នកចាប់អារម្មណ៍ច្រើន អ្នកខ្លះប្រហែលជាបានរៀបចំផែនការរួចរាល់ហើយផ​ង ក៏មិនដឹង។ ថ្ងៃនេះតាមិនចង់និយាយពីរឿងនយោបាយ​អ្វីទេ គ្រាន់តែចង់និយាយទៅ​កាន់ចៅ​ៗ​​ដែលទើបពេញវ័យ។ ចៅៗសុទ្ធតែដឹងហើយថាអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ជាពិសេ​ស​​នៅថ្ងៃទិវានៃក្តីស្រឡាញ់នេះតែម្តង ។ តានិយាយនេះ មិនមែនចង់ជ្រៀតជ្រែកចូលកិច្ចការ​យុវ​វ័យនោះទេ តែការប្រព្រឹត្តខុសប្រពៃណីទំនៀមទម្លាប់ខ្មែរក៏មិនមែនជាកិច្ចការ​យុវជន ​យុវ​នា​រី ដែរ ។ តាមកដល់អាយុប៉ុណ្ណេះ តាក៏ធ្លាប់ឆ្លងកាត់ជីវិតយុវវ័យ​ដែរ តាដឹងថា អារម្មណ៍​រំ​ភើ​ប​    ពេ​លជួបអ្នកដែលខ្លួនស្រឡាញ់វាយ៉ាងដូចម្តេច។ នៅក្នុងសម័យយុវវ័យរបស់តា និងយាយ ទោះ​​ពេលនោះយើងស្ថិតក្នុងសម័យសង្គ្រាមតស៊ូ ទោះជាពួកយើងស្រឡាញ់គ្នាយ៉ាងណា ក៏ ​ពួ​ក​​យើងនៅតែគោរពគ្នា រក្សាប្រពៃណី តស៊ូជាមួយគ្នារហូតដល់ក្លាយជាប្តីប្រពន្ធដែល​ទទួល​ស្គា​​ល់ដោយសង្គម។

សម្ដេចបានបន្តថា តាបានអានអត្ថបទរបស់អ្នកស្រាវជ្រាវ​សង្គមម្នាក់ ​ដែ​ល​គេបានកត់ សម្គាល់ថា ចៅៗយុវវ័យឥឡូវហាក់ដូចជាមានភាពចាស់ទុំច្រើន បើប្រៀបធៀប​មើល​ពី ឥរិយាបថឆ្នាំមុនៗនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះ។ ចៅៗភាគច្រើនចេះគិតគូរ​ហើយ​មិ​ន​​ប្រព្រឹត្តអ្វីដែលផ្ទុយនឹងប្រពៃណីខ្មែរឡើយ។ ការសិក្សានេះធ្វើឱ្យតាសប្បាយចិត្ត ។ ជាការ​ពិ​ត​ តាតែងតែចង់ឃើញក្មួយៗ ចៅៗកម្មករ កម្មការិនីមានកូនពូនជាចៅដោយសុភមង្គល ហើយ​សុភ​មង្គលត្រូវតែកើតចេញពីការរៀបចំគ្រួសារមួយត្រឹមត្រូវតាមច្បាប់ និងទំនៀមទម្លាប់ ប្រពៃ​ណី​ខ្មែរ អំពើផ្សេងពីនេះ នឹងមិននាំមកនូវសុភមង្គលឡើយ ទាំងខាងចៅស្រី​ក៏ដូចជាខាង​ចៅ​ប្រុ​​ស​។ សូម​ចៅៗ បង្ហាញនូវការស្រឡាញ់ដោយក្តីគោរពក្នុងថ្ងៃ១៤កុម្ភៈនេះ ៕

ដោយ ជឹម ណារី