តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺសាទរកម្មវិធីអភិវឌ្ឍន៍កីឡាបាល់ទាត់របស់ណាហ្គាវើល នៅខេត្តកំពង់ស្ពឺ

AKP កំពង់ស្ពឺ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ — ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជា ប្រធានសហភាពសហព័ន្ធយុវ ជនកម្ពុជាបានសាទរចំពោះកម្មវិធីប្រកួត និងការអភិវឌ្ឍរបស់ណាហ្គាវើល នៅខេត្តកំពង់ស្ពឺ នៅក្នុងឱកាសប្រគល់ពានរង្វាន់ និងបំពាក់មេដាយជូនដល់ម្ចាស់ជ័យលាភីនៃព្រឹត្តិការណ៍ កីឡា បាល់ទាត់ខ្នាតតូចអាយុក្រោម ១៨ឆ្នាំ ជាលើកដំបូង ឆ្នាំ២០១៩ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា កម្មវិធីបាល់ទាត់ដែលរៀបចំឡើងណាហ្គាវើល ឬហៅថា ណាហ្គាវើល បេះដូងសប្បុរសបានជួយជំរុញការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលធនធាន​បាល់ទាត់នៅខេត្តកំពង់ស្ពឺឱ្យមានសក្តានុពលនាពេលខាងមុខ។ ឯកឧត្តមជឿជាក់ថា តាម រយៈកម្មវិធីនេះវា នឹងជួយលើកកម្ពស់ យុវជនបានបញ្ចេញសមត្ថភាព និងអភិវឌ្ឍខ្លួនឱ្យ​ក្លាយជាកីឡាករបាល់ទាត់ជម្រើសជាតិ ជាពិសេសបង្ហាញវត្តមានជាកីឡាករខេត្តកំពង់ស្ពឺ ប្រកួតនៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ម៉ៃ តុលា អគ្គលេខាធិការរង សហព័ន្ធបាល់ទាត់កម្ពុជាបានបញ្ជាក់ដែរថា ការ​ប្រកួតបាល់ទាត់ យុវជនយុវនារីប្រចាំខេត្ត ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីល្អៗ និងកម្ម វិធីបណ្តុះបណ្តាលគ្រូបង្វឹក ដែលរៀបចំដោយកម្មវិធីដូងសប្បុរសរបស់ក្រុមហ៊ុន​ណាហ្គាវើល នៅក្នុងខេត្តកំពង់ស្ពឺនេះ និងបង្កើតបានកីឡាករ ការិនីបាល់ទាត់ឆ្នើមកាន់តែច្រើន នៅពេល ខាងមុខ។ លោកបានបន្ដថា សហព័ន្ធគាំទ្រ និងផ្តល់ការលើកទឹកចិត្តសម្រាប់ក្លិបទាំង អស់​ដែលរៀបចំបណ្តុះបណ្តាលថ្នាលយុវជនឲ្យកាន់តែសម្បូរបែប នៅតាមបណ្តាលខេត្ត នីមួយៗ។

ចំណែកឯនាយកគ្រប់គ្រងណាហ្គាវើលដ៏ លោក Pern chen បានឱ្យដឹងថា ការអភិវឌ្ឍ​វិស័យកីឡា គឺជាគំនិតផ្តួចផ្តើមមួយ ក្នុងចំណោមគំនិតសំខាន់ៗទាំង៤របស់ក្រុមការងារ​សង្គមណាហ្គាវើលដ៏បេះដូងសប្ប រស។ លោកបានបន្ថែមថា ក្រុមហ៊ុនមានគោលបំណង​អភិវឌ្ឍន៍ កម្មវិធីកីឡាសម្រាប់សហគមន៍ និងលើកទឹកចិត្តឱ្យ យុវជនចូលរួមលេង កីឡា ដើម្បីបង្កើនសាមគ្គីភាពជាក្រុម និងភាពជាអ្នកដឹកនាំ ជាពិសេសគឺគោលបំណង​អភិវឌ្ឍន៍កីឡាករ កីឡាកា រិនីបាល់ទាត់ដ៏មានសក្តានុពល និងជួយបង្កើនសមត្ថភាពពួកគាត់ ដើម្បីជួយលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡា បាល់ទាត់នៅកម្ពុជាឲ្យកាន់តែរីចចម្រើន បន្ថែមទៀត។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ខ្នាតតូចនេះមាន២៨ក្រុមចូលរួមយុវជន១៩ក្រុម និងយុវនារី៩ក្រុម ដំណើរការប្រកួតរយៈពេល៤ថ្ងៃ ហើយជាលទ្ធផលចំណាត់​លេខ១​ផ្នែកយុវជនបានទៅក្រុមវិទ្យាល័យកំពង់ស្ពឺ ចំណាត់ថ្នាក់លេខ២វិទ្យាល័យហ៊ុនសែនភ្នំស្រួច ចំណាត់ថ្នាក់លេខ៣ វិទ្យាល័យវាលថ្ពង។ ផ្នែកនារីចំណាត់ លេខ១ វិទ្យាល័យអន្លង់ជ្រៃ លេខ២ វិទ្យាល័យឱរ៉ាល់ និងលេខ៣វិទ្យាល័យវាលពង់៕

ដោយ ហេង ណាលីន