ឯកឧត្តម យន្ត មីន អញ្ជើញជួបសំណេះសំណាលជាមួយយុវជនបន្សាបគ្រឿងញៀន

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ — នាព្រឹកថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញ ជួបសំណេះសំណាលជាមួយយុវជនបន្សាបគ្រឿងញៀន នៅមណ្ឌលបន្សាបគ្រឿងញៀន កងរាជអាវុធហត្ថក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់ លេខ១ ក្រុង ខេត្តព្រះសីហនុ។លោកអនុសេនីយ៍ឯក ពេជ្រ សារិន មេបញ្ជាការស្តីទី នៃកងរាជអាវុធហត្ថ ក្រុងព្រះសី ហនុបានឱ្យដឹងថា មណ្ឌលបន្សាបគ្រឿងញៀនក្រុងព្រះសីហនុ បានដាក់ឱ្យ ដំណើរការនៅ ឆ្នាំ២០០៨ ក្រោមការផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ មជ្ឈមណ្ឌល បានទទួលការអប់រំអ្នក ញៀនគ្រឿងញៀនសរុបចំនួន ៧០៥នាក់ បានជាសះស្បើយ ត្រឡប់ ទៅលំនៅឋានវិញចំនួន៦៣៣នាក់ បច្ចុប្បន្នកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលបន្សាប គ្រឿងញៀនចំនួន៧៣នាក់។ យុវជនដែលបានចូលមកបន្សាបគ្រឿងញៀននៅ មណ្ឌលបន្សាបគ្រឿងញៀន នៃកងរាជអាវុធហត្ថក្រុងព្រះសីហនុ មកពីរាជធានីភ្នំពេញ កំពង់ចាម ក្រចេះកណ្ដាល កំពង់ស្ពឺ កំពត កោះកុង កែប និងខេត្តព្រះសីហនុ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជា មួយយុវជនបន្សាបគ្រឿងញៀនថា ប្អូនជាយុវជន ត្រូវពង្រឹងឆន្ទៈប្រឆាំងនឹងគ្រឿងញៀន ចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ ដោយសារការធ្វេសប្រ ហែសបណ្តាលឱ្យក្មួយៗធ្លាក់ ខ្លួនដូចនេះ ដូច្នេះការចូលមកបន្សាបគ្រឿងញៀនត្រូវមានឆន្ទៈ តាំងចិត្ត អប់រំ កែប្រែខ្លួន ឱ្យក្លាយខ្លួនជាមនុស្សល្អ ពលរដ្ឋល្អ ប្រសិន បើយើងតាំងចិត្តបាន យើងនឹងអាចផ្តាច់ គ្រឿងញៀន។ ពេលវេលានេះ ក៏មិនទាន់ហួសពេលទេ ដែលក្មួយត្រូវតែ មានឆន្ទៈអប់រំ កែប្រែខ្លួនឯងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។

ឯកឧត្តមសង្ឃឹមថា តាមរយៈនៃការបន្សាបគ្រឿងញៀន ក្មួយៗអាចវិលត្រ ឡប់ទៅរស់នៅជាមួយក្រុមគ្រួសារ សហ គមន៍ និងសង្គមជាតិវិញ និងក្លាយខ្លួនជាមនុស្សល្អ ពលរដ្ឋល្អ ជាទំពាំងស្នង ឫស្សីនាពេលខាងមុខ។

ក្នុងឱកាសនោះ ឯកឧត្ដមក៏បានជួយ ឧបត្ថម្ភអង្ករ ១តោន មី ទឹកត្រី និងថវិកា ២លានរៀល សម្រាប់មណ្ឌលបន្សាបគ្រឿងញៀន និងឧបត្ថម្ភថវិកាដល់យុវ ជនបន្សាបគ្រឿង ញៀន ៧៣នាក់ ក្នុងម្នាក់ ២០.០០០ រៀល៕

ដោយ ងូ សុមុនី