បេសកជនអាម៉េរិក ជួបប្រជុំជាមួយសមភាគីកូរ៉េខាងជើង នៅទីក្រុងព្យុងយ៉ាងនាថ្ងៃពុធស្អែកនេះ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ — ក្រសួងការបរទេសបាននិយាយថា បេសកជនអាម៉េរិក សម្រាប់ប្រទេសកូរ៉េខាងជើងនឹង​ទៅ​ដល់ទីក្រុងព្យុងយ៉ាងនាថ្ងៃពុធស្អែកនេះ សម្រាប់កិច្ចចរចាជាមួយសមភាគីកូរ៉េខាងជើង​របស់លោក ស្តីអំពីកិច្ចប្រជុំកំពូលទ្វេភាគីនាពេលឆាប់ៗខាងមុខនេះ​ដែលបានគ្រោងទុក​នៅ​ចុងខែនេះ។

ក្រសួងបាននិយាយថា តំណាងពិសេសលោក ស្តេបហ្វេន ប៊ីហ្កាន ​នឹងធ្វើ​ទស្សនកិច្ច​នៅរដ្ឋធានីកូរ៉េខាងជើង ចេញពីទីក្រុងសេអ៊ូល សម្រាប់កិច្ចប្រជុំនានា ជាមួយសមភាគីដែល​ទើបនឹងតែងតាំងថ្មីរបស់លោក​ លោ គីម អ៊ីយុគ-ចុល នៅមុនកិច្ចប្រជុំកំពូលលើកទី២ រវាង​ប្រធានាធិបតីអាម៉េរិក លោក ដូណាល់- ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បុរសទាំងពីរនាក់នេះ នឹងរៀបចំសម្រាប់​កិច្ច​ប្រជុំកំពូល​ ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវដំណើរការនានាបន្ថែមទៀត ចំពោះការប្តេជ្ញា​ចិត្ត​របស់លោកប្រធានាធិបតី និងលោកប្រធាន គីម ដែលបានធ្វើឡើងនៅប្រទេសសិង្ហបុរី ដោយលើកឡើងពីការបញ្ចប់ការធ្វើមិនមាននុយក្លេអ៊ែរ ការផ្លាស់ប្តូរនូវកិច្ចទំនាក់ទំនង​គ្នាទៅ​វិញ​ទៅមក ហើយនិងការស្ថាបនាឱ្យបាននូវសន្តិភាពថ្មីមួយ​នៅលើឧបទ្វីបកូរ៉េ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល ​)