កូរ៉េខាងត្បូង និងអាម៉េរិកឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ ស្តីពីការចែករំលែកការការពារដែនសមុទ្រ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ — ក្រសួងការបរទេស​បាននិយាយកាលពីថ្ងៃចន្ទថា កូរ៉េខាងត្បូង និងអាម៉េរិក​បានឈាន​ដល់​កិច្ចព្រមព្រៀងមួយជាគោលការណ៍ ស្តីអំពីការចែករំលែកដែនសមុទ្រនៃកងទ័ពអាម៉េរិក​ដែល​កំពុង​បោះទីតាំង​នៅ     ទូទាំងតំបន់អាស៊ី​។

ភាគីទាំងពីរ​បានបង្ហាញនូវភាពជាប់គាំង​ ចំពោះរបៀបក្នុងការបន្តធ្វើឡើងវិញនៃវិធាន​ការ​ពិសេសកិច្ចព្រមព្រៀងរបស់ពួកគេ  ដែលគ្រប់គ្រង​លើការចូលចំណែករបស់ភាគីនីមួយៗ​រៀងៗខ្លួនទៅទំនុកបម្រុងកងកម្លាំងអាម៉េរិកប្រមាណ ២៨៥០០នាក់ នៅក្នុងប្រទេសកូរ៉េខាង​ត្បូង។

​ដំណាក់ការថ្មីៗនេះបានផុតកំណត់នៅដំណាចខែធ្នូ ខណៈដែលកិច្ចចរចានានាបាន​បន្តធ្វើដោយ សារអាម៉េរិកអំពាវនាវឱ្យមានកាបង្កើនយ៉ាងស្រូចស្រាវនៅក្នុងការចូលរួម​ចំណែក​​របស់កូរ៉េខាងត្បូង ចាប់ពីទឹកបា្រក់ប្រមាណ​៩៦០ប៊ីលានវ៉ុន​ ស្មើនឹងប្រមាណ​៨៥៨លានដុល្លារអាម៉េរិក​កាលឆ្នាំកន្លងទៅឱ្យកើនឡើងដល់​១.២ ប៊ីលានដុល្លារអាម៉េរិក។

អ្នកនាំពាក្យក្រសួងការបរទេសមួយរូប​បានប្រាប់យន់ហាប់ថា អាម៉េរិក និងកូរ៉េខាង​ត្បូង បានឈានដល់កិច្ចព្រមព្រៀងមួយ​ជាគោលការណ៍ ស្តីអំពីវិធានការពិសេសកិច្ចព្រម​ព្រៀង​ថ្មីមួយ​។ ភាគីទាំងពីរបាន  ប្តេជ្ញាចិត្តថា នឹងធ្វើការងារបច្ចេកទេសនានា ដែល​នៅសេស​សល់​ឱ្យបានលឿនតាមអ្វីដែលអាចធ្វើទៅបាន។

ប្រភពមន្រ្តីការទូតមួយរូប នៅទីក្រុងសេអ៊ូលបាននិយាយកាលពីពេលមុននេះថា ទីក្រុងវ៉ាស៊ីងតោន បានបង្ហាញនូវគម្រោងក្នុងការទទួលយកសំណើរបស់កូរ៉េខាងត្បូង​ដើម្បី​ចូលរួមវិភាគទានឱ្យស្ថិតនៅក្រោមទឹកប្រាក់ ១ប៊ីលានដុល្លារអាម៉េរិក​ក្នុងឆ្នាំ២០១៩នេះ។ តាម​គោលបំណងរបស់ទីក្រុងវ៉ាស៊ីងតោន​បានឱ្យដឹងថា អាចនឹងត្រូវធ្វើកិច្ចសន្យារយៈពេលមួយឆ្នាំ​ម្តង ខណៈដែលបានជំទាស់ទៅនឹងកិច្ចព្រមព្រៀង៥ឆ្នាំម្តង ដូចកាលពីពេលមុន។

ប្រភពនៃការសម្របសម្រួលដែលបានសន្មត់ ​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស​ទាំងពីរនេះ ដោយផ្តោតជាសំខាន់ទៅលើប្រទេស​ប្រជាធិបតេយ្យរបស់ពួកគេ ជាមួយប្រទេស​កូរ៉េខាង​ជើង នៅមុនកិច្ចប្រជុំកំពូលអាម៉េរិក-កូរ៉េខាជើងលើកទី២ ដែលបានគ្រោងធ្វើសម្រាប់​ចុង​ខែនេះ៕ ​

( ប្រភព យន់ហាប់:បកប្រែដោយលោក មាស សំអុល )